Celery គឺជាបន្លែដ៏ពេញនិយមមួយប្រភេទ ដែលមិនត្រឹមតែផ្ដល់នូវគុណតម្លៃជាច្រើនចំពោះសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានផ្ដល់ការជួយព្យាបាលជំងឺមួយចំនួនផងដែរ  ។ ជាពិសេសនោះវាក៏មានគុណតម្លៃក្នុងការជួយសម្រកទម្ងន់ បានយ៉ាងមានប្រសិទ្ធភាពថែមទៀតផង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh18Z-mqHlNxIMU9MQ2gvL1WZCyxyT-cYw7Gct73n4_Nnl4TdayrD235slbTmHqzM9EezDrUyjsW3_QGeb-6HPbODlOpnc_rDiBtIpRk31Cb4EV3Q1Zfa-EU7AoOGT_3jcRRkATr2OjQkjcgbL_6f6Fv5OhpFetuNQY-iKcM7aPeoNmKt9TbVwACrmgOQ/s1254/photo_2022-10-11_16-33-56.jpg

ខាងក្រោមនេះគឺជាគុណតម្លៃដ៏ពិសេសរបស់ Celery ក្នុងការជួយព្យាបាលជំងឺ ដែលមនុស្សជាច្រើបានមើលរំលង៖

  • ប្រឆាំងនឹងការរលាក

Celery មានផ្ទុកនូវសារធាតុ flavonoids និង polyphenols ដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកបានយ៉ាងល្អ មិនតែប៉ុណ្ណោះ សារធាតុ luteolin ក៏អាចជួយបង្កើតប្រតិកម្មនៃការលាកបានយ៉ាងមានប្រសិទ្ធភាពថែមទៀតផង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBtIkc7zsFJVDnj1cfDB1EuAvV48J-MKYnn26SAnvGP2bqIvxaLXKyy_b_egBXfHduJzZP02hY8V-ps2lxqcdm9iEHn4-HQ5KmMcKwmeEjtCXuAFYh_Iv9dmxLEhRorA9G_FQo_QCbc6ry8kHD-pLUXsRocLZfLpaV2xTK6_w_c6jHMDJfptV0YbdMsA/s800/Skin-rash.jpg

  • គាំទ្រដល់ការរំលាយអាហារឲ្យមានសុខភាពល្អ

នៅក្នុង Celery មានផ្ទុកនូវជាតិសរសៃរលាយ និងអង់ស៊ីមមានប្រយោជន៍សម្រាប់ប្រព័ន្ធរំលាយអាហារ ក្នុងការជួយធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរបានល្អ ។ ជាមួយគ្នានេះ វាក៏ជួយឲ្យក្រពះពោះវៀនដំណើរការល្អ  ព្រមទាំងស្រូបយកសារធាតុចិញ្ចឹមចូលបានក្នុងរាងកាយបានត្រឹមត្រូវផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqzWkpR9Q2JW_W3CnDZ-Wc7QqMB5QJNxKgWmMt1_h-UvZ765EJfA-frMmSctlNAtsjFK9ueKArnQ4DKS95Z8byH0IswX_xBMW7CvUoFS5CS_susjSFSX5efRG6_jK40ZnI6f6qJ2bDoyFf4jhG46W-M2sc32FKopWveUxrqsydK9lyaI-bEddv7p6-Vg/s1024/Help-My-teen-has-just-turned-vegetarian-1024x682.jpg

  • ការពារការឆ្លងមេរោគតាមរយៈផ្លូវទឹកនោម

Celery មានសមត្ថភាពពិសេសលើសពីបន្លែដទៃ  ដោយវាអាចជួយកាត់បន្ថយអាស៊ីតអ៊ុយរិច ព្រមទាំងការពាររាងកាយពីការឆ្លងមេរោគតាមរយៈផ្លូវទឹកនោម ផងដែរ ។ ជាងនេះទៅទៀត Celery ក៏អាចជួយបញ្ចុះទឹកនោម ព្រមទាំងការពារការឆ្លងមេរោគពីបាក់តេរីផ្សេងៗដែលអាចតោងជាប់តាមរយៈទឹកនោមបានយ៉ាងមានប្រសិទ្ធភាព ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVFTCoL2joWq7hQmPpZSZ-r79jJEBvo26om7fBljsljAGtbBFViSLnQ4VkCMF-hAWblL48CKwWQTwEFpoA1HWPBZe-C8uLEmqMmTbeQWLjNI6noTdoNaig1xNJ0Sycc_jqYzchfWUiDI49MEmg1RI_cPcxYsSPbCpirf8msLPMdWxYhd7UEQatINSyhA/s1100/181106181458-01-celery-juice-instagram-trend-110618-restricted-super-tease.jpg

  • ព្យាបាលមុន​ និងកាត់បន្ថយស្នាមអុចខ្មៅលើស្បែក

ដោយសារតែCelery មានសមត្ថភាពប្រឆាំងនឹងការរលាកខ្ពស់ ព្រមទាំងប្រឆាំងនឹងបាក់តេរីបានយ៉ាងល្អផងដែរ ។ ដូច្នេះប្រសិនជាអ្នកទទួលទានវាបានត្រឹមត្រូវនោះ វាក៏អាចជួយកាត់បន្ថយការកើតមុននៅលើផ្ទៃមុខ ក៏ដូចជាកាត់បន្ថយស្នាមអុចខ្មៅ និង​អាចម៍រុយនៅលើស្បែកបានយ៉ាងល្អផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgue9kgBrsO3R8D4OFrp5kWcXvKSt9j4ELap7DP3b0RkKCkiHyMZWzTFhIkJRoka8H8gklGIrp0-N_WT3BAaxFEHpKcDd4pgZfsN0xxcwu3TTDeMRirBO1YbmTvyjKiopZQ1NTOHZ5OjJF0yHb1lsr8FbFExPUGLelCP-Ug2Yj_3y0I8xJHdWXEa_c2dQ/s1280/photo_2022-10-12_09-05-48.jpg

  • ជួយឲ្យឆ្អឹងមានសុខភាពល្អ

នៅក្នុងCelery មានផ្ទុកនូវកាល់ស្យូម និងស៊ីលីកុនខ្ពស់ ដែលមានសមត្ថភាពក្នុងការជួយពង្រឹងសាច់ដុំ សន្លាក់ និងឆ្អឹង ឲ្យមានភាពរឹងមាំ និងមានសុខភាពល្អ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuXcE03tAqHPFVZsyl_-Rj_7Xvr2Xpwh6YDUn4HurgZqYox4rQvXl4PFxsJBrTh0c0XVaxePbPF3I9KsPFv2vVScPv4AntxtAWrV5qiZSRrcMK7G9wVVjP2EMn66-hlr8Dg2jCGfc1CgUB7o6L-GaCbncqgaUaPdMHmNAYJ2HQ9_qQ710BEgc2kDptPg/s1017/r0_0_5760_3840_w1200_h678_fmax.jpg

  • ការពារថ្លើម

បើយោងទៅតាមការសិក្សាជាច្រើនបានបង្ហាញថា Celery មានសមត្ថភាពក្នុងការកាត់បន្ថយជាតិខ្លាញ់ដែលលើសនៅក្នុងថ្លើម​ ។ លើសពីនេះវាក៏មានសមត្ថភាពក្នុងការជួយកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម និងអង់ស៊ីមថ្លើម ដែលជួយការពារថ្លើមឲ្យមានសុខភាពល្អ ផងដែរ ។