ជំងឺមហារីក គឺជាជំងឺដ៏កាចសាហាវ និងស្ងៀមស្ងាត់បំផុតមួយ ដែលបានឆក់យកជីវិតមនុស្សនៅលើពិភពលោករាប់លាននាក់ក្នុងមួយឆ្នាំៗ។ ដោយជំងឺមហារីក ជាទូទៅត្រូវបានគេដឹងថា មានច្រើនប្រភេទ និងច្រើនដំណាក់កាល តែយ៉ាងណាមិញ ប្រសិនជាអ្នកជម្ងឺមិនបានធ្វើការយកចិត្តទុកដាក់ក្នុងការព្យាបាលទេនោះ វាក៏ជារឿងមួយដែលពិបាកក្នុងការមានឱកាសជាសះស្បើយផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQbNObres_FViPcbEMgc7rj1zJCrcP0DZoGjJvHC0C-Ogtwzz3Uw8HC7Z21QVvRizWC5JKjlV7BoVO8038-N3iSgNridH4OmI6wur7ajzRCGYz0NUa4ZoqrbnQcFNZHQbqxN6UXmZYsk8Ila9wFBwDXzkb6p5oGj0lAGV58NgfqnAe3sk7vkC4tcTkEA/s1100/lung-cancer.jpg

ជាក់ស្ដែងដូចជាជំងឺមហារីកសួតជាដើម មនុស្សជាច្រើនបានយល់ថាវាបណ្ដាលមកពីការជក់បារី ដែលជាបញ្ហាចម្បង ។ តែយ៉ាងណាមិញបើយោងទៅតាមការស្រាវជ្រាវជាច្រើនបានបង្ហាញឲ្យដឹងថា ជំងឺមហារីកសួតមិនមែនអកើតមានដោយសារតែការជក់បារីតែម្យ៉ាងនោះទេ ប៉ុន្តែវាក៏អាចបង្កឡើងដោយសារតែផ្សែងធូបផងដែរ ។

ដោយករណីនេះត្រូវបានគេរកឃើញថា បានកើតឡើងចំពោះអ្នកជម្ងឺវ័យ៦៥ឆ្នាំម្នាក់ ដែលត្រូវបានក្រុមគ្រូពេទ្យរកឃើញថា គាត់កើតមានជម្ងឺមហារីកសួត ដោយគាត់មិនធ្លាប់មានប្រវត្ថិជក់បារីទាល់តែសោះ ។ ដែរបន្ទាប់ពីការធ្វើការស្រាវជ្រាវជាច្រើនក្នុងករណីនេះ ក៏ត្រូវបានរកឃើញថា វាបណ្ដាលមកពីផ្សែងធូប ដែលអុជនៅក្នុងផ្ទះជារៀងរាល់ ។ ដោយអ្នកជម្ងឺម្នាក់នេះទទួលរងឥទ្ធិពលពីផ្សែងធូបអស់រយៈពេល៦ឆ្នាំជាប់គ្នាដោយមិនដឹងខ្លួន ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtTyHA6z5gZsondiyAovw9tja4d_KGE6povdusq9plFofKawOIIr7BFW6UkgNlJMbSQvJyf_bAMzCAHwz_tGdOiuqoTeh0JFJNNF8W_1eEYocUuBUmqlL2zdF6j4RgMGUCbcunH9N3RLilldBaVJmM-cJY2IsoEKPpBkOkpXe8DSJqCHorXf5wv0VnmQ/s2560/Stages-of-Lung-Cancer-1-scaled.jpg

ផ្សែងធូប គឺជាការគំរាមកំហែងដ៏គ្រោះថ្នាក់បំផុតមួយចំពោះសុខភាព ។ ដោយការសិក្សាជាច្រើនបានបង្ហាញថា ផ្សែងធូប គឺជាដើមហេតុដ៏ចម្បងបំផុតមួយក្នុងការបង្កឲ្យកើតមានជំងឺមហារីកសួត ដូចគ្នាទៅនឹងផ្សែងបារីដែរ គ្រាន់តែមនុស្សមួយចំនួនមិនបានដឹង ហើយមើលរំលងចំពោះបញ្ហានេះ

ខាងក្រោមនេះគឺជាសារធាតុដែលមាននៅក្នុងផ្សែងធូប បង្កជាជំងឺមហារីក ៖
– សមាសធាតុគីមីBenzene
គឺជាសារធាតុគីមីម្យ៉ាងដែលមាននៅក្នុងផ្សែងធូប ហើយអាចបង្កឲ្យកើតមានជំងឺមហារីក ។ មិនតែប៉ុណ្ណោះ ប្រសិនជាអ្នកស្រូបវាចូលទភក្នុងរាងកាយរយៈពេលយូរ នោះវាក៏អាចបណ្ដាលឲ្យកើតមានការពុល ក៏ដូចជាឈានទៅដល់ការដួលសន្លប់យ៉ាងងាយផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1mILu31_svKbMh-KM4KEeV-qyMQioE_uXxEPghvQdkTfzpTyngbq2hzkVj-lFdRwG0rVdIyJnBW6K-yvQ32QdobDFToyisUrnyB9D9ICKBuo-RCOhv7t6nnesQBFgVGqZSwpkMpf9mKOyjsHUaZ7-g-hAnr7vpgQC81Hjjwcu8yfyhlGbNpkdSUqCOQ/s960/vietnam-4240709_960_720.jpg

– សមាសធាតុគីមី Butadiene
វាគឺជាសមាសធាតុគីមីដ៏មានគ្រោះថ្នាក់មួយប្រភេទ ដែលអាចវាយប្រហារមកកាន់អ្នកប្រើប្រាស់យ៉ាងងាយ ជាពិសេសគឺអាចឈានទៅដល់ការបាត់បង់ជីវិតថែមទៀតផង ។ ប្រសិនបើស្រូបចូលក្នុងកម្រិតច្រើន វានឹងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរចំពោះផ្លូវដង្ហើម ព្រមទាំងបង្កឲ្យកើតមានជម្ងឺមហារីកថែមទៀតផង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFFQxiTzFYgNs2Uqo3DFfdg2VU3ebr0Qpk68-1NxC-nT7g8zxWbvbOV9g7m4_bPmjj1T20v330IVGwrd_qItQBv-_Oqb1PNZk7xO8cKK6buRdaefWiEUh8Nh9z3bBgWREfg2xAx3Rx27ORcPj98rt0HLMnRcPdlFNbFTTpweemVfXmmfXu5RXmTdXJhw/s800/Burning_incense_sticks_in_Vietnam.jpg

– សារធាតុ Benzopyrene
គឺជាសារធាតុគីមីម្យ៉ាងដែលមានក្លិនក្រអូប ហើយត្រូវបានគេប្រើប្រាស់នៅក្នុងធូប ដែលបង្កជាជម្ងឺមហារីក នៅពេលដែរអ្នកប្រើប្រាស់ ស្រូបវាចូលទៅក្នុងរាងកាយរយៈពេលយូរ ។
ដូច្នេះដើម្បីចៀសឆ្ងាយពីបញ្ហាទាំងអស់នេះ លោកអ្នកគួរតែកាត់បន្ថយការប្រើប្រាស់ធូប ឬអុជវានៅទីកន្លែងដែលមានខ្យល់ចេញចូល ក៏ដូចជាការពាក់ម៉ាសអំឡុងពេលប្រើប្រាស់ រួមទាំងផ្លាស់ប្ដូរមកប្រើប្រាស់ធូបអគ្គីសនី ក៏ជាការល្អផងដែរ ។