ស្ករកៅស៊ូ គឺជាអាហារសម្រន់ដ៏ពេញនិយមមួយប្រភេទសម្រាប់មនុស្សគ្រប់គ្នា ដោយវាមិនត្រឹមតែជួយឲ្យអ្នកទំពារកំដរមាត់ដើម្បីអផ្សុកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយអ្នកក្នុងការសម្អាតធ្មេញ និងកាកសំណល់ដែលមាននៅក្នុងមាត់ ព្រមទាំងបំបាត់ក្លិនមាត់ និងកំចាត់បាក់តេរីបានយ៉ាងល្អថែមទៀតផង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjhzZvB4dvj3oytPjdJELGD8fnIfXYx05gIfr-ie8BnHEYFADW-5-QJhZhSqEr53t9MDnnC8PpXAdgf4hwercT1n0DjW4nldk2x--4qiU_FqJaqp7I9Q_l_UlI1rBN3XM4sdbc1R6YRaRW9qj2lj_wTr1PjZGwRhUNoi8NBiATW5wrOqfAXKLEsvgeGA/s1200/Twins_Gum_Chewing-1200x628-Facebook-1200x628.jpg

ក្នុងពេលជាមួយគ្នានេះក៏មានមនុស្សជាច្រើនដែលបានជឿថា នៅពេលដែលទំពារស្ករកៅស៊ូដោយមិនមានការប្រុងប្រយ័ត្ន ហើយលេបវាចូលទៅក្នុងពោះ នោះនឹងបណ្ដាលឲ្យកើតមានការស្អិតពោះវៀន ឬបញ្ហាផ្សេងៗជាច្រើនទៀតដែលគ្រោះថ្នាក់ចំពោះសុខភាព  ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNj6opESEgi-3FwEVtfFq4zuMLAaBwKKanWIwmIt1ABfGgP5B4p0gzCzyDZrBoEFHQ4CLMRSuOSjz5i6JtcxneBqNa4hpcROEXmp6cRafvWpMOvJDU9LC6ICvmXha4VO3YseeOZN7n_OLnqD3BW_gmsBvwRYQc7_FfDee9AuvSR4jGteQPGHZeFBzq4w/s2000/8a06244f8be64bb3b97907629542dfc3.jpg

តើជាការពិតឬទេ ការទំពារស្ករកៅស៊ូហើយលេបចូលទៅក្នុងពោះ អាចបណ្ដាលឲ្យកើតមានការស្អិតពោះវៀន ?

បើយោងទៅតាមរដ្ឋបាលចំណីអាហារ និងឱសថនៃក្រសួងសុខាភិបាលថៃ បានបញ្ជាក់ប្រាប់ឲ្យដឹងថា ការលេបស្ករកៅស៊ូចូលទៅក្នុងពោះ វាមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរអ្វីចំពោះពោះវៀនឡើយ ។ ដោយការលេបស្ករកៅស៊ូចូលទៅក្នុងពោះ គឺប្រៀបដូចជាការដែលអ្នកលេបអាហារចូលទៅក្នុងពោះយ៉ាងដូច្នេះដែរ ព្រោះតែស្ករកៅស៊ូត្រូវបានផលិតឡើងពីសារធាតុដែលជាកម្មសិទ្ធិរបស់ក្រុមកៅស៊ូសំយោគ (Polyisobutylene) , សារធាតុផ្អែមប្រឆាំងបាក់តេរីដូចជាស្ករ xylitol និង sorbitol , សារធាតុបង្កើនរសជាតិ ព្រមទាំងសារធាតុរក្សាទុក​ ដែលមិនអាចរំលាយដោយទឹកក្រពះនៅក្នុងខ្លួនបានឡើយ​ ។​

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwuhVnZPweERdxrfjBqQgHNAvfJ8wRRjZuFWdcvNUDfxjI-zvOzLrPd91hgxsYRyPEpEE5VBPZP6GHsu4Qnd-3Vg62lgqEpcRl_ABRMq8YbbNsfTpBnycgd-mXcgn19E4fngZj4XE6R04eLPheryEXab4Z0GyovxOttBK58bbzR68pC3_uEqh13eL35g/s1200/flatten%20(1).jpg

ដូច្នេះហើយការលេបស្ករកៅស៊ូចូលទៅក្នុងពោះ មិនមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរដូចដែរមនុស្សភាគច្រើនគិតនោះទេ ។ ដោយនៅពេលដែលលេបស្ករទៅស៊ូចូលទៅក្នុងពោះ នោះស្ករកៅស៊ូទាំងអស់នោះវានឹងធ្វើការផ្លាស់ទីចុះមកក្រោមបន្តិចម្ដងៗដោយខ្លួនឯង រហូតដល់ពោះវៀនធំហើយ ត្រូវបានបញ្ចេញមកខាងក្រៅក្នុងទម្រង់ជាលាមក ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4YMzjZKUIaREz73bjkrR4amxJLxhv-uwKge3fh0FIMneK2PFY1GfYECXNBX55oc_lyTvEimC4T9Q7R5rwxcHyw1KyWdsWQNYrUxn0RAPdxBYrCoOKL8ZNSfv3bMR95vnYHAgrUtJ9UVdKyfAOiwnkmFn-muVXuot_s32stcgNLJyNDlBCuEXiPKj4Qw/s1200/do_you_love_chewing_gum_heres_what_actually_happens_to_your_body_when_you_swallow_it_20180717122042.jpg

តែយ៉ាងណាមិញទោះបីជាការលេបស្ករកៅស៊ូមិនបានបង្កគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរចំពោះរាងកាយ ក៏ដូចជាបណ្ដាលឲ្យស្អិតពោះវៀនក្ដី ក៏ប៉ុន្តែអ្នកក៏មិនគួរលេបវានោះដែរ ជាពិសេសចំពោះកុមារតូចៗ ។ ព្រោះតែស្ករកៅស៊ូមានលក្ខណៈរអិល ដែលបណ្ដាលឲ្យងាយនឹងស្លាក់ ដូច្នេះប្រសិនបើអ្នកមិនមានការប្រុងប្រយ័ត្នទេនោះ វាអាចនឹងបណ្ដាលឲ្យមានការស្លាក់ ឬខក់ចូលទៅក្នុងបំពង់ក ឬបំពង់ខ្យល់ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតបានយ៉ាងងាយបំផុត ជាពិសេសចំពោះកុមារតូចៗ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvUbNMpRW8DJyhJLksA4_EQzFGpQ3pMB8wWSGedwTXToBK6pcA4FDi_yxns42xhzLie-7-KUny6rxam49-lKGo7LpKItFB0uhdt9V-juoduBridNUOJ2sus0neb2dBD8TEqM_8ZR54bZZl3zmO_0cs469lUszcdNz8RAddf6EGfxt0vN7wrLz5p_SnuQ/s780/intro-1564780301%20(1).jpg

ដូចនេះជាការល្អ នៅពេលទទួលទានស្ករកៅស៊ូ អ្នកមិនគួរលេបវាចូលទៅក្នុងពោះនោះទេ ដោយអ្នកត្រូវតែខ្ជាក់វាចេញ នៅពេលអស់រសជាតិ ។ ដោយឡែកចំពោះកុមារតូចៗវិញ យកល្អក៏មិនគួរឲ្យពួកគេមានការទទួលទានស្ករកៅស៊ូផងដែរ ។