កាលពីពេលថ្មីៗនេះ ក្រុម​ហ៊ុនរងយន្ត​​របស់​​​អាល្លឺម៉ង់ ​​​​​​​​Mercedes Benz  បាន​សម្រេច​លក់​ទ្រព្យ​​​​សម្បត្តិក្រុម​ហ៊ុន​​​​​​ទាំងមូល​​ដែល​មាន​​​នៅ​ប្រទេសរុស្ស៊ី​​​​តែ​ម្តង។

​​​​​​ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ី​ បានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Mercedes-Benz បាន​លក់ទ្រព្យសម្បត្តិខ្លួន​​ទាំង​អស់​ក្នុង​ប្រទេសរុស្ស៊ីទៅឱ្យក្រុមហ៊ុន​​​វិនិយោគ​ធំ​​មួយរបស់​រុស្ស៊ី​ គឺ Avtodom ។ ​​ជុំ​វិញ​នៃ​ការ​ចាកចេញ​របស់​ Mercedes លើ​ក​នេះ​​​​​ធ្វើ​ឲ្យ​​ក្រុ​មហ៊ុន​មួយ​នេះ​​ក្លាយ​ជា​​​អ្នក​ចុង​​ក្រោយ​គេ​បង្អស់​​​​​​​​​​ដែល​ត្រូវបាន​​​​​វិច​​បង្វិច​​​ទៅ​ស្រុក​​មាតុ​ភូម​​វិញ​​។Here is the Mercedes-Maybach Concept 6 Before its Official Release - The  Car Guide

យ៉ាង​ណាមិញ​ អគ្គនាយករបស់​ក្រុមហ៊ុន Mercedes-Benz លោក​ Natalya Koroleva បាន​​និយាយមុ​ន​នឹង​ចាក​ចេញ​ពី​​ប្រទេសរុស្ស៊ី​ថា “ក្នុងការបញ្ចប់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Avtodom គាត់បំពេញកាតព្វកិច្ចចំពោះអតិថិជននៅប្រទេសរុស្ស៊ី  ក៏ដូចជាការរក្សាការងារសម្រាប់បុគ្គលិកនៃផ្នែករុស្ស៊ីរបស់ក្រុមហ៊ុន”​។

គួរបញ្ជាក់ផងដែរថា Mercedes-Benz មិនមែនជាក្រុមហ៊ុនរថយន្តទីមួយនោះទេ ដែលចាកចេញពីរុស្សុី ពោលគឺកន្លងមក ក្រុមហ៊ុន​​ជប៉ុន Nissan Motor Co  បាន​សម្រេចចិត្ត​​ខាត​​លុយ​ជិត ​៤៨៩លាន​ដុល្លារ​​ ដោយ​លក់​ទ្រព្យ​​សម្បត្តិ​ខ្លួន​ទាំង​អស់​នៅរុស្ស៊ី ដើម្បី​ចាក​ចេញ​ពី​​ប្រទេស​រុស្ស៊ី​​​​​៕Volkswagen, Mercedes-Benz Reportedly Quitting Russia | WardsAuto

ប្រភព៖ Auto Blog