ឥន្ធនូ​ គឺជា​បាតុភូត​ឧតុនិយមួយ ​ដែល​វា​កើត​ឡើង​ដោយ​ចំណាំង​ផ្លាត​នៃ​ពន្លឺ​ទៅ​ក្នុង​ទឹក​ដែល​ស្រក់​ចុះ​មកលើបរិយាកាស​ផែនដី។

បាតុភូតនេះ ​គឺ​បង្ហាញ​អំពីពន្លឺ​ដែល​បាន​ចាំង​ចេញ​ពី​ពណ៌​សរ​នៃ​ដំណង់​ទឹក​ បន្ទាប់​មក​ញែក​ពន្លឺ​ដែល​នៅ​ក្នុង​ដំណក់​ទឹក​ចេញ​ពេល​វា​ចេ​ញ​ពី​ដំណក់​ទឹក​នោះ​វិញ។ សម្រាប់​ឥន្ធនូ​ដែល​មាន​ពីរ​ជាន់ ​ឥន្ធនូ​ទី​ពីរ​នៅ​ពី​ខាង​លើ​ឥន្ធនូ​ទី​មួយ ហើយ​វា​មា​ន​ពណ៌​រា​យ​បញ្ច្រាស​ពី​ឥន្ធនូ​ទី១​ ដែល​ពណ៌​ក្រហម​នៃ​ឥន្ធនូ​ទាំង​ពីរ ស្ថិន​នៅ​ជិត​គ្នា ហើយ​ឥន្ធនូ​ទីពីរ​នេះ​កើត​ឡើង​ពី​ការ​ចាំង​នៃ​ពន្លឺ​ទ្វេ នៅ​ក្នុង​តំណក់​ទឹក​។rainbow | National Geographic Society

ឥន្ធនូ ​គឺ​មិន​​ស្ថិត​នៅកន្លែង​តែ​មួយ​នេះ​ទេ តែ​វា​មក​ពី​កន្លែង​មាន​ដំណក់​ទឹក​ដែល​មាន​ទំនាក់​ទំនង ជា​មួយ​កាំ​រស្មី​របស់​ព្រះអាទិត្យ​ ដូច​ច្នេះ​ឥន្ធនូ​គឺ​មិន​មែន​ជា​របស់​អ្វី​មួយ​ជាក់​លាក់ និង មាន​រូប​រាង​ច្បាស់​លាស់​នោះ​ទេ។

គួរបញ្ជាក់ផងដែរថា បើ​សិន​ជា​ក្នុង​ពេល​មួយ​ដែល​អ្នក​មើល មើល​ក្នុង​កន្លែង​ផ្សេងៗ​ដូចជា​មើល​ពី​ក្រោម ឬ នៅ​​កន្លែង​ខាង​លើ​បង្អោះ​នៃ​ឥន្ធនូ នឹង​មើល​ឃើញ​ឥន្ធនូ​រាង​ជា​រង្វង់ ហើយ​ខុស​គ្នា​ពី​អ្នក​នៅ​ឆ្ងាយ​ដែល​មើល​ឃើញ​ឥន្ធនូ​រាង​ជា​ធ្នូ​៕

Rainbow 释义| 柯林斯英语词典