ជឿជាក់ថាមនុស្សជាច្រើនពិតជាស្រឡាញ់ផ្ទៃមុខរបស់ខ្លួន ហើយក៏ប្រាថ្នាចង់បានផ្ទៃមុខសស្អាត ភ្លឺម៉ដ្ឋរលោងគ្មានមុនផងដែរ ។ តែយ៉ាងណាមិញមិនមែនមានន័យថាមនុស្សគ្រប់គ្នាសុទ្ធតែអាចមានមុខស្រស់ស្អាតដូចគ្នានេះទាំងអស់នោះទេ ដូច្នេះហើយទើបជាហេតុដែលត្រូវការទាមទារឲ្យមានការយកចិត្តទុកដាក់ឲ្យបានម៉ដ្ឋច៉ត់បំផុត ។ ជាពិសេសនោះគឺចំពោះស្រ្ដី ដែលមានស្បែកមុខខ្លាញ់ ក៏ដូចជាងាយប្រតិកម្ម ជាហេតុធ្វើឲ្យពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហានៃការកើតមុនទាំងអស់នេះ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiMB6dCETKQjGQLM9UUVlHqMzl3q0RtddPuIGIl5_lusNe7HfYOweLskhgaBzUJtJvDbtKlZtt6YWJkNAN213G9fFya85myPgcpZzUi_V0kDwWneysPFSMaM-hTjh3A01GafRwEC9-Nzx_uE_ThTUImiaysoLAlNpP1BAIMhKit1hvHoeaUwssB5G1ww/s852/best-deep-clean-face-wash-5c8f5ea84fe5c00001ea4066.jpg

ហើយថ្ងៃនេះ KBN យើងក៏បានធ្វើការលើកយកនូវវិធីសាស្រ្ដមួយចំនួនក្នុងការជួយបំបាត់ផ្ទៃមុខខ្លាញ់ ក៏ដូចជាការកើតមុនយ៉ាងមានប្រសិទ្ធភាព ៖

– ជូតសម្អាតផ្ទៃមុខដោយទឹកremove makeup
ការជូតមុខជាមួយនឹងទឹកលាងជម្រះគ្រឿងសំអាង ឬក្រមួនremove makeup ដើម្បីលាងជម្រះសម្អាតធូលីដី រួមទាំងគ្រឿងសំអាង និងឡេការពារកម្តៅថ្ងៃទាំងអស់ជាមុន មុននឹងអ្នកធ្វើការលាងសម្អាតមុខជាមួយនឹងសាប៊ូលាងមុខប្រចាំថ្ងៃរបស់អ្នក ។ ដោយការធ្វើបែបនេះនឹងជួយធ្វើឲ្យការលាងសម្អាតមុខរបស់អ្នកបានជ្រៅ និងស្អាតល្អ ក៏ដូចជាជួយកាត់បន្ថយការកកិតនៅលើមុខ និងកាត់បន្ថយជាតិខ្លាញ់នៅលើមុខក្នុងពេលតែមួយផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpIB8mwgBjog0W3iPz6OcyMBP57PChh63sZRYxhbhH5GHbSC8jvoS5c-RzqksrpjaniKRtVQ0upQfvp-XKrmkYvAnvchOW1SfCIajnKfCIdDzqqovA1d7S4_fSFCouqEtLoic1ck_dlZXL4pBm9gXRPIIFcK2OdAl6l8axJYlWV_whQAwqKw_Uf67tqA/s2502/210921133907-best-way-to-remove-makeup-lead.jpg

– ជ្រើសរើសហ្វូមលាងមុខដែលត្រូវជាមួយនឹងស្បែកមុខ
ចំពោះស្បែកខ្លាញ់ គឺត្រូវការទាមទារឲ្យមានការជ្រើសរើសនូវហ្វូមលាងមុខដែលមានប្រភេទស័ក្ដិសមជាមួយនឹងស្បែកមុខ ។ ដោយផលិតផលដែលបានជ្រើសរើសត្រូវតែមានលក្ខណៈសម្បត្តិក្នុងការបំបាត់ប្រេងបានល្អ ប៉ុន្តែវាក៏ត្រូវតែជាប្រភេទហ្វូមដែលមិនធ្វើឲ្យស្ងួតស្បែកនិងបាត់បង់តុល្យភាពនៃស្បែកផងដែរ ។ ក្នុងករណីដែលមានមុនច្រើនគួរតែប្រើក្រែមផ្ដល់សំណើមដើម្បីការពារការរលាកស្បែក បន្ទាប់ពីលាងមុខរួចផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWaW5cS04TbUPPAM907vrZI4JM4tap-lqetgKk7CGLikZHzOOEGleYkiWGnWsbrZRMQ2Wyglcm6N2-jN-qnlUQq3ZFWAKoeY18DlHWTzArhoQeHWEagIafyRKYI01GONiqTP2lrLf4bu3SnUJt8zasXtnk9huLNnpTK0GcyUuQoBnlpxG2FdsdZkkLsw/s847/76496050_s.jpg

– ជូតមុខជាមួយ Toner
បន្ទាប់ពីលាងសម្អាតមុខជាមួយហ្វូមលាងមុខប្រចាំថ្ងៃរបស់អ្នករួចមក អ្នកក៏គួរតែមានការបន្ថែមជាមួយនឹងការសំអាតដោយប្រើប្រាស់ទឹកToner ដើម្បីជួយសម្អាតផ្ទៃមុខរបស់អ្នកមួយតង់ទៀតផងដែរ ដើម្បីជួយកាត់បន្ថយជាតិខ្លាញ់នៅលើមុខ ក៏ដូចជាជួយជម្រុះកោសិកាស្បែក និងកាត់បន្ថយការស្ទះនៃរន្ធញើសលើផ្ទៃមុខ ក៏ដូចចាកាត់បន្ថយការកើតមុន និងរលាកផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEmPOkol7COaS2Z4_l1xLUIbtK1smX_HiUD-DyUbIA_5iTVxBzKNFietV9tSvXtYLZIzw4JSWT8HWXKUtr6t2G8QJU2qXIQORKXBXRMkWw7nmVlDjAB-dNUA8RNzf8fEJhwWlC_-nxtZ6Ore1FYGaskJ1n-LjRDBx2y7MJv5oQzNCD3zUBISTGwLIBdw/s1200/Toner.jpg