ផ្ទាំងពាណិជ្ជកម្មនឹងចាប់ផ្តើដាក់បង្ហាញនៅក្នុង App Store នៅត្រង់ចំណុចពាក្យថា “You Might Also Like” ដែលមានផ្ទៃក្រោយពណ៌ខៀវ និងមានសញ្ញាសម្គាល់ “Ad” icon ហើយ Apple នឹងចាប់ផ្តើមដាក់ចេញជាផ្លូវការនៅថ្ងៃទី25 ខែតុលា ខាងមុខនេះហើយ ក្នុងនោះផងដែរចំពោះការដាក់ផ្សាយពាណិជ្ជកម្មបន្ថែមនេះគឺដំណើរការគ្រប់អ្នកប្រើ iPhone ទាំងអស់លើលោក លើកលែងតែប្រទេសចិនមួយប៉ុណ្ណោះ។

ចំពោះផ្ទាំងពាណិជ្ជកម្មទាំងអស់នេះ គឺវាអាចលោតចេញមកអាស្រ័យលើ Keywords ​ក៏ដូចជា Suggestion ជាដើម មិនតែប៉ុណ្ណោះផ្ទាំងណិជ្ជកម្មទាំងអស់នេះក៏អាស្រ័យទៅលើ Developer ក៏ដូចជាអ្នកផ្សព្វផ្សាយជ្រើសរើសក្នុងការដាក់ផងដែរ។

គូសបញ្ជាក់ផងដែរថា​ Apple គ្រោងនឹងបង្កើនចំណូលបន្ថែមទៀតដែលចេញពីការផ្សាយពាណិជ្ជកម្មយ៉ាងហើចណាស់ 10ពាន់លានដុល្លារក្នុងមួយឆ្នាំ លើសពីនេះទៅទៀត Apple ក៏គ្រោងនឹងដាក់ផ្សាយពាណិជ្ជកម្មបន្ថែមទៀតនៅលើ Apple Maps ផងដែរ៕Apple Announces More Ads Coming to App Store Starting Next Week - MacRumors

ប្រភព៖ Mac Rumor