រដ្ឋធានីកៀវ៖ ស្របពេល កងទ័ពអ៊ុយក្រែន កំពុងតែទទួលបានជ័យជម្នះយ៉ាងធំសម្បើម លើកម្លាំងទាហានរុស្ស៊ី នៅតាមសមរភូមិប្រយុទ្ធនានា ជាពិសេស នៅតំបន់ភាគខាងជើង ប្រទេស នោះមក ប្រធានាធិបតីសហរដ្ឋអាមេរិក បានព្រមានថា សង្គ្រាមនេះ អាចនឹងបន្ដ រយៈពេលយូរ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី១៤ ខែកញ្ញា ថា នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅថ្មីៗនេះ កម្លាំងការពារទឹកដីរបស់អ៊ុយក្រែន បានវាយលុកយ៉ាងខ្លាំងទៅលើកម្លាំងទាហានរុស្ស៊ី រហូតទទួលបានជ័យជម្នះយ៉ាងធំធេងបំផុត ដោយរំដោះបានតំបន់ខាគីវ យកមកគ្រប់គ្រងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyk14DWeWsgIiIE6gaPrCEat-miN4WFNgW3rOAk5y_QsT-Pr1-EGQcaZffvtoxgSRgOCiP6mbAgmfYJyXzNKDsYZxncoOjkycyLC-h2M-pdygWu5UXlDFI8SMfgpSV30x83y1Ev3Umd4uoPsj3JR9V5bHBX0MC7ExKap04bip5fKaS6Zc_eu4vRXkFrw/s1050/photo_2022-09-15_09-19-29%20(2).jpg

មហាជោគជ័យរបស់កងទ័ពអ៊ុយក្រែន កំពុងតែធ្វើឱ្យប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរបំផុត ដល់មហិច្ឆតាយោធារបស់ក្រុងមូស្គូ។ បរាជ័យរបស់កម្លាំងទាហានរុស្ស៊ី នឹងធ្វើឲ្យសម្ពន្ធមិត្តបស្ចិមលោក រំពឹងថា កងទ័ពរបស់ក្រុងកៀវ នឹងអាចឈ្នះក្រុងមូស្គូ។

លោកប្រធានាធិបតីអ៊ុយក្រែន បានប្រកាសជាញឹកញាប់ ថា សង្គ្រាម នៅក្នុងប្រទេសរបស់គាត់ បានចាប់ផ្ដើម ដោយសារក្រុងមូស្គូ លេបត្របាក់ឧបទ្វីគ្រីមៀ (Crimea) នៅក្នុងអំឡុងឆ្នាំ២០១៤។ ដូច្នេះ សង្គ្រាមនេះ ក៏នឹងបញ្ចប់ទៅវិញ ដោយការរំដោះឧបទ្វីបនេះ ត្រឡប់មកវិញដែរ។ គ្រីមៀ កំពុងតែរង់ចាំការរំដោះមកវិញ។ ជ័យជម្ននេះ ក៏បង្ហាញថា គោលដៅរបស់រដ្ឋាភិបាលក្រុងកៀវ នៅក្នុងការបង្កើតព្រំដែនឆ្នាំ២០១៤ឡើងវិញរបស់អ៊ុយក្រែន នឹងអាចសម្រេចបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZysmTGzpAI9jrpOXE11QYax9SIVP-Mc2IbDctXHu_o_AkuVQIV3c3dVSebC7OIZzUIHxwbvjlTZwCgV_p--5or_KlNGX1cgt2obkdoINCin7mJtfzELedk8JC7bhUXoRGCKpsGAm1CE-VsXVFkLQpNLwlgCOlGgwT9onK0UIrXYmIbfvHJbO_4Tphyw/s912/photo_2022-09-15_09-19-30.jpg

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានព្យាករថា «តំបន់ដូណែតស្ក៍ (Donetsk) ទាំងមូល នឹងត្រូវរំដោះ» ខណៈកម្លាំងការពារទឹកដីរបស់គាត់បានត្រៀមខ្លួន ដើម្បីវាយដណ្តើមយកទីក្រុងយុទ្ធសាស្ត្រអ៊ីហ្ស៊ីម (Izyum)។ កងទ័ពអ៊ុយក្រែន នឹងវាយលុក នៅភាគខាងកើត នាពេលដ៏ឆាប់ៗនេះ។

ថ្វីបើកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន ទទួលបានជ័យជម្នះយ៉ាងធំធេង រហូតរំដោះទឹកដី ពីកម្លាំងទាហានរុស្ស៊ី រហូតដល់ ៨ ០០០គីឡូម៉ែត្រការ៉េ នៅក្នុងពេលដ៏ឆាប់បែបនេះក្ដី ប៉ុន្ដែ លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានព្រមានប្រឆាំងនឹងការរំពឹងទុកដ៏អស្ចារ្យរបស់ក្រុងកៀវ ផងដែរ។ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានក្រើនរំឭកដល់អ៊ុយក្រែន ថា សង្រ្គាមនេះនឹងបន្ដអូសបន្លាយ នៅក្នុង«រយៈពេលយូរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhafmpec1Z_5D0QiA910yvvjDeBE-KnJai138Wig8VcwyoNj_jLW_7_ePWWFX21HxWjd0o3anQsMs76_QRi65Nn5nVpGh3wVxYIUlzvwj9GTwy07yYoXjUYCQFGf7iR4A_Y1B5ZFOojn-MLZKXU-iY6tbNKIsP1UUTtrmMWMgzbLN67e1vPjbBdZHBvQQ/s734/photo_2022-09-13_10-20-31.jpg

សារព័ត៌មានប្រចាំថ្ងៃរបស់អាល្លឺម៉ង់ Suddeutsche Zeitung បានផ្សាយ ថា បច្ចុប្បន្ន សហរដ្ឋអាមេរិក កំពុងតែពិចារណា អំពីការបញ្ជូនរថក្រោះប្រយុទ្ធដ៏ខ្លាំងក្លាបំផុតបំផុតរបស់បស្ចិមលោក និង រថចម្បាំង ទៅកាន់ប្រទេសអ៊ុយក្រែន ព្រោះក្រុងវ៉ាស៊ីនតោន គិតថា ការបញ្ជូនគ្រឿងយុទ្ធភណ្ឌទំនើបៗបែបនេះ ក៏ជាការចាំបាច់បំផុត សម្រាប់ជួយឲ្យអ៊ុយក្រែន អាចការពារខ្លួន ទប់ទល់នឹងកម្លាំងទាហានដ៏ខ្លាំងក្លារបស់រុស្ស៊ី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMs3tRl2yrIo0F4lFFMWswpn8GzmkE7c9z0P_wHwzAI7Vw1LXsrUd0dnSgfC6Yg7AkifhdiNsbZrXp7NO1AGVk8mmtwDsVc0E50Akej8636Vw_rnklQYgGoG2fjoiGvEhGoz7MAS0iLiVx2EaUuT_sWcSW3pi_qVxuhHKM4nnhZyWGKIasTjvqG2DGVQ/s827/photo_2022-09-15_09-19-29.jpg