ការនាំចូលបន្ទះឈីបរបស់ប្រទេសចិនបានធ្លាក់ចុះ១២.៤ភាគរយនៅក្នុងខែកញ្ញានេះ ដោយបន្តធ្លាក់ចុះចំពេលមានភាពតានតឹងជាមួយសហរដ្ឋអាមេរិក និងកង្វះបន្ទះឈីបដែលកំពុងបន្ត។នេះបើតាមទិន្នន័យផ្លូវការរបស់គយ។SMIC makes a play at leading China's domestic chip production - CGTN

ប្រទេសចិនបាននាំចូលបន្ទះឈីបចំនួន៤៦.៦ពាន់លានគ្រឿងក្នុងកំឡុងខែកញ្ញាឆ្នាំ២០២២ ធៀបនឹង៥៤.៣ពាន់លានគ្រឿងក្នុងខែកញ្ញាឆ្នាំ២០២១ ។ នេះជានិន្នាការធ្លាក់ចុះជាបន្តបន្ទាប់សម្រាប់ការនាំចូលបន្ទះឈីប។ កាលពីពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២១ ប្រ​ទេស​ចិនបាននាំចូលបន្ទះឈីបចំនួន ៤១៧.១ពាន់លានគ្រឿង ធ្លាក់ចុះ១២.៨ភាគរយ បើធៀបនឹងឆ្នាំ២០២០។

ភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងចិនជុំវិញគោលនយោបាយបច្ចេកវិទ្យាបានកើនឡើង ហើយការខ្វះខាតបន្ទះឈីបជាសកល បានធ្វើឱ្យក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសចិន ស្តុកឈីបទុកដើម្បីតម្រូវការរបស់ពួកគេ។China chip designers say Beijing goals impossible without US tech - Nikkei  Asia

ការផលិតនិងផ្គត់ផ្គង់បន្ទះឈីបដោយខ្លួនឯង សម្រាប់ឧស្សាហកម្មបន្ទះឈីបប្រទេសចិននៅតែជាអាទិភាពសំខាន់សម្រាប់ទីក្រុងប៉េកាំង ជាពិសេសនៅពេលដែលទីក្រុងវ៉ាស៊ីនតោន បន្តកំណត់គោលដៅប្រឆាំងចិន ជាមួយនឹងការដាក់ទណ្ឌកម្មចុងក្រោយបំផុតដែលត្រូវបានប្រកាសដោយរដ្ឋបាល Biden កាលពីដើមខែនេះ៕

ប្រភព៖ Gadgets