ក្រោយតែពីបញ្ចេញលក់មិនទាន់បាន១ខែជាងស្រួលបួលផង ពេលនេះ Apple ប្រកាសឈប់ផលិត iPhone14 Plus ក្រោយមានតម្រូវទីផ្សារតិចលើសពីការគិត។

កាលពីថ្ងៃទី០៧ ខែកញ្ញា  Apple បានបញ្ចេញ iPhone14 ចំនួន៤ស៊េរី ដែលក្នុងនោះ iPhone14 Plus ហាក់មានតម្លៃ និងសមត្ថភាពទាបជាងម៉ូឌែល Pro។

Apple បានបញ្ជាឱ្យក្រុមហ៊ុនផលិត iPhone របស់ខ្លួននៅប្រទេសចិន Foxconn បញ្ឈប់ការផលិត iPhone 14 Plus ភ្លាមៗ ដោយមើលឃើញថាមិនសូវមានអ្នកប្រើ និងធ្វើឱ្យខាតចំណូលថែមទៀត។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ទីផ្សារស្មាតហ្វូនពិភពលោកកំពុងធ្លាក់ចុះប្រមាណ ៩ភាគរយឯណោះ នៅក្នុងត្រីមាសទី៣៕Buy iPhone 14 Plus 512GB Purple - Apple (IE)

ប្រភព: Notebook Check