ការរបកស្បែកកែងជើង គឺជារឿងធម្មតាទូទៅមួយសម្រាប់មនុស្សគ្រប់គ្នា​ ដោយមូលហេតុនៃការរបកទាំងអស់នេះត្រូវបានកើតឡើងមកដោយសារតែការស្ងួតស្បែកដែលបណ្ដាលមកពីការខ្វះជាតិសំណើម និងជាតិទឹកនៃរាងកាយ  ការប៉ះជាមួយជាតិសាប៊ូដែលមានជាតិកាត់ស្បែក រួមទាំងពេលខ្លះបណ្ដាលមកពីបរិយាកាសខាងក្រៅផងដែរ ។

Mask Socks. Peeling & Exfoliation mask socks - Iroha Natureខាងក្រោមនេះគឺជាគន្លឹះសាមញ្ញមួយចំនួន ក្នុងការបំបាត់បញ្ហារបកកែងជើងបានយ៉ាងមានប្រសិទ្ធភាព ៖

 

  • ប្រើផលិតផលផ្ដល់សំណើម

ការរបកកែងជើង ត្រូវបានគេដឹងថាវាបណ្ដាលមកពីការស្ងួតនៃស្បែក ដូច្នេះហើយប្រសិនជាចង់បំបាត់បញ្ហាទាំងអស់នេះ អ្នកគួរតែសាល្បងប្រើប្រាស់ផលិតផលដែលមានជាតិសំណើមខ្ពស់ក្នុងការផ្ដល់សំណើមទៅទៅកែងជើងដែលរបកនោះឲ្យបានគ្រប់គ្រាន់​។

Healing Cracked Heels This Winter - Beauty Services Blog - AtHomeDiva

  • ត្រាំជើងក្នុងទឹកក្ដៅ

ការត្រាំជើងក្នុងទឹកក្ដៅ ក៏ជាវិធីសាស្រ្ដមួយក្នុងការជួយកាត់បន្ថយការរបកកែងជើងប្រកបដោយប្រសិទ្ធភាពផងដែរ ។ ដោយលោកអ្នកអាចសាកល្បង ត្រាំជើងនៅក្នុងទឹកក្ដៅដើម្បីជួយកាត់បន្ថយការស្ងួតនៃស្បែក ក៏ដូចជាធ្វើឲ្យចរន្តឈាមដំណើរបានស្រួលផងដែរ ។

10 DIY foot soaks and scrubs to cure dry, cracked heels

បន្ថែមពីនះអ្នកក៏អាចធ្វើការបន្ថែមនូវគ្រឿងផ្សំមួយចំនួនដូចជា ទឹកខ្មេះប៉ោម ទឹកឃ្មុំ ក៏ដូចជាទឹដោះគោ ចូលទៅក្នុងទឹកដែលអ្នកត្រាំជើងផងដែរ ដើម្បីជួយកាត់បន្ថយការប្រេះ ព្រមទាំងបំបាត់ក្លិនមិនល្អផងដែរ ។

  • ពាក់ស្រោមជើង

ការពាក់ស្រោមជើង ក៏បានរួមចំណែកក្នុងការជួយបំបាត់ការរបកកែងជើងផងដែរ ដោយមុនពេលពាក់អ្នកក៏អាចបន្ថែមនូវការលាបប្រេង ឬក្រេមផ្ដល់សំណើមដល់កែងជើង ដើម្បីជួយបន្ថែមនូវជាតិទឹក ក៏ដូចជាកាត់បន្ថយការស្ងួតរបកប្រេះផងដែរ ។ ដោយអ្នកអាចអនុវត្តន៍វិធីសាស្ត្រទាំងអស់នៅជារៀងរាល់ថ្ងៃមុនពេលចូលគេងបាន ដើម្បីទទួលបានប្រសិទ្ធភាពឆាប់រហ័ស ។

Proper care for dry feet with Skin Food - Magazine - Weleda

  • ម៉ាស្សាជើងជាមួយប្រេងដូង

ប្រេងដូង គឺជាប្រេងធម្មជាតិមួយប្រភេទ ដែលផ្ដល់នូវសំណើមដល់ស្បែក ក៏ដូចជាអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរាងកាយ។ ដូច្នេះអ្នកក៏អាចសាកល្បង យកប្រេងដូងមកធ្វើការម៉ាស្សានៅត្រង់កន្លែងស្បែកដែលរបក និងប្រេះទាំងអស់នោះជារៀងរាល់ថ្ងៃមុនពេលចូលគេង ដើម្បីកាត់បន្ថយបញ្ហាទាំងអស់នោះបានដោយប្រសិទ្ធភាព ។

Here is Why You Need to Use Coconut Oil on Your Feet | KpopStarz

  • ជម្រុះកោសិកា

លោកអ្នកក៏អាចធ្វើការជម្រុះកោសិកាស្បែកដែលរបក និងងាប់ទាំងអស់នោះ ដោយការប្រើប្រាស់ស្ករស ជាមួយនឹងក្រូចឆ្មារបានផងដែរ ។ ដោយអ្នកគ្រាន់តែធ្វើការលាយក្រូចឆ្មារ ជាមួយនឹងស្ករស ជាល្បាយតែមួយឲ្យសព្វ បន្ទាប់មកយកវាមកដុះត្រង់កន្លែងដែលរបក និងប្រេះទាំងនោះរយៈពេល១០ ទៅ១៥នាទី សឹមលាងទឹកចេញ ជាការស្រេច។

Heal Your Dry and Cracked Feet at UZURI | Uzuri Hand & Foot Spa