ផ្លែត្របែក គឺជាផ្លែឈើដ៏ពេញនិយមមួយប្រភេទ ជាពិសេសក្នុងតំបន់អាស៊ី ដោយវាមិនត្រឹមតែសម្បូរទៅដោយវីតាមីនC ជំនួយដល់សុខភាពរាងកាយ និងសម្រស់ប៉ុណ្ណោះទេ ។ ប៉ុន្តែផ្លែត្របែកក៏សម្បូរទៅដោយគុណប្រយោជន៍ជាច្រើនក្នុងការព្យាបាលជម្ងឺមួយចំនួនផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisuKnEN1kSZjIdEPkWajCQh3eHoBnpU_zQf8yKXFRtSKwOb9GPhKeai6N027gX__SYumcrvxJmK1HAI4Ce9ueb-Ctzu2YZnjwSfNeN-Y_tPrRJo6yjymgnKxgzcW-9rh_Q1p6z0RsW1Gca1uiOr-VkrhDR0OuLG1MUIW1FYVXs2z4XfAyK2mcSzYdLEw/s1000/20200721144548_approved-photo-_1_.jpg

បើយោងទៅតាមការសិក្សាជាច្រើនបានបង្ហាញថា​ នៅក្នុងផ្លែត្របែក ១០០ក្រាម មានផ្ទុកនូវជាតិទឹករហូតដល់ទៅ៨៥ក្រាម។ មិនតែប៉ុណ្ណោះ ក៏មានផ្ទុកនូវជាតិគ្លុយកូស , ជាតិសាលុយឡូស , កាល់ស្យូម ផូស្វ័រ  ជាតិដែក ប៉ូតាស្យូម និងវីតាមីនជាច្រើនផ្សេងទៀត ដូចជាវីតាមីន A និងវីតាមីនC ជាដើម… ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdKgAfF4vAcTFygxUeB4kVFyG07p7dF0HUOXtyJLjtWcxu5Cv9iLEDIU1CJKb8Mo06H99R2E0GgfLUMDkcEwibvnJBkYlJFNNpo2_mwUpraNOPJ_InP2GDjsIdQF2KjZmMOo8aITLR6VmGfuvECYNdpCaV4StUcOE4I4Bky2rd3gJGi7zngmJSqqsh_w/s1024/board-in-the-basket-guava-wallpaper-preview.jpg

តែយ៉ាងណាមិញទោះបីជាផ្លែត្របែក សម្បូរទៅដោយអាហាររូបត្ថម្ភជាច្រើនសម្រាប់រាងកាយពិតមែន  ប៉ុន្តែមិនមែនមានន័យថាមនុស្សគ្រប់គ្នាសុទ្ធតែអាចទទួលទានផ្លែត្របែកបាននោះទេ ។

ជាពិសេសចំពោះក្រុមមនុស្សដែលបានរៀបរាប់ដូចខាងក្រោមនេះ ៖

  • អ្នកជម្ងឺទឹកនោមផ្អែម

មនុស្សជាច្រើនប្រាកដជាគិតថាផ្លែត្របែក គឺល្អចំពោះអ្នកជម្ងឺទឹកនោមផ្អែម ។ នេះក៏ព្រោះតែ ផ្លែត្របែកសម្បូរទៅដោយវីតាមីនជាច្រើនសម្រាប់រាងកាយ ប៉ុន្តែចំពោះអ្នកជម្ងឺទឹកនោមមិនគួរទទួលទានច្រើនពេកនោះទេ ។ ប្រសិនបើអ្នកជម្ងឺទឹកនោមផ្អែមទទួលទានផ្លែត្របែកច្រើននោះ វានឹងធ្វើឲ្យពួកគេជួបប្រទះនូវបញ្ហាសុខភាពធ្ងន់ធ្ងរដូចជា ពិការភ្នែក ខូចក្រលៀន ខូចអវៈយវៈ ដែរឈានទៅដល់ការបាត់បង់អាយុជីវិត ថែមទៀតផង ។​

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh15ZoJt_bSymHJlmANn4rmpLuErAsPTI7OIM9mS-ZQvUCcJnzHeWhbrNFR5-nh4cI6NeMrPb8Le9lYL8ThgaOgwzfrE1szOXxejwLeipDOpxFh9C8xxswSI1bVOfGvjAkBM9CpMxWv1Kywjdi0Y0d-0jNs_FZ736e0Qpfr-Aah9y26ote4W57WUMC2qg/s750/Diabetes-Mellitus.jpg

  • ស្រ្ដីមានផ្ទៃពោះ

ការទទួលទានផ្លែត្របែក គឺពិតជាល្អចំពោះសុខភាព ព្រោះវាបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះរាងកាយ ។ ប៉ុន្តែចំពោះស្រ្ដីមានផ្ទៃពោះ​មិនគួរទទួលទានផ្លែត្របែកឡើយ ព្រោះតែផ្លែត្របែកអាចធ្វើឲ្យស្រ្ដីមានផ្ទៃពោះ ពិបាកក្នុងការរំលាយអាហារ ព្រមទាំងហើមពោះ និងមិនស្រួលក្នុងខ្លួន ជាដើម ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYfp0rEXRS9pf--RwAW_8tAP250fnyUngfZyJDLrs-ncI_FlIWG_dtMIyTneBTs6ugOgCGWI9bPrLzIMCkIcrbdf0i8hY2HUYrpvtPAsxYiuWf6SEEBVsGaUIHsHfHxJwI4G8xuGVJY5gxPFje4uCfDN2MACCmIV9GjCVOT6Ak19pr-jTdPtDF1GXcew/s959/when-do-you-start-showing.jpg

  • អ្នកមានជម្ងឺក្រពះ

ចំពោះអ្នកមានជម្ងឺក្រពះពោះវៀន ការទទួលអាហារគឺជារឿងចាំបាច់បំផុតសម្រាប់ពួកគេដែលត្រូវយកចិត្តទុកដាក់ ។​ជាមួយគ្នានេះផ្លែត្របែក ក៏ត្រូវបានគេហាមឃាត់ក្នុងការទទួលទានផងដែរ ព្រោះតែផ្លែត្របែកមានសភាពរឹង និងពិបាកក្នុងការរំលាយ ។ ដូច្នេះប្រសិនជាអ្នកជម្ងឺទទួលទាននោះ វានឹងធ្វើឲ្យកើតមានការឈឺចុកចាប់ក្រពះ ព្រមទាំងធ្វើឲ្យកើតមានការខូចក្រពះកាន់តែធ្ងន់ធ្ងរផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9EGjqbFsvNWWtg-dsRQJv1eEh-yU__4TCqyHOZv-7bYQE_BFozAnAem8XrAo9ZOwCZKNkXjZRy16sFQ3C0BYWIJA5i6WKRnmGMwH2uVeXlKdJqqAbV2yrtgIkJml_8rTcAk5cO8-LoJQWsheZzmZgmfzMvhKlfxoUA9sAQ0OTlaAnFSnTPuLgpOXs9g/s1000/2222107.jpg