Celery គឺជាបន្លែដ៏ពេញនិយមមួយប្រភេទ ដែលមិនត្រឹមតែផ្ដល់នូវគុណតម្លៃជាច្រើនចំពោះសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានផ្ដល់ការជួយព្យាបាលជំងឺមួយចំនួនផងដែរ  ។ ជាពិសេសនោះវាក៏មានគុណតម្លៃក្នុងការជួយសម្រកទម្ងន់ បានយ៉ាងមានប្រសិទ្ធភាពថែមទៀតផង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy7CfBpbzIg_T2JAcVwKZEGAK6uHGZs3xMLNPEr177f___ooJnv3OTtk8lHgBgFjL6F4pTuVucLxsWBA9m9v9Z-uBGZzbBd9lNCpwDVyei_bNdKxHOci4bccJGeFFEM7FhXKWNnNy6U8p02FOVSxCbbla9mEWe7_Nsc1xWSawWQ74wHYlYUYWiox9P4w/s950/photo_2022-10-11_16-34-42.jpg

ខាងក្រោមនេះគឺជាគុណតម្លៃដ៏ពិសេសរបស់ Celery ក្នុងការជួយព្យាបាលជំងឺ ដែលមនុស្សជាច្រើបានមើលរំលង៖

  • កាត់បន្ថយការសម្រកទម្ងន់

Celery ត្រូវបានគេដឹងថាមានតម្លៃយ៉ាងច្រើនក្នុងការជួយសម្រកទម្ងន់ប្រកបដោយប្រសិទ្ធភាព ។ នេះក៏ព្រោះតែCelery មានផ្ទុកនូវជាតិទឹក និងជាតិសរសៃរលាយជាច្រើន ដែលជួយឲ្យអ្នកទទួលទានមានអារម្មណ៍ឆ្អែតបានយូរ និងកាត់បន្ថយការឃ្លានអាហារប្រកបដោយប្រសិទ្ធភាព ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzsaTZwnxZG6ZAsvRL09EWans0O_33VNmkdhwnEeuUTx47mchmjEYf8SlG5kmIn87TJgu2nhtkxSM5sgAeUzoannsSsiQsLSkUYYxfSN2UiynwOG6YWPNRrsimMXwSOAIlOrDO4_S3nKfutegyXNTj9pG2pwaiju96Rirex9znUpPE2kFG_gcroEfeOA/s1254/photo_2022-10-11_16-33-56.jpg

  • ជួយបន្ថយសំពាធឈាម

Celery មានសមត្ថភាពក្នុងការជួយកាត់បន្ថយភាពតានតឹង និងការពារការកើនឡើងនៃសំពាធឈាមបានយ៉ាងមានប្រសិទ្ធភាព ។ មិនតែប៉ុណ្ណោះ វាក៏ជួយទប់ស្កាត់នូវហានិភ័យនៃការស្ទះសរសៃឈាម និងជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhxdrXoRA47VZn_xLfAdtUGj6vIFA6iavYHnPkPYMTdVtsuPkSmopQq_LzKKs3n7RqxACeui79WSLqQ-3fB7P76gOv_IDCEpGkekHKRcQtbnhnl3iVmY_uxKGnvh7u9wXORYOXFYt5ZphgFNC7PLzirLuJNIv4COe6Yk34DeHg9NJvoQtbGML674Mp_w/s1200/Celery-Health-Benefits-and-Nutrition-Facts.jpg

  • ជួយកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម

សារធាតុ 3-n-butylphthalide ដែលមាននៅក្នុងCelery ត្រូវបានគេដឹងថា អាចជួយកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម ព្រមទាំងរារាំងកូឡេស្ដេរ៉ូលអាក្រក់ក្នុងរាងកាយបានយ៉ាងល្អ ។ ជាមួយគ្នានេះវាក៏ជួយធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធសរសៃឈាមបេះដូង ក្នុងការកាត់បន្ថយការលើសកូឡេស្ដេរ៉ូលក្នុងរាងកាយផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJI6ajPUOwPNCLMiSfUNj5d9C7G0Quqe13ItiTAFfsT21-s-gwxc-0JLrRwx8a4GDxw2fD7FRJPGG6EJqOHh6w4pOo_3Y9iI_7WP8gknB4FUF9zI3ujRopcNXfW3VkZ4TzPtIQNIJKWcaegW5kwZXTTTqP-h4AoKn2QvSh3JqPB1D080Y4VJCfQNgjMQ/s1100/181106181458-01-celery-juice-instagram-trend-110618-restricted-super-tease.jpg

  • ការពារជំងឺមហារីក

សារធាតុ​ polyacetylenes​ ដែលមាននៅក្នុង Celery មានសមត្ថភាពក្នុងការរារាំង និងកាត់បន្ថយការបង្កើតកោសិកាមហារីកបានយ៉ាងមានប្រសិទ្ធភាព ។  មិនតែប៉ុណ្ណោះ វាក៏មានផ្ទុកនូវសារធាតុ flavonoids និង អាស៊ីត phenolic ដែលមានសមត្ថភាពការពារដុំសាច់ និងបំផ្លាញកោសិកាមហារីកបានយ៉ាងមានប្រសិទ្ធភាពផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2dySgpOdWpVpuMnVYP6WSmmNrrLyKYWz1rqg9yMWlRhdDyq9KZQVOqwDrUFmrCL4eNXvtquxh9VF7W8stsU9AGod-dRl5vw7n7Zdr0FSkdEaYo9UIRS35UvMUhHeRxpRATOx2Emp66RBi7cp8KXFtzMOIDb8MqlmH-_X4eulQhhJOU3SQ88klsNB57g/s800/15000-seeds-celery-utah-finest.jpg