ធាត់ គឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយដែលមនុស្សជាច្រើននាពេលបច្ចុប្បន្នកំពុងតែជួបប្រទះ ជាពិសេសចំពោះស្រ្ដី ។ បើទោះបីជា ពួកគេស្វែងរកនូវវិធីសាស្រ្ដជាច្រើនដើម្បីដោះស្រាយ រួមទាំងចំណាយលុយជាច្រើនក្នុងការទិញផលិតផល ក៏ដូចជាចំណាយទៅលើអាហារសុខភាពជាច្រើនក៏ដោយ ក៏ប៉ុន្តែនៅតែមិនទទួលបានលទ្ធផល ។  ដូច្នេះថ្ងៃនេះKBN យើងសូមធ្វើការណែនាំនូវវិធីសាស្រ្ដមួយចំនួន ដែលអាចជួយដោះស្រាយបញ្ហាទាំងអស់នេះបានយ៉ាងមានប្រសិទ្ធភាព  ព្រមទាំងទទួលបាននូវសុខភាពល្អ រួមទាំងមិនត្រូវការចំណាយលុយថែមទៀតផង  ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaWfRKE49Sk_MJNzbkYakScfps1GXOepauYt_k5z2JOb6UkVXWJRoZrVZfSNNTzzcbwL_eobaVsKphcxNTcse0wGQ8OnnBpYCom-8E1POKEAGMEdSop1axBBqVNmMaoug6qpbGtegZvA0iFxpxCEOi_55QW-MAfI2rdKYvo094AFSB6AoDbDL2IEasIQ/s2500/IMG_1978-2.jpg

  • កាត់បន្ថយការទទួលទានអាហារខ្លាញ់មិនឆ្អែត

ចំពោះអ្នកចង់សម្រកទម្ងន់ រឿងដែលចាំបាច់និងសំខាន់បំផុតសម្រាប់ពួកគេនោះគឺ ការកាត់បន្ថយអាហារដែលសម្បូរទៅដោយខ្លាញ់មិនឆ្អែត ។ ប៉ុន្តែក្នុងន័យនេះមិនមែនមានន័យថា តម្រូវឲ្យអ្នកកាត់បន្ថយវាទាំងស្រុងនោះទេ តែអ្នកអាចធ្វើការកាត់បន្ថយបរិមាណនៃអាហារទាំងនេះ ឲ្យមកនូវត្រឹមបរិមាណតិចតួចបំផុត គឺជាការល្អ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoY6wQh-nX-ssfUppiZMqcH6elr7oWMmSreJxfkch-q17EYdEmjItAq8CRFrfdr2Y4EsohkMCbRLlXO94k2CgnVfaUQT2poPKEGwsIDWyY2mPHkYDCYi4qYnyecHr6uryi4vmYG7izv1tiZiFLgguGoV7feBE6lxT66uvNcoX-89WQMQO6FhwO4ZPnLA/s1500/AdobeStock_85378166.jpeg

  • ទទួលទានអាហារដែលមានខ្លាញ់ល្អឲ្យបានច្រើន

ដើម្បីកាត់បន្ថយបរិមាណខ្លាញ់មិនល្អដែលបណ្ដាលឲ្យធាត់ក្នុងរាងកាយ អ្នកគួរតែទទួលទានបរិមាណខ្លាញ់ល្អឲ្យបានច្រើនដើម្បីជំនួសខ្លាញ់មិនល្អ ។ ដោយអាហារដែលសម្បូរទៅដោយខ្លាញ់ល្អ មានដូចជាត្រី គ្រាប់ធញ្ញជាតិ និងប្រេងអូលីវ ជាដើម…។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio_oAo1YdkZQ-bQxg_1LfQ1JPD3Ww37UjhH3yE5xI1YhZBDbli6hWEwa2guY2Egb3mnkTdqWLcrb6pgGMI4G_kX-N9-BPLrpJr44dNHlDUgg6Gi9qwrvzEfrc4PMqKeBx7bfOqYuKA2JstIO8ots7buKFUX9mgSJc9jwqx9sxVyUUap4WiGLqeKHdjPQ/s1800/The-fats-that-love-us-back.jpg

  • ទទួលទានអាហារជាតិសរសៃរលាយ

ការទទួលទានអាហារដែលសម្បូរទៅដោយជាតិសរសៃរលាយ គឺជាវិធីសាស្រ្ដដ៏ល្អបំផុតមួយក្នុងការកាត់បន្ថយបរិមាណខ្លាញ់ដែលមិនល្អក្នុងរាងកាយ ព្រមទាំងជួយសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាពថែមទៀតផង ។ ដោយអាហារដែលសម្បូរទៅដោយជាតិសរសៃរលាយមានដូចជា គ្រប់ធញ្ញជាតិ ផ្លែល្ពៅ ផ្លែប៉ោ​ម ផ្លែស្រកានាគ ផ្លែព្រូន  និងផ្លែចេកជាដើម ជាមួយគ្នានេះផ្លែឈើទាំងនេះក៏សម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនល្អសម្រាប់រាងកាយផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6UhG9ITejARk9-sGhf4XuUDI2L6Orb_oBtztJ2cOLzTu3U6I_kPzfjniZyR__J6oloUP31TN9om1Hz1CVCn2I_Vshmvy_rFY9Cv9GFgQQZu1eSDyzEIMxTi-lyzco-pWGe4kLXoJ-NTNoR-SA94yuKvGw9d-h0kKPSvpBzoPRTN8S4gHPzfahQnPFvg/s1254/Blog_Feature_Image_High_Fiber_Foods.jpg