ចំពោះស្រ្ដី ការថែរក្សាសុខភាពស្បូន និងអរម៉ូន គឺជារឿងដ៏សំខាន់បំផុតមួយដែលត្រូវការទាមទារឲ្យស្រ្ដីគ្រប់រូបយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះបញ្ហានេះ ។ មានស្រ្ដីជាច្រើនដែលតែងតែមើលរំលងចំពោះបញ្ហាទាំងអស់នេះ ជាហេតុបណ្ដាលឲ្យពួកគេត្រូវជួបប្រទះជាមួយបញ្ហាសុខភាពជាច្រើន ជាពិសេសរោគស្រ្ដី ដែលពេលខ្លះអាចឈានទៅដល់ការកើតជាមហារីកធ្ងន់ធ្ងរថែមទៀតផង ។

Home - Women's Health

ដូច្នេះថ្ងៃនេះ KBN យើងនឹងធ្វើការលើកយកនូវភេសជ្ជៈចំនួន៣ប្រភេទ ដែលត្រូវបានអ្នកជំនាញអះអាងថាមានសមត្ថភាពខ្ពស់ក្នុងការជួយថែរក្សាសុខភាពស្បូន និងអរម៉ូនបានយ៉ាងល្អ ។ ភេសជ្ជៈទាំង៣នោះមានដូចជា ៖

  • ទឹកក្ដៅក្រូចឆ្មា

ការទទួលទានទឹកក្ដៅជាមួយក្រូចឆ្មាជារៀងរាល់ព្រឹក គឺជាវិធីសាស្រ្ដដ៏សាមញ្ញបំផុតមួយដែលប្រជាជននៅក្នុងតំបន់អាស៊ីយើងតែងតែអនុវត្តន៍ជារៀងរាល់ថ្ងៃ  ។ ដោយការទទួលទានទឹកក្ដៅជាមួយក្រូចឆ្មា មិនត្រឹមតែជួយប្រព័ន្ធការពាររាងកាយបានយ៉ាងល្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានសមត្ថភាពក្នុងការជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ ព្រមទាំងជួយថែរក្សាសុខភាពស្បូន និងអរម៉ូនរបស់ស្រ្ដីឲ្យមានសុខភាពល្អ និងមានតុល្យភាពថែមទៀតផង ។

Benefits Of Lukewarm Water With Lemon Sales Discounts, 42% OFF |  mazanakis.gr

  • ល្មៀតទឹកដោះគោ

ល្មៀតទឹកដោះគោ  ត្រូវបានគេដឹងថាជាភេសជ្ជៈដ៏អស្ចារ្យមួយប្រភេទក្នុងការជួយថែរក្សាតុល្យភាពអរម៉ូនរបស់ស្រ្ដី  ព្រមទាំងជួយធ្វើឲ្យស្បែកភ្លឺថ្លា និងក្មេងជាងវ័យផងដែរ ។ បន្ថែមពីនេះ  ល្មៀតទឹកដោះគោក៏មាន​ឥទ្ធិពល​ប្រឆាំង​នឹង​ការ​រលាក បង្កើន​ឈាម​រត់ ​ជួយ​បំប្លែង​សារជាតិ​អេ​ស្ត្រូ​សែន ទប់ស្កាត់ជម្ងឺ endometriosis ដុំសាច់ និងដុំគីស។ជាពិសេសចំពោះស្ត្រី​ដែល​មានអាការៈ​ឈឺ​ចុកចាប់​ពេល​មក​រដូវ មានជម្ងឺក្រពេញ​ទីរ៉ូអ៊ីត ឬ​ត្រជាក់ដៃ​ជើង​ ក៏អាចធ្វើការទទួលទានទឹកល្មៀតទឹកដោះគោ ដើម្បីបំបាត់អាការៈទាំងអស់នេះប្រកបដោយប្រសិទ្ធភាពយ៉ាងអស្ចារ្យផងដែរ ។

Science Explains What Happens to Your Body When You Drink Turmeric Milk  Before Bed

  • ស្លឹករបស់ផ្លែraspberry

មនុស្សជាច្រើនប្រាកដជាធ្លាប់ទទួលទានតែផ្លែ raspberryប៉ុណ្ណោះ ព្រោះតែជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹមជាច្រើនចំពោះរាងកាយ ។ តែយ៉ាងណាមិញចំពោះស្លឹករបស់ផ្លែraspberryវិញ ក៏ត្រូវបានគេរកឃើញថា វាមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរាងកាយដូចគ្នា ដោយនៅសម័យបុរាណវាត្រូវបានគេប្រើប្រាស់ជាឱសថក្នុងការពង្រឹងសាច់ដុំស្បូន  ។

Plant a Home Raspberry Patch | HGTV

ជាមួយគ្នានេះ បើយោងទៅតាមការស្រាវជ្រាវបែបវិទ្យាសាស្រ្ដជាច្រើនបានបង្ហាញឲ្យដឹងថា ស្លឹករបស់ផ្លែraspberry មានឥទ្ធិពលយ៉ាងខ្លាំងក្លាក្នុងការថែរក្សាស្បូន និងអរម៉ូនរបស់ស្រ្ដី ព្រមទាំងជួយធ្វើឲ្យស្រ្ដីសម្រាលកូនបានលឿនផងដែរ ។