ជំងឺមហារីកថ្លើម គឺជាជំងឺកាចសាហាវទូទៅទី២បន្ទាប់ពីជំងឺមហារីកសួត ដែលបានឆក់យកជីវិតមនុស្សរាប់លាននាក់ជារៀងរាល់ថ្ងៃនៅលើពិភពលោក ។ ដោយជំងឺមហារីកថ្លើម ត្រូវបានគេដឹងថាភាគច្រើនមានការជាប់ពាក់ព័ន្ធជាមួយនឹងបញ្ហាក្លិនមិនល្អរហូតដល់ទៅ៧៥% ក្នុងការកើតមានជំងឺនេះ ហើយត្រូវបានមនុស្សជាច្រើនមើលរំលងចំពោះបញ្ហានេះ ។

Liver Cancer - What is liver cancer? - Neolife Oncology Center

ជាមួយគ្នានេះក៏មានការសិក្សាជាច្រើនបានបង្ហាញថា ការកើតមានបញ្ហាក្លិនមាត់គឺមានការជាប់ទាក់ទងជាមួយនឹងបញ្ហាក្លិនមាត់យ៉ាងជិតស្និទ្ធបំផុត ។ ដោយបញ្ហាក្លិនមាត់  គឺជារឿងធម្មតាទូទៅមួយដែលមនុស្សគ្រប់គ្នាអាចជួបប្រទះ ដោយសារតែការសម្អាតមិនបានត្រឹមត្រូវ ។ តែយ៉ាងណាមិញ បើយោងទៅតាមអ្នកជំនាញផ្នែកសុខភាពសាធារណៈបានធ្វើកាបង្ហាញប្រាប់ឲ្យដឹងថា​ ការកើតមានបញ្ហាក្លិនមាត់មិនល្អ ពេលខ្លះក៏ត្រូវបានបណ្ដាលមកពីជំងឺមហារីកថ្លើមផងដែរ ។

Bad-smell-from-mouth: News, Photos, Latest News Headlines about Bad-smell -from-mouth - CitySpidey

ចំពោះអ្នកដែលមានបញ្ហាក្លិនមាត់មិនល្អ រួមជាមួយនឹងការឈឺអញ្ចេញធ្មេញ ឈាមអញ្ចេញធ្មេញ ក៏ដូចជាការកើតមានដំបៅមាត់ ៧៥% គឺត្រូវបានបង្ហាញថាពួកគេកំពុងតែប្រឈមជាមួយជំងឺមហារីកថ្លើមHCC (Hepatocellular carcinoma cance ) ។ ដោយមូលហេតុដែលបង្កឲ្យកើតមានបញ្ហានៃក្លិនមាត់មិនល្អបែបនេះ គឺដោយសារតែមុខងារថ្លើមចុះខ្សោយ ហើយមិនអាចធ្វើការកម្ចាត់បាក់តេរីបានល្អ ជាហេតុបណ្ដាលឲ្យកើតមានជំងឺក្លិនថ្លើម រហូតឈានដល់ជំងឺមហារីកថ្លើមបែបនេះ ។

Bad Breath - Bergen County, NJ - River Edge, NJ - Paramus, NJ

យ៉ាងណាមិញ បើយោងទៅតាមការសិក្សាស្រាវជ្រាវជាច្រើន ក្នុងរយៈពេល៦ឆ្នាំទៅលើជនជាតិអង់គ្លេសចំនួន៤៦៩,០០០ នាក់ បានបង្ហាញឲ្យដឹងថា អ្នកមានបញ្ហាអញ្ចេញធ្មេញ និងអ្នកមានបញ្ហាមហារីកបំពង់អាហារ គឺសុទ្ធតែមានការជាប់ពាក់ព័ន្ធគ្នាក្នុងការវិវត្តន៍ទៅជាជំងឺមហារីកថ្លើម ។ ហើយអ្វីដែលអ្នកជំងឺទាំង២នេះមានដូចគ្នានោះគឺ ការជួបប្រទហនូវបញ្ហាក្លិនមាត់មិនល្អ ។

Liver Cancer Survival Rates | Moffitt

លើសពីនេះទៅទៀត បើយោងទៅតាមការបញ្ជាក់ពី លោកវេជ្ជបណ្ឌិត Haydée ដែលជាគ្រូពេទ្យដឹកនាំក្នុងការការស្រាវជ្រាវនេះបានបង្ហាញប្រាប់ឲ្យដឹងថា បាក់តេរី Fusobacterium nucleatum ដែលមានប្រភពនៅក្នុងប្រហោងមាត់ត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺមហារីកថ្លើម ពិតប្រាកដមែន។

Get the Best Treatments for Viral Hepatitis and Other Chronic Diseases

ទោះជាយ៉ាងនេះក្តី បញ្ហានេះនៅមិនទាន់ច្បាស់ប្រាកដ១០០%នោះទេ  ហើយលោកនិងក្រុមអ្នកវិទ្យាសាស្ត្រផ្សេងទៀតកំពុងតែធ្វើការសិក្សាឱ្យស៊ីជម្រៅបន្ថែមជាងនេះទៅទៀត។ តែយ៉ាងណាមិញ លោកវេជ្ជបណ្ឌិតនៅតែមានការអះអាងថា ការមានក្លិនមាត់មិនល្អ នៅតែមានការជាប់ពាក់ព័ន្ធគ្នាជាមួយជំងឺមហារីកថ្លើម។