ត្រីសាលម៉ុន គឺជាអាហារដ៏ពេញនិយមបំផុតមួយនាពេលបច្ចុប្បន្នដោយវាមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ។ ប៉ុន្តែត្រីសាលម៉ុន ក៏សម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនសម្រាប់រាងកាយផងដែរ ដោយនៅក្នុងត្រីសាលម៉ុន មានផ្ទុកទៅដោយប្រូតេអ៊ីន អាស៊ីតខ្លាញ់អូមេហ្គា៣ វីតាមីន និងសារធាតុរ៉ែជាច្រើនដែលរាងកាយត្រូវការ ។

Interesting Salmon Fish Benefits for Men | BluGlacier

តែយ៉ាងណាមិញបើទោះបីជាត្រីសាលម៉ុនសម្បូរទៅដោយសារធាតុចិញ្ចឹមដែលល្អសម្រាប់សុខភាពក៏ដោយ ក៏មិនមែនមានន័យថា មនុស្សគ្រប់គ្នាសុទ្ធតែអាចទទួលទានត្រីសាម៉ុនបានប្រកបដោយសុវត្ថិភាពនោះទេ ។ជាពិសេសចំពោះមនុស្សទាំងអស់នេះ ត្រូវបានគ្រូពេទ្យជំនាញបង្ហាញថាពួកគេមិនស័ក្ដសមក្នុងការទទួលទានឡើយ ៖

  • កុមារអាយុក្រោម៧ឆ្នាំ
  • ស្រ្ដីមានគម្រោងពពោះ
  • ស្រ្ដីកំពុងមានផ្ទៃពោះ
  • និងស្រ្ដីកំពុងបំបៅដោះកូន ។

Pregnant people exposed to cancer-linked chemicals in household items, dyes: study | The Hillនេះក៏ដោយសារតែត្រីសាលម៉ុនខ្លះ ត្រូវបានគេដឹងថាអាចរងការបំពុលដោយសារធាតុបារតដែលបង្កើតឡើងដោយមេទីលឡា (Methylation) ពីបាក់តេរីដែលមានប្រតិកម្មជាមួយបារតក្នុងទឹក តែក្នុងកម្រិតតិចតួចប៉ុណ្ណោះ ។  ជាមួយគ្នានេះ ប្រសិនបើអ្នក​ទទួលទានវា​រាល់ថ្ងៃ​រហូតដល់​បរិមាណ​បារត​ក្នុង​ឈាម មានកម្រិត​លើសពី ៥,៨ មីក្រូក្រាម​នោះ វាអាចបណ្តាលឱ្យអ្នកទទួលទានខូចប្រព័ន្ធសរសៃប្រសាទ ខ្សោយសាច់ដុំ មានបញ្ហាផ្លូវដង្ហើម ប្រែប្រួល​អារម្មណ៍  ចុះខ្សោយការគិត និងខួរក្បាល ជាដើម។

FRESH NORWEGIAN SALMON 1 KG – FreshHub

ម្យ៉ាងវិញទៀត បើយោងទៅតាមការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Washington ក៏បានធ្វើការបង្ហាញឲ្យដឹងផងដែរថា  ការទទួលទានអាហារសមុទ្រឆៅ ឬត្រីសាលម៉ុលទាំងអស់នេះ គឺមានហានិភ័យខ្ពស់ក្នុងការប្រឈមជាមួយនឹងពពួកប៉ារ៉ាស៊ីត ដូចជាដង្កូវនាងសមុទ្រ ប៉ារ៉ាស៊ីតដែលអាចប៉ះពាល់ដល់ក្រពះពោះវៀន ព្រមទាំងបង្កើនហានិភ័យនៃការពុលអាហារបានយ៉ាងងាយផងដែរ ។

The health benefits of eating salmon (and how to cook it) | Wildwood Grilling