ទឹក គឺជាប្រភពដ៏សំខាន់បំផុតមួយនៃរាងកាយ ដោយការទទួលទានទឹកបានគ្រប់គ្រាន់មិនត្រឹមតែជួយឲ្យរាងកាយទទួលបានថាមពលពេញលេញ​​ និងស្រស់ស្រាយប៉ុណ្ណោះទេ ប៉ុន្តែទឹកក៏បានជួយដោះស្រាយបញ្ហានៃជំងឺមួយចំនួនផងដែរ  ។ ជាពិសេសការទទួលទានទឹកនៅពេលព្រឹកព្រលឹម ដែលជាពេលវេលាដ៏មានតម្លៃបំផុត ក្នុងការជួយធ្វើឲ្យអ្នកអាចទទួលបានអត្ថប្រយោជន៍ដ៏ច្រើនលើសលប់ពីទឹក រួមទាំងជួយថែរក្សារូបសម្រស់ឲ្យនៅតែមានភាពក្មេងជាងវ័យទៀតផង​។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCMu5hukMs0zoC7i7q9fmLhYHbaI3CoXlOnWOLvxwieBZzrFtBkGnZ7Ay0ux2ZPNyPkLMolLt4ylciSQ8z1Qjv5Eir-T3MIRUnFCrIH6HRAge48FBELNjphqlGu_ZZaTLFdNES9AvTkyWqM9TsFBWjmLb-uoLL4LCen0oW3ZNeZ8UpjeJB9jhM3Y8iPg/s1024/water-iStock-turk_stock_photographer-900x600-1024x682.jpg

ខាងក្រោមនេះ គឺជាភេសជ្ជៈទាំង៤ប្រភេទ ដែលអ្នកមិនគួរទទួលទាននៅពេលព្រឹកព្រលឹមឡើយ ៖

  • ទឹកដែលក្ដៅពេក ឬត្រជាក់ពេក

បន្ទាប់ពីការគេងអស់រយៈច្រើនម៉ោង រាងកាយនឹងអស់កម្លាំងហើយខ្សោះជាតិទឹក ។ ប៉ុន្តែប្រសិនជាអ្នកផឹកទឹកដែលត្រជាក់ខ្លាំងពេកនោះ វាងាយនឹងធ្វើឲ្យមានការប៉ះពាល់ដល់ក្រពះពោះវៀនរបស់អ្នកយ៉ាងងាយ មិនតែប៉ុណ្ណោះវាក៏បណ្ដាលឲ្យកើតមានការឈឺក្រពះ ក៏ដូចជាឈឺពោះ និងរាគរូសជាដើម ។ ដោយឡែក ប្រសិនជាអ្នកធ្វើការផឹកនូវទឹកក្ដៅខ្លាំងពេកនោះ វាអាចបំផ្លាញបំពង់អាហារអ្នកបានយ៉ាងងាយផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ7vfDoRU4XYRR6Se2NTit3CJrUoBM57mkrsJU8P1qBtZ2iGSVTavBUzE4lz5-ezX1b7DPivBAsoJ2Zwtl-lHG9BEoap4Hwcj5LhJLwlIeZWEqkl7N9h-vh-2g5ZsCCtFQqlbrwWnt18_O_C2eyzMrwfFpXuCE0D_bYsGN0b7QFFXpYNkeefxLQA8VeA/s1200/jpg%20(1).jpg

  • ទឹកដាំរយៈពេលយូរ

ទឹកដែលដាំក្នុងរយៈពេលយូរ ពិតជាមានគ្រោះថ្នាក់ចំពោះអ្នកទទួលទានជាខ្លាំង ព្រោះវាមិនត្រឹមតែធ្វើឲ្យទឹកទាំងអស់នោះប្រមូលផ្ដុំទៅដោយបាក់តេរីជាច្រើននោះទេប៉ុន្តែវាក៏ធ្វើឲ្យសារធាតុសរីរាង្គដែលមានអាសូតនិងdecompose ប្រែក្លាយជា nitrite ថែមទៀតផង ។  មិនតែប៉ុណ្ណោះវាក៏បណ្តាលឱ្យមានផលប៉ះពាល់ដល់មុខងារដឹកអុកស៊ីសែនរបស់ឈាម ព្រមទាំងប៉ះពាល់ដល់សកម្មភាពខាងក្នុងនៃរាងកាយផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEietPgb3t0t8Aiffcm8jU5Z7TGvOaLpitvpEt6cJMrqmqKiRLB6pO7lEq38aIbWXl9t2wknKlARWcitQjj_VtCgHXqEltCoNhtap6dU6hWW-BHQ5LaYzLJ17JUpUV-nbi54FMHCEUUGdf1wiy-bMNm7JaqbCSExkww182OLPxplRDodWC_ghp5cfFy9Pg/s1200/180515-hotwater-full-scaled-e1610585928940.jpg

  • ទឹកផ្លែឈើស្រស់

ទឹកផ្លែឈើស្រស់ គឺជាភេសជ្ជៈដ៏ល្អមួយសម្រាប់សុខភាព​និងសម្រស់ តែយ៉ាងណាមិញមិនមែនមានន័យថាអ្នកសុទ្ធតែអាចទទួលទានវាបានគ្រប់ពេលនោះឡើយ ជាពិសេសនៅពេលព្រឹកព្រលឹម។នេះក៏ដោយសារតែនៅក្នុងដំណើរការ juicing ជាច្រើននៃ fructose និងគ្លុយកូស ត្រូវបានបញ្ចេញ ជាហេតុធ្វើឲ្យមានការកើនឡើងនៃជាតិស្ករក្នុងឈាម ដែលអាចបង្កឱ្យកើតមានជំងឺទឹកនោមផ្អែម។ លើសពីនេះវាក៏ងាយ​បង្ក​ឱ្យ​កើតមានជំងឺធាត់ ហើម អស់កម្លាំង និង​បង្ក​ជា​ផលវិបាក​នៃការកើនឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ដ៏​គ្រោះថ្នាក់​ថែមទៀតផង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGK5mmW0ZAlUU2nKn18zPgT4SM2xHlFAjWGRr_oT3ryCF-5scp2s4whMpEtKrO11FR66pt1Yq_-euJM3MYyMRjX4pWALAknebkVtuDpzidxL33zaQrX_wMVRtioIGZciaH1MFM-NSJ8DopD6HAx2f9CoCbw6RshyR0Kery78bu_Xf8v-8mJ-w_2-a_NA/s1280/photo_2022-10-11_14-36-27.jpg

  • តែ

បន្ទាប់ពីការគេងអស់រយៈពេលជាច្រើនម៉ោង ក្រពះរបស់អ្នកប្រកដជាទទេហើយមានអារម្មណ៍ថាខ្លានអាហារ ។ ដូច្នេះប្រសិនជាអ្នកទទួលទានតែ វាពិតជាបង្កគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះក្រពះពោះវៀនរបស់អ្នក មិនតែប៉ុណ្ណោះវាក៏ងាយធ្វើឲ្យអ្នកជួបប្រទះនូវការបញ្ចេញអាស៊ីតក្រពះច្រើន ព្រមទាំងរារាំងនូវការស្រូបយកជាតិដែកជាច្រើន រួមទាំងធ្វើឲ្យខូចភ្នាសនៃក្រពះថែមទៀតផង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjzycD9SoLmoFMhAW3C_n5cIWQdXvbGq3-ecoF3KNwbc9md0vOHUKCJZ6p-rhPA3UlClI7Kj4cJIgyfasKm09Mq5Pz7EdPpB5uyrwphbJJAFvc1wDUE56ACix2NlWyWkAo8ie_21KS7zrERKkLN4q0Re_YmQE1td0-IBFEP1yYddZ8FK1Nk0Rrk-JsMQ/s1024/shutterstock_119600791-1-1024x678.jpg