វាមិនមែនជារឿងអ្វីដែលគួរតែខ្មាសអៀននោះទេ ប្រសិនបើនរណាម្នាក់និយាយអំពីបញ្ហាសុខភាពបន្តពូជ​។​តើអ្នកដឹងទេថា មានការសិក្សាស្រាវជ្រាវជាច្រើន បានរកឃើញថារឿង​ជីវិត​អាពាហ៍ពិពាហ៍ ប្រសិនបើដៃគូរទាំងសងខាងមិនបានរួមភេទរយៈពេលយូរនោះ វាពិតជាបានផ្ដល់នូវផលប៉ះពាល់ជាច្រើនក្នុងជីវិតប្រចាំថ្ងៃ រួមទាំងសុខភាពដៃគូរទាំងសងខាងផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGBxlDK9QZ3oly0WQrkVp1JqCViSuNi01gteLbQ_t9qIFr5bHX2PfMiUkposlU8UQSGNd8GGdBIkSQJQS6EuTz9Vtrisa4XDuey1Me4X4Yhr_na4_ftY5n6pMdqr05d0UVlzRc7okGDm10Z4zVTDvzS39Y9KnQz-Yiv4kncB7jXT-JvsqrP0hNf6ODSA/s2000/smiling-couple-holding-hands_107420-17436.jpg

ដោយការមិនរួមពេលរយៈពេលយូរ ​មិន​ត្រឹម​តែផ្ដល់នូវផល​ប៉ះពាល់​ដល់​ស្មារតី​មនុស្ស​ស្រី​ប៉ុណ្ណោះ​ទេ ប៉ុន្តែវាក៏បានផ្ដល់នូវផលប៉ះពាល់​ដល់​សុខភាព​ថែម​ទៀត​ផង។ ជាមួយគ្នានេះសម្រាប់​អ្នក​ដែល​មិន​បាន​រួមរស់​ជាមួយ​គ្នា​យូរ​ជា​ប្តី​ប្រពន្ធ ភាគី​ទាំង​សងខាង​អាច​​ធ្វើ​ឱ្យ​ខូច​ខាត​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្តរួមទាំងមុខងារមួយចំនួនក៏អាចចុះខ្សោយដោយសារបញ្ហានេះដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzxEn5gaqW4zBZdl1ECT5AzTJbkyEIgrB-fpSbsn5r0nDuHFO69Hc9aPIhx0LOxrF3biATzO7hntIgVR348NgTAXEBIufQOmwVL1FhmK_PnpYoms0EKT2pJja3MmHpmZpyv0XgfyyamQ_7oZNXxg0kbHjLktfOCsVZPVsZiGGWxdi3aa4Mk42GF8AHDQ/s900/photo_2022-09-20_14-29-54.jpg

លើសពីនេះ វាក៏បានផ្ដល់នូវផលអវិជ្ជមានចំពោះសុខភាពរាងកាយដូចខាងក្រោមផងដែរ ៖

–       គេងមិនលក់ និងកើតមានជំងឺធ្លាក់ទឹកចិត្ត

បើយោងទៅតាមការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា​ ប្រសិនបើដៃគូ​ជីវិត​អាពាហ៍ពិពាហ៍របស់អ្នក មិនបានរួមភេទក្នុងរយៈពេលយូរនោះ វាបានផ្ដល់នូវផលប៉ះពាល់ដល់សរសៃប្រសាទ ជាហេតុធ្វើឱ្យស្ត្រីមានអារម្មណ៍ឯកោ ថប់បារម្ភ និងងាយមានអារម្មណ៍ឆាប់ខឹងមួម៉ៅ។ លើសពីនេះវាក៏អាចបណ្ដាលឲ្យស្ត្រីបាត់បង់ជំនឿចិត្តលើខ្លួនឯង ព្រមទាំងអាចកាត់បន្ថយគុណភាពនៃការគេងបានយ៉ាងងាយផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibQQMr409KejOXbfb3j0D21wL8Pu1SOlpmzRs8T90uqJ7q2libJsYUfgXg3wU7MUX2FF4boH8MGK0PuAcnJehdx1_7ho8bYJNGlTiwB7iYquo3GdUmyvgqpxLq9LAHr6T6h4uB68bvNZCLHn67KYK8rMzD-3GnkKRyhJKR2vT-rw4rOvwFweelbQjtHQ/s600/photo_2022-09-20_14-30-07.jpg

–       ចាស់ជាងអាយុ

ប្រសិនបើជីវិតអាពាហ៍ពិពាហ៍មានភាពរីករាយនិងចុះសម្រុងគ្នា ស្ត្រីនឹងមើលទៅភ្លឺថ្លា និងពោរពេញដោយថាមពល ។ តែយ៉ាងណាមិញប្រសិនបើ​ស្ត្រី​មិន​មាន​ទំនាក់ទំនង​ប្តី​ប្រពន្ធរយៈពេល​យូរ​នោះ វាត្រូវបានគេរកឃើញថា​អាច​បណ្ដាលឲ្យកើតមានផលប៉ះពាល់​ជាច្រើនដល់​រាងកាយ ជាពិសេសធ្វើឲ្យដៃគូរទាំងសងខាងងាយចាស់ជាងអាយុ ដោយសារតែទាក់ទងជាមួយបញ្ហាអ័រម៉ូន នឹងជាពិសេសគឺជីវិតអាពាហ៍ពិពាហ៍និងមិនចុះសម្រុងគ្នាឡើយ​។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoFn9cd3zh67oIBXBQhdzBkYjjaVcsC7y-F8ES8N_HTZ-llcxI5sYld-iQYO5COYWE4BHE9iu4ju2G4ZjY1nacy6W2dEF_qe5yBjeRx5FQR-ccUy6Ffu_AZn7g9nJ_c4-N9QjbHWDHbSolY1PMN0NnLg-uKcXZnH8yA73YGv6dotBfrRCS6B2iVi2_aQ/s1400/1_JrTPO-0ETvlsJ1WrbF3GZw.jpeg

–       ងាយកើតមានជំងឺរោគស្ត្រី

ស្ត្រី​ដែល​នៅលីវរយៈពេលយូរ ​នឹងស្រ្ដីដែលរៀបការហើយជួបប្រទះជាមួយជីវិតអាពាហ៍ពិពាហ៍មិនសមប្រកបនោះ វានឹងធ្វើឲ្យពួកគេជួបប្រទះនូវបញ្ហានៃការបាត់បង់ចំណង់នៃការរួមភេទ ។ ជាហេតុធ្វើឲ្យប្រដាប់ភេទស្រ្ដី នឹងក្លាយទៅជាស្ងួតហើយកាត់បន្ថយសមត្ថភាពសុខភាពរាងកាយរបស់ពួកគេ ព្រមទាំងធ្វើឲ្យពួកគេងាយនឹងទទួលការេវាយប្រហារពីមេរោគ និងជំងឺរោគស្រ្ដីមួយចំនួនផងដែរ។ 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0DvKlzSh84i-iEBfTDy1gXZ60Rp_RHR5akDIC8Gu7fyZ7mVCJJYAUP1wU3vKgCdWLnLS4JLT0Oexqm9xUz2mCDBWYNDcupC3FPV-f0daKAuJCg87QFwIcYIW91JjVQ6N8l1fqGYLH-N9XhKI_nswy7PgIMwK7DyJMiZ1Jn2FlOs07tgQa1Ry3Qbp6yQ/s1200/photo_2022-09-20_14-39-11.jpg