ប្រាកដណាស់ថាស្រ្ដីជាច្រើនកំពុងតែជួបប្រទះជាមួយនឹងបញ្ហានៃការមានក្បាលរីកធំ បន្ទាប់ពីសម្រាលកូនរួច ។ ជាហេតុធ្វើឲ្យស្រ្ដីជាច្រើនត្រូវបានបាត់បង់រូបសម្រស់របស់ខ្លួន ហើយពេលខ្លះធ្វើឲ្យពួកគេឈានទៅរកការបាក់ទឹកចិត្តថែមទៀតផង ។ តែយ៉ាងណាមិញ ប្រសិនជាអ្នកកំពុងតែស្ថិតក្នុងបញ្ហាទាំងអស់នេះ សូមឈប់ព្រួយបារម្ភទៅ ព្រោះថ្ងៃនេះKBN យើងបានលើកយកនូវវិធីសាស្រ្ដសាមញ្ញមួយចំនួនក្នុងការសម្រកក្បាលពោះ ចំពោះអ្នកម្ដាយដែលទើបតែសម្រាលកូនរួច ដូចខាងក្រោម ៖

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtIroF8ADmekxsopiN5f0NvYyREm2lDjBIENYlffjolhv9V6ngpVcc5qKc35gdC9yzCNC4gdO_oyO-Fq_SJMpa4quOCvhmhjZyeBQC_tyhvDc6y-YuMkjoTgJqHznV0mrb3Lk1_2wnyJtU9ZrJZBJ6I6EMCaZ2Z8rBlBbGDah4gpjB0mCue40zHe8rwg/s1024/1178555359-H.jpg

  • ទទួលទានទឹកឲ្យបានច្រើន

បន្ទាប់ពីការសម្រាលកូនរួច ច្បាស់ណាស់ថារាងកាយរបស់ស្រ្ដីនឹងត្រូវបាត់បង់ទឹកជាច្រើនក្នុងរាងកាយ ។ ដូច្នេះហើយការទទួលទានទឹកឲ្យបានគ្រប់គ្រាន់ នឹងជួយធ្វើឲ្យប្រព័ន្ធបញ្ចេញចោលរបស់ពួកគេដំណើរការបានល្អ   ជួយធ្វើឲ្យរាងកាយផលិតទឹកដោះបានកាន់តែប្រសើរ ព្រមទាំងជួយក្នុងការសម្រកទម្ងន់បានយ៉ាងល្អផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhGczLhlqAjUFNufBmxAll0GXWPuiRIElhTRHak_xJW2zg6xlvM19HT7Zfc_pXRlCBm_ARteCts1nBT6D6hI4eKmBqRzvqlDIWWwgnBAn3SFloPghlCpf2inrMWLbSWzU5AVR87nwjUwvTnazpd9Sha7PbYNfwifFbGazq1KRl7DQ_FVkO4OhUMg4HwQ/s1920/Drink-water-while-eating%20(1).jpg

  • គ្រប់គ្រងរបបអាហារ

ការគ្រប់គ្រងរបបអាហារឲ្យបានត្រឹមត្រូវ គឺជារឿងដ៏ចាំបាច់មួយដែលអ្នកម្ដាយទើបតែសម្រាលកូនរួចគួរតែធ្វើ ។ ដូច្នេះហើយស្រ្ដីគួរតែធ្វើការតមអាហារ និងគ្រប់គ្រងរបបអាហាររបស់ខ្លួឲ្យបានត្រឹមត្រូវ ដើម្បីការពារការឡើងទម្ងន់បន្ថែមទៀត ជាពិសេសគឺត្រូវចៀសវាងនូវអាហារដែលមានជាតិស្ករខ្ពស់។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7H2DTeSAGbj5FxtxrYyUys0FbXpvUgTXRshNzw6Kt03-tgwQY-JkzBmUSxvA5H3_002ClUP3fw6i1iOpuS-870LUp9hBSsVgt-vkImlkU_-WGYdWnoWIrqiUT5hnmYCdhFJENBivlQLWbdgKMKGjYJ7D381Rs4pN5wjmpO9IGxakeVnT7r_JbKLoB0Q/s1254/photo_2022-10-12_16-26-21.jpg

  • ហាត់ប្រាណជារៀងរាល់ព្រឹក

ការធ្វើលំហាត់ប្រាណនៅពេលព្រឹកព្រលឹម គឺជាការរួមចំណែកដ៏ធំមួយក្នុងការដុតបំផ្លាញខ្លាញ់មិនល្អនៅក្នុងរាងកាយ ជាពិសេសសម្រាប់អ្នកម្ដាយដែលទើបតែសម្រាលកូនរួច ។ ប៉ុន្តែស្រ្ដីក៏គួរតែធ្វើការជ្រើសរើសនូវលំហាត់ប្រាណណាដែលមានលក្ខណៈស្រាលៗ ដូចជាការដើរ ឬការជិះកង់ ក្នុងរយៈពេល៣០នាទីក្នុងមួយថ្ងៃ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2C9vK6MJLgUKiXnrQB_lAh5vit3ivnHmO0e0zMfOYSgiohTgqLo6KVFMErmFH1rvsyK9dfg8qT9ASogrRtmqOD4bfSv9qKEjlCKCki3aE5W3XDpayHSU9xibrNyjLiwS5v2z8w09WpigKzEof7_jEkSC0MthI5GlOG56jH9ZUH67BYvpLAbEUqo3Lew/s860/1121-pregnant%20woman%20in%20the%20second%20trimester%20doing%20fitness%20excercise.jpg

  • កែប្រែទម្លាប់នៃការឈរ និងដើរ

ដោយសារតែក្នុងអំឡុងពេលពពោះ ស្រ្ដីភាគច្រើន​គឺតែងតែមានទម្លាប់ឈរ ឬដើរ ដោយទយពោះទៅមុខ ។ ដូច្នេះហើយបន្ទាប់ពីសម្រាលកូនរួច ស្រ្ដីទាំងអស់ដែលចង់សម្រកក្បាលពោះរបស់ខ្លួន គួរតែផ្លាស់ប្ដូរទម្លាប់នៃការដើរ ឬឈរបែបនេះ ដោយប្ដូរមកជាការដើរ  ឬឈរឲ្យត្រង់ដូចធម្មតាវិញ ។ ដើម្បីទទួលបានក្បាលពោះរាបស្មើ ព្រមទាំងជួយធ្វើឲ្យមានដំណើរស្រស់ស្អាតផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4QO0NQhsYsIV4NuC7cL9ADX1hSz84I60ZvTyZowlZOm0KlK3dTr7CJqelharfTztvZKfj0QBbneGNDRhyEY5Agex_dmD5qU5ZASCERbik8Uem7Ajuvc1qixIx9r9W3V7iLOMv0YbmyzD50IHCJ-VZ45KV9MqUfJzOIITqhh7s8V0k3DAkYxquS0d6OQ/s1975/pregnancy%20weight%20large.jpg