ការឈឺចុករោយនៅតំបន់ខ្នង គឺជាអាការៈទូទៅមួយដែលកើតមានចំពោះមនុស្សគ្រប់វ័យទាំងអស់ ដោយសារតែអាការៈនៃជំងឺនេះអាចត្រូវបណ្ដាលមកពីមូលហេតុផ្សេងៗគ្នាជាច្រើន ។ ដែលជាទូទៅវាក៏អាចបណ្ដាលមកពីការអង្គុយយូរ ការគេងលើពូកឬគ្រែដែលមានសភាពរឹងពេក ក៏ដូចជាការប្រើប្រាស់កម្លាំង និងលើករបស់ធ្ងន់ធ្ងរហួសកម្រិតផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB9BY1iJ31SUWOb0X9EMP8hnLKFSlICnQuKuqor_bzhosXlZCgVT9IeZ3bf5ak7rsYL2hn2t1iGlePK3h99xH-UNZI4ksMshGx58s2RhNVk28HJHu_sbb4tbnvHTyUaNZ5gytrgWs0REpGGcn0QHFh6rjFS_fYskkG2fSG-gQzW6gIsjjI5VisL6VR6g/s4096/BackPain_share.jpg

យ៉ាងណាមិញបើយោងទៅតាមវេជ្ជបណ្ឌិត Padungchan Niwatpumin ជាគ្រូពេទ្យនៃមជ្ឈមណ្ឌលសរសៃប្រសាទខួរក្បាល និងឆ្អឹងខ្នង របស់មន្ទីរពេទ្យ​ភី​យ៉ា​ថៃ  បាន​ធ្វើការបង្ហាញប្រាប់អំពីមូលហេតុដែលបណ្ដាលឲ្យកើតមានការឈឺខ្នងដូចខាងក្រោម ៖

  • គេងលើពូកដែលរឹងពេក ឬទន់ពេកមិនត្រឹមត្រូវតាមស្ដង់ដា
  • ការលើករបស់ធ្ងន់ ការកាន់របស់ធ្ងន់ ឬពត់ខ្លួនខុស
  • ការអង្គុយធ្វើការរយៈយូរឬមិនធ្វើចលនា
  • ជំងឺពុកឆ្អឹង
  • ភាពធាត់ ឬលើសទម្ងន់
  • ការជក់បារី ជាដើម… ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT57zWa_1dNnbSpiu5KrcX6ZkDkC4NQ957JMuDZS8pEuGk9qDGCL2ocTfXbRjsFt-w7sSCRx1p2OK_H_BlwXmEfHmkz-UxkL2ozmpul3QL9myhzn4klM58IwiKw8374iEv5FDdWA-0we0Yxy0XJUUO3tKczn1O8T-EGHIrQ-SEpx3dpTkT0gn9lSvtzg/s1500/backpainfinal-01-5c3ba0bf46e0fb0001b5b300.png

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិតក៏បានធ្វើការបង្ហាញប្រាប់បន្ថែមអំពីអាការៈ និងរោគសញ្ញានីមួយៗនៃការឈឺខ្នងដូចខាងក្រោម ផងដែរ ៖

  • ឈឺខ្នងភ្លាមៗនៅពេលអ្នកធ្វើសកម្មភាពខ្លាំង ដូចជាលើករបស់ធ្ងន់ៗ

វាអាចត្រូវបានបណ្ដាលមកពីហានិភ័យនៃប្រព័ន្ធ musculoskeletal ឬការផ្លាស់ទីតាំងនៃឆ្អឹងខ្នងឬឌីស herniated

  • ឈឺឆ្អឹងខ្នងកណ្តាល

បណ្ដាលមកពីហានិភ័យនៃការមានបញ្ហាជាមួយឌីស intervertebral  ឬសន្លាក់ឆ្អឹងខ្នង

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHUkArDTsbNpE_KbpM9h9QVP5Kxypdmr4vSEQnBAI25QL3YcLLUUGLUDlSomb2mA5TqxiIBgWHDrYbsysAy2oKk4V49PITbtlRyHIigK33B2hEjDX4VHPfvCJOHMXA4aDb_2s0FeexFTqLlUMr9siKjp0spPW_2r4bYZ4xX9Fx93g3EYYP-W9cD4vFcA/s1000/female-chiropractor-with-patient.jpg

  • ការឈឺខ្នងរាលទៅចំហៀង

ហានិភ័យបណ្ដាលមកពីការខូចនៃមុខងារសាច់ដុំឆ្អឹងខ្នង

  • ឈឺចាប់រួមជាមួយនឹងការស្ពឹក

បណ្ដាលមកពីហានិភ័យនៃជំងឺប្រព័ន្ធសរសៃប្រសាទ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoUsGeoaBuflQZWvuRqj_6-IeIvrA1kEBcndwjTKmmYfzTACULPRFitm1NXyMRU7iS4V3JBY6PlNIzhFXKD7aSlusyYAad4Rto3fqC-53aVBhqBGpH-_NIfxLOKwmL9uGW5cpHXheDlWNI6bnpfd_F_6V2z2TG3-wYhXRfCNI8vcGZicql3GhdF8N-ug/s1280/photo_2022-10-12_11-51-32.jpg

  • ឈឺ​ចាប់​ដូច​ជា​ឆក់ចរន្ត​អគ្គិសនី

បណ្ដាលមកពីហានិភ័យសរសៃប្រសាទអាចត្រូវបានខ្ទាស់

  • អស់កម្លាំង រួមជាមួយការឈឺខ្នង

អាចបណ្តាលមកពីសាច់ដុំ ដំណើរការខុសប្រក្រតី

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7sEqs7x0Cg9qldb_yMpRIqzXxM_27QpZFrlOFD-H4y5zyI9_CnEfUOroDi5Mpjopc2r6zBauPFVRo6VtJfn-6zXgUlLwrNF_nUQpibkRJG7ANQ57BGD_7IHp0xZHD8c9PsFI5XrZqTVL_55mei9JzIGarn9DKQPNVUrGSaXhcPMur1k2m-qvcKuqwYg/s2560/BackNeck1_-scaled.jpg

ដូច្នេះប្រសិនជាលោកអ្នកកើតមាននូវអាការៈនៃការឈឺខ្នងណាមួយនោះ យល់ណាអ្នកគួរតែទៅកាន់មន្ទីរពេទ្យ ដើម្បីជួបជាមួយគ្រូពេទ្យជំនាញ ក្នុងការវិនិច្ឆ័យ និងស្វែងរករោគសញ្ញាឲ្យបានកាន់តែច្បាស់ និងមានសុវត្ថិភាព ។​