សព្វថ្ងៃនេះមានមនុស្សជាច្រើនកំពុងតែជួបប្រទះជាមួយបញ្ហានៃការឡើងទម្ងន់ ។ ប៉ុន្តែមនុស្សតិចណាស់ដែលបានដឹងអំពីផលប៉ះពាល់នៃការសម្រកទម្ងន់មិនបានត្រឹមត្រូវ ដោយស្រ្ដីជាច្រើនជ្រើសរើសវិធីសាស្រ្ដបង្អត់អាហារ ដើម្បីអាចស្រកទម្ងន់បានយ៉ាងឆាប់រហ័ស តាមដែលពួកគេចង់បាន​។ ទោះជាយ៉ាងណាក៏ដោយ ក៏ធ្វើបែបនេះវាពិតជាមានផលប៉ះពាល់ចំពោះសុខភាពជាច្រើន ដោយការ​រំលង​ការ​ញ៉ាំ​អាហារ​បែបនេះ វាពិតជាអាច​ជួយ​ឱ្យ​អ្នក​ស្រក​ទម្ងន់​បាន​លឿនក៏ពិតមែន ប៉ុន្តែ​វាផ្ដល់នូវផលអាក្រក់ចំពោះសុខភាព ដូចជា​ធ្វើ​ឱ្យ​បាត់បង់​សាច់ដុំ ធ្វើ​ឱ្យ​រាង​កាយ​ចុះខ្សោយ និង​ធ្វើ​ឱ្យ​អ្នក​អស់កម្លាំង​បាន​យ៉ាង​ងាយ ។ មិនត្រឹមតែប៉ុណ្ណោះ ការសម្រកទម្ងន់ដោយការបង្អត់អាហារ ក៏ធ្វើឱ្យសុខភាពរបស់ប្រឈមនឹងហានិភ័យរាប់មិនអស់ផ្សេងទៀតផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsVb74hj_SalnY-JVPuwmBtLH-bLjdQV26b4wg3mCz3PBdlNFzE2lCBskvX0JpKwf6DsubhI8hx522QSK9ib5lQlaNilE2rZUfm6MZdS51La_mEkPkDuA6FUBWXgU98Szg3nXhwNOXnk33owQ2yDezDK7sk18JmrprzLPantz1_fAO3KIDRPJsaueR2Q/s1000/weight-loss-stall-jumpstart.jpg

ខាងក្រោមនេះគឺជាគុណវិបត្តិមួយចំនួននៃការតបអាហារ ជាពិសេសនោះគឺកាត់បន្ថយគុណភាពក្នុងការស្រកទម្ងន់ ៖

1. កង្វះអាហារូបត្ថម្

ភនេះ​ជា​ផលវិបាក​ជាក់ស្តែង​បំផុត​មួយ​នៃ​ការ​អនុវត្ត​វិធី​សម្រក​ទម្ងន់​មិនមានប្រសិទ្ធភាព ដោយសារតែការតមអាហារជាហេតុធ្វើឱ្យរាងកាយមិនត្រូវបានផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ នឹងធ្វើឲ្យរាងកាយចាប់ផ្តើមចុះខ្សោយ ជាហេតុបណ្តាលឱ្យកង្វះអាហារូបត្ថម្ភចំពោះរាងកាយ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOeoVhRLxYu_1b4kYJpLu5HbdnfLlN9eD0-kBgf77V88HJ0pCoA9mvBlGTaInJ5gtXRhJX-0P6Vj9PuUPwL7llFelvcaZZbmsV6WWLeqf4ngqA2x6Qx-iyVb3ARR87eWfZbOq4r3r1QWI5XSh61H6IXqb-5IVpZyK7Qakl27ogezrxaCs0Ax6trK6WeQ/s1200/photo_2022-09-15_14-58-18.jpg

លើសពីនេះ ការតមអាហារដើម្បីបញ្ចុះទម្ងន់ក៏អាចនាំឱ្យរាងកាយអ្នកខ្វះជាតិកាល់ស្យូម ធ្វើឱ្យសក់ងាយជ្រុះ ក្រចកផុយ ធ្វើឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ សូម្បីតែឆ្អឹង និងសន្លាក់ក៏ចុះខ្សោយដែលជាហេតុបណ្តាលឱ្យងាយពុកឆ្អឹងផងដែរ ។  យ៉ាងណាមិញបើទោះបីជាអ្នកកំពុងតែតមអាហារក៏ដោយ ក៏ប៉ុន្តែអ្នកក៏គួរតែមានការទទួលទាននូវអាហារដែលកាឡូរីទាបផងដែរ ដើម្បីឲ្យរាងកាយទទួលបានសារធាតុចិញ្ចឹមជាច្រើនរួមមានដូចជា កាល់ស្យូម វីតាមីន D  វីតាមីន B-12  ជាតិ folate និងជាតិដែកជាដើម ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0wygboWp98FgvGRvYtBOjn0Kmpzdq1nk1zO6pCo34380EcXNmLp7XYFV_Vnhl9QZsyNVdw2GQe5Twvbyki3n4wSO56WxQoTLtcj1ZZ1GmupMcQLgp5KG7Pw4vz5RkS6E7a0PaYzUd5Qm2n-RZiRIf26AgYFcaTsYWNwRoqRaytkqdXkRlzGPDYCryyA/s1000/intro-1610468039.jpg

2. ជំងឺបេះដូង

ការតមអាហារដើម្បីសម្រកទម្ងន់ ក៏ត្រូវបានគេរកឃើញថាមានការប៉ះពាល់ទៅនឹងសុខភាពបេះដូងផងដែរ ។ ដោយវាអាចបណ្ដាលឱ្យរាងកាយមិនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ហើយសម្ពាធឈាមក៏ត្រូវធ្លាក់ចុះយ៉ាងនិងឆាប់រហ័សផងដែរ។ ជាមួយគ្នានេះនៅពេលដែលសម្ពាធឈាមចុះទាប នោះជាហេតុធ្វើឲ្យបេះដូងត្រូវធ្វើការកាន់តែខ្លាំង ដើម្បីបូមឈាមទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ ព្រមទាំងបណ្ដាលឲ្យកើតមាននូវជំងឺបេះដូង និងជំងឺខ្សោយបេះដូងផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-ATiC1EqUotNhsLwE02CwpUgBSFpJrjYS1ZlGY_9ljiWTgbVeUPV2tmA-jOixNjPhWL416CTjQ3YT_UF0NXesWqj-mizashOOuzCYX0svVuG_g749Cz1rFF_3a5fSUjqy8I9mIV0i3M8q9kXAWGlfgc_pUr7KLnaM2x6Tafj92agBIwIvqu0ccsC2MA/s640/photo_2022-09-15_15-09-48.jpg