បញ្ហាបបូរមាត់ខ្មៅ​ គឺជារឿងដ៏ស្មុគស្មាញមួយសម្រាប់មនុស្សជាច្រើនដែលពិបាកក្នុងការដោះស្រាយ ហើយបញ្ហាទាំងអស់នេះត្រូវបានគេដឹងថាបណ្ដាលមកពីបញ្ហាជាច្រើន ដូចជាការប្រើប្រាស់ផលិតខុស បញ្ហាពីកំណើត ក៏ដូចជាបណ្ដាលមកពីការទទួលទានអាហារមួយចំនួនផងដែរ ។ ដោយសារតែបបូរមាត់គឺស្ថិតនៅលើផ្ទៃមុខរបស់យើងនឹងជាកន្លែងទាក់ទាញមួយនៃភាពស្រស់ស្អាត ដូច្នេះនៅពេលកើតមានបបូរមាត់ខ្មៅ នោះវានឹងធ្វើឲ្យអ្នកបាត់បង់សម្រស់មួយចំណែក ។

Lip Care Routine 101: Get Your Perfect Pucker with These Expert Tips

ដូច្នេះថ្ងៃនេះKBN យើងសូមធ្វើការណែនាំនូវវិធីសាស្រ្ដសាមញ្ញមួយចំនួនក្នងការបំបាត់បបូរមាត់ខ្មៅយ៉ាងងាយប្រសិទ្ធភាព ៖​​

  • ទទួលទានទឹកឲ្យបានច្រើន

ការទទួលទានទឹកឲ្យបានច្រើន មិនត្រឹមតែជួយធ្វើឲ្យរាងកាយអ្នកទទួលបានជាតិទឹកគ្រប់គ្រាន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយធ្វើឲ្យអ្នកដែរមានបបូរមាត់ខ្មៅ ប្រេះ ស្ងួត ប្រែជាមានសំណើម  និងប្រែពណ៌មកជាស្រស់ថ្លាជាងមុនផងដែរ ។

The Best And The Worst Time To Drink Water In A Day – Setu Nutrition

  • ស្ក្រាប់មាត់

វិធីសាស្រ្ដនេះ មិនត្រឹមតែជួយធ្វើឲ្យបបូរមាត់ដែលមានពណ៌ខ្មៅប្រែជាភ្លឺថ្លាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយធ្វើឲ្យអ្នកទទួលបានបបូរមាត់ទន់ និងម៉ដ្ឋផងដែរ ។ ដោយអ្នកគ្រាន់តែយកស្ករស លាយជាមួយនឹងក្រូចឆ្មារ ចូលគ្នាឲ្យសព្វ បន្ទាប់មកយកវាមកស្រ្កាប់លើបបូរមាត់ ទុកចោលប្រហែលជា៥ទៅ១០នាទី ហើយលាទឹកចេញជាការស្រេច ។

make my lips pink again - OFF-61% >Free Delivery

  • លាបក្រេមផ្ដល់សំណើម

នៅពេលដែលបបូរឡើងខ្មៅ ប្រាកដណាស់ថាវានឹងធ្វើឲ្យបបូរមាត់អ្នកប្រែជាស្ងួត និងប្រេះ ដូច្នេះការលាបក្រេមដើម្បីផ្ដល់សំណើមគឺជារឿងដ៏សំខាន់ដែលអ្នកមិនគួររំលងឡើយ ។

Best lip balm: Soften dry, chapped lips with a hydrating balm | Expert Reviews

  • ទទួលទានអាហារសម្បូរវីតាមីនB

ការទទួលទានអាហារដែលសម្បូរទៅដោយវីតាមីនB គឺជារឿងដ៏សំខាន់មួយក្នុងការជួយកែប្រែស្ថានភាពនៃបបូរមាត់ខ្មៅមួយចំណែកផងដែរ ។ ព្រោះតែនៅក្នុងអាហារវីតាមីនB គឹសម្បូរទៅដោយសាធាតុរំអិល និងសារធាតុសំខាន់ៗជាច្រើនទៀតសម្រាប់ស្បែក ។

Vitamin B Mangel: Wirkung der 8 essentiellen B Vitamine! – InnoNature

  • ទឹកខ្មៅលាយជាមួយក្រមួនVaseline

ចំពោះអ្នកដែលមានបបូរមាត់ខ្មៅ ការប្រើប្រាស់រូបមន្តទឹកឃ្មុំលាយជាមួយក្រមួនVaseline គឺពិតជាអាចកែប្រែស្ថានភាពនេះបានយ៉ាងមានប្រសិទ្ធភាព ។ ដោយអ្នកគ្រាន់តែធ្វើការលាយទឹកឃ្មុំកន្លះស្លាបព្រាបាយ រួមជាមួយVaselineកន្លះស្លាបព្រា លាយបញ្ចូលគ្នាឲ្យសព្វ។  បន្ទាប់មកយកមកលាបនិងម៉ាស្សាលើបបូរមាត់ ទុកចោល១០នាទី បន្ទាប់មកយកសំឡីជ្រលក់ជាមួយទឹកក្ដៅអ៊ុនៗជូតវាចេញ ដោយបន្ថែមជាមួយនឹងក្រែមផ្ដល់សំណើមតាមក្រោយជាការស្រេច ។

10 Best lip lightening cream for dark lips in India (October 2022)