ការគេង គឺជារឿងមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នា ដោយការគេងប្រកបដោយគុណភាព ត្រូវបានគេដឹងថាបានផ្ដល់នូវគុណសម្បត្តិជាច្រើនចំពោះសុខភាព ជាពិសេសសម្រាប់ខួរក្បាល ។ តែយ៉ាងណាមិញ ក៏មានមនុស្សជាច្រើន បានជួបប្រទះនូវបញ្ហានៃការគេងមិនលក់ផងដែរ  ដោយសារតែក្នុងអំឡុងពេលចូលគេង ពួកគេតែងតែមានការគិតច្រើន និងស្រមើស្រមៃអត់ឈប់ឈរ ជាហេតុធ្វើឲ្យពួកគេជួបប្រទះនូវការពិបាកផ្ដោតអារម្មណ៍ក្នុងការគេង ។ ដែលជាហេតុបណ្ដាលឲ្យជួបប្រទះជាមួយបញ្ហាសុខភាពជាច្រើន ជាពិសេសធ្វើឲ្យខួរក្បាលរបស់អ្នកចុះខ្សោយ ប៉ះពាល់ផ្លូវអារម្មណ៍ ព្រមទាំងបាត់បង់នូវប្រព័ន្ធការពាររាងកាយមួយចំនួនថែមទៀតផង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgocY9JLX3g1R3wmIhoAtf0V-qm68fMUrATvzXxNlBsaGUDsCJhIuVTBODKvcgTfIwv65Wsr9gqJajGtkrZ0eL1xGPYFbp-_Ef3Pk8l8g9pxJz9mhbcel0CTKCn7r0FVSUvDK2e7rM8WairNuJnzfc7KqybHI4XMtMu9XKXKB_IbFoUaKDZRLZK0THKyQ/s1528/shutterstock_468688070.jpg

ថ្ងៃនេះKBN នឹងធ្វើការលើកយកនូវវិធីសាស្រ្ដ៤ចំនុច ក្នុងការជួយបំបាត់ការគិតក្នុងអំឡុងពេលអ្នកគេង និងជួយឲ្យលោកអ្នកគេងបានលក់ស្រួល ប្រកបដោយប្រសិទ្ធភាព ៖

  • កត់ត្រាការងារត្រូវធ្វើ

បើយោងទៅតាមការសិក្សាបានបង្ហាញថា ការធ្វើកំណត់ត្រាការងារ ដែលត្រូវធ្វើសម្រាប់ថ្ងៃស្អែកនៅមុនពេលចូលគេងពិតជាបានផ្ដល់នូវគុណប្រយោជន៍ជាច្រើនចំពោះសុខភាព ដោយជួយឱ្យអ្នកគេងលក់ស្រួលជាងមុន ព្រមទាំងជួយធ្វើឲ្យអ្នកមិនត្រូវគិតអំពីការងារដែលអ្នកត្រូវធ្វើនៅថ្ងៃស្អែក  កាត់បន្ថយការការកើតមាននូវជំងឺផ្លូវចិត្ត និងកាត់បន្ថយការថប់បារម្ភជាដើម ។ ដូច្នេះប្រសិនបើអ្នកគេងមិនលក់ ហើយខួរក្បាលរបស់អ្នកនៅតែបន្តគិតពីរឿងផ្សេងៗនោះ អ្នកត្រូវយកប៊ិចមកកត់ត្រានូវអ្វីដែលអ្នកកំពុងតែគិតទាំងអស់នោះ រួចចូលគេងវិញ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFL0c8rlwfYiTHVxHV_5WdGTPG0MwipoNlcj9nxVjmhDxSqN7olMvbCkrL_J977Fb217e_csE-iyVPuu_BWsg4bmZe6kWXxvnjJkR9N-Zderl10mQ4phNAX3HqXQeK49DiIHWl4_BPb4183K2ia5rIWqEcJe22icKCy8DEfxbIidX5Blk9lVNr9p55bw/s4592/journaling-before-bed.jpg

  • លើកទឹកចិត្តខ្លួនឯង

ការចេះយល់ចិត្តខ្លួនឯង ដូចយើងធ្វើជាមួយអ្នកដទៃនោះ វាគឺជារឿងដ៏ចាំបាច់បំផុតមួយសម្រាប់មនុស្សគ្រប់គ្នាដែលគួរតែធ្វើ ។ នៅពេលដែលអ្នកកំពុងតែមានអារម្មណ៍ពិបាកចិត្ត ក្រៀមក្រំ តានតឹងនោះ អ្នកមិនត្រូវបន្ទោសខ្លួនឯងនោះទេ ព្រោះថាអ្វីៗនឹងកន្លងផុតទៅហើយ ប៉ុន្តែអ្វីដែលអ្នកត្រូវធ្វើនោះគឺការនិយាយលើក​ទឹក​ចិត្ត​ខ្លួន​ឯង កុំ​បន្ទោស​ខ្លួន​ឯង និត្រូវផ្តល់​ឲ្យ​ខ្លួន​ឯងនូវអ្វីៗ​ដែលល្អ ​ដែល​អ្នក​សម​នឹង​ទទួល។ ដោយការអាណិតអាសូរខ្លួនឯងនេះគឺជាវិធីដ៏សាស្រ្តដ៏ល្អបំផុតមួយដើម្បីកាត់បន្ថយភាពតានតឹង និងការថប់បារម្ភ ហើយវាក៏នាំឱ្យយើងគេងលក់ស្រួលផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlUmVK3W53AiFX8DJ0XPBzh4RvszVFbYzqynFA4NU2pG6JuaCR94Zcf1hGLBOgj6pHreQZtbuoE6XVhpOzwqUonh3x5kl2ZJofM3ASQoDJ1MEsgx3C5WHZpyHo909axwx_XnTnFz2v_JMmkDpWYzil1KQJwrJWloY-sxrY2BfmnDi60XAjs8-YkFLBoA/s1100/h2.jpg

  • ធ្វើលំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ 30 នាទីក្នុងមួយថ្ងៃ នឹងជួយបង្កើនគុណភាព​នៃ​ការ​គេង​បានកាន់តែ​ល្អ ព្រមទាំងធ្វើឲ្យផ្លូវចិត្ត​កាន់តែ​ធូរស្រាល។  បើ​អ្នក​ស្ត្រេ​ស គិត​ច្រើន​ពី​ការងារ ដូច្នេះអ្នកគួរតែព្យាយាម​រក​ពេល​ធ្វើ​លំ​ហាត់ប្រាណឲ្យបានយ៉ាងហោចណាស់៣០នាទីក្នុងមួយថ្ងៃ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQQ3sD9knEgDP5uiKC55E0acpUAa_XxQLL230CmxnmOMqFD0888kgWlIAaCqtWsESMcLCXg7KFSwrSCffynlDhLVlGMXH-x3pdRrMH-vYSdfap2oU8X2dKx9_GE4oOMFbuUvDjfDd06ibyWYd74Ce4Tg6S5TlG07fVoVLvp8Pn7FTKjIpdZouBjk6LfA/s1020/image%20(7).jpg

  • ធ្វើសមាធិ

ការធ្វើសមាធិ10 នាទីក្នុងមួយថ្ងៃមុនពេលចូលគេង ត្រូវបានគេដឹងថាអាចជួយបង្កើនគុណភាពនៃការគេងរបស់អ្នកបានយ៉ាងល្អប្រសើរ។ មិនតែប៉ុណ្ណោះការធ្វើសមាធិក៏មានប្រយោជន៍ ជួយយើងឲ្យមានការបង្កើតគំនិតវិជ្ជមានសម្រាប់ខ្លួនយើងផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR0RDfd6Iv3rCgMpWePBjw31ck6uBFBMX3lbEh5C1OQtKWxsbgRxU2Kt-ItYAaI8fcRfTETKG8QFA4U934rEvRBOu8ayAf5c8ToJ_PhkW-FyOTfmzZ0aFtpY2xhMUoDOlovbEKns3D6b6Z8IEkCuDphG7bDNovVWX_qCkAxMtp0C0nM6LifJy7am3iBw/s2500/Jackie+Stewart+meditating+outside.jpg

ដូច្នេះប្រសិនជាអ្នក​គេង​មិន​លក់ ​មាន​ភាព​តានតឹង​ ស្រ្ដេសក្នុងអារម្មណ៍នោះ  សូម​ព្យាយាម​អនុវត្ត​តាម​វិធី​ទាំង ៥ ដែល​បាន​ណែនាំខាងលើនេះ ដើម្បីកាត់បន្ថយនូវបញ្ហាដែលអ្នកកំពុងតែជួបប្រទះ ៕