ទីភ្នាក់ងារថាមពលបរមាណូរបស់ប្រទេសអ៊ីរ៉ង់បានចោទប្រកាន់ថាពួកជ​នអនាមិក (Hacker) មិនស្គាល់អត្តសញ្ញាណបានលួចចូលទៅក្នុងបណ្តាញរបស់ក្រុមហ៊ុន ដែលបុត្រសម្ព័ន្ធរបស់ខ្លួន ហើយបានចូលប្រើប្រាស់ប្រព័ន្ធអ៊ីមែលរបស់ខ្លួនដោយសេរីថែមទៀត។Pro-Iranian hackers claim hacking of Rafael website - The Jerusalem Post

ក្រោយមក ក្រុមជនអនាមិក (Hacker ឈ្មោះ​ ​Black Reward ​បាន​អះអាង​ទទួល​ខុស​ត្រូវ​លើ​ការ​លួច​ចូល​ប្រើ​ទិន្នន័យ​នេះ​ ​ហើយ​​បានលើកឡើងថា ខ្លួន​បាន​បញ្ចេញ​រូប​ភាព​​នៃ​ទីតាំង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ និង​ព័ត៌មាន​អំពីអង្គការ​ថាមពល​បរមាណូ​របស់​អ៊ីរ៉ង់​ ​​​យ៉ាង​​ហោច​​ណាស់​​ ៥០​ ជីហ្គាបៃ​​។​Iran's atomic energy chief says country could build a bomb but has no plan  to - BBC News

ទោះ​បី​ជា​យ៉ាង​នេះ​ក៏ដោយ ទីភ្នាក់ងារថាមពលបរមាណូរបស់ប្រទេសអ៊ីរ៉ង់  ​មិន​បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភនោះទេ ដោយនិយាយថា “​​​ការ​ចូល​ប្រើ​ទិន្នន័យ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​​ប្រភព​​បរទេស​ជាក់​លាក់​មួយ​ ចំពោះ​​​ប្រព័ន្ធ​អ៊ីមែល​របស់​ក្រុមហ៊ុន​នេះនាំ​​​​ឱ្យ​មាន​ការ​ចេញ​ផ្សាយ​​​​ខ្លឹមសារ​នៃ​អ៊ីមែល​មួយ​ចំនួន​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​”៕

ប្រភព៖ India Today