ក្រោយមានការគាំទ្រយ៉ាងច្រើនពីសំណាកមហាជន ជាពិសេសអ្នកគាំទ្ររបស់ វណ្ណដា  MV បទ“BONG” ត្រឹមតែ២៤ម៉ោង មានអ្នកទស្សនាដល់ទៅ១លានដងជាងនៅលើបណ្តាញសង្គម YouTube។May be an image of 3 people and people standing

ទន្ទឹមនឹងបទចម្រៀងល្បីនេះ អ្នកគាំទ្រជាច្រើនបានចាប់អារម្មណ៍ទៅលើតួស្រី ដែលសម្តែងកៀកកើយជាមួយវណ្ណដា។

តួសម្តែងស្រីនោះ ត្រូវបានគេស្គាល់ថា Jiggy ជាតារាសម្តែង និងម៉ូឌែលវ័យក្មេងជនជាតិថៃ។ ក្រោយពីថត MV ចប់ នាងក៏បានបង្ហោះសារនៅលើបណ្តាញសង្គមថា៖ ” នេះជាMVដំបូងក្នុងជីវិតរបស់ខ្ញុំ អរគុណបងប្អូនដែលគាំទ្រខ្ញុំ។ ប្រជាជនកម្ពុជាគួរឱ្យស្រលាញ់“។May be an image of 6 people, golf course and grass

ដោយឡែកវណ្ណដា និង OG BOBBY វិញ នេះជា MV ទី២ អ្នកទាំងពីរច្រៀងរួមគ្នា ក្រោយពីបញ្ចេញបទ Young Man កាលពី៣ខែមុន៕

ស្តាប់បទ៖ Bong
ស្តាប់បទ៖ Young Man