មេរោគ RSV ឬឈ្មោះពេញហៅថា  Respiratory Syncytial Virus  ត្រូវបានគេដឹងថាគឺជាមេរោគមួយប្រភេទដែលឆ្លងតាមរយៈភ្នាក់ងារបង្កជំងឺក្នុងផ្លូវដង្ហើម។  ជាពិសេសចំពោះកុមារតូចៗ មេរោគអាចបង្កឲ្យកើតមាននូវជំងឺរលាកសួតបានយ៉ាងងាយ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4S88ThJXa9sdqyq4d-ThgK9Lg6iNruZHoPpvVcDXkcH30GQs2gwLdyd77jj-FsOIo_FhlVhJhjTPNSWfL7XZw7wr_whGB9kkbJrgiASb6bDvV9l6V8UECUPgr7Gv_W78aHN2tya9g9ApWNOAlgDAlOjUd7FHn8-VZF7tQkE_IFEggRWbw27SSa8gRwA/s1280/rsv_1280.jpg

ជាមួយគ្នានេះក៏ត្រូវបានគេដឹងថា មេរោគនេះត្រូវបានឆ្លងតាមរយៈ ទឹករំអិល ទឹកមាត់ និងកំហាកពីការក្អក ឬកណ្ដាស់ជាដើម ។ ជាពិសេសងាយឆ្លងបំផុតនោះ គឺតាមរយៈការកណ្តាស់របស់អ្នកឆ្លងមេរោគRSVនេះតែម្ដង ។ ដោយឡែកចំពោះអត្រានៃការចម្លងមេរោគ RSVនេះវិញ ត្រូវបានគេដឹងថា មិនមានការចម្លងបានឆ្ងាយដូចការចម្លងជំងឺកញ្ជ្រឹល ឬរោគខាន់ស្លាក់នោះទេ។ ដោយជម្ងឺនេះអាច​ចម្លង​មេរោគ​ទៅកាន់​មនុស្សដែលនៅជុំវិញពួកគេបាន​ប្រហែលជា ៧ ទៅ ១២ នាក់ប៉ុណ្ណោះ​។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiobDMH2gBOFVMCws-n-TmQzpc6lvc5UvZS80EjQtZqutwp6ngGLLBWhcJyp5R-Gc_GABwRaxmdrM5W1qYSvIq07DNOYL3kjTuFpP7OzavfpYclvTwccQ-XVL5ILJgK5FL0df9ofc_rm_lKJ67IAoiJ0IEowDWnPoqtr9SH0DtIesjz-zEe7nI1g2xDag/s1012/shutterstock_1855470781_h2.jpg

ដោយឡែកចំពោះអ្នកដែលងាយប្រឈមនឹងមេរោគនេះ ត្រូវបានគេរកឃើញថា វាមានភាគរយខ្ពស់បំផុតសម្រាប់ក្មេងអាយុក្រោម 5 ឆ្នាំ និងមនុស្សធំ ឬមនុស្សចាស់ដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ។​ ហើយប្រព័ន្ធផ្លូវដង្ហើមមានការបញ្ចេញស្លេស ឬកំហាកច្រើន  ដែលជាហេតុធ្វើឱ្យភ្នាសរំអិលនៃទងសួត ហើយផ្លូវដង្ហើមត្រូវហើម ព្រមទាំងបង្កឲ្យកុមារពិបាកដកដង្ហើម ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4WsXuWhRxFhI3lhRhRxw1ri38QqVe16UTHXAS-3ry8ajXYId2NjndXE0_NwhcNuCWP91ORtBPaFrDwGkOgbxFye1eZo0IFB040Gz-2r_F4G7a_Dcht_LacTPg6vYb-6hTX-kMNXl_xRC29B1uiF7HHFz8dbVn1wvkc0ZA4SIGmBk4qPcy7I0IgQBcRg/s1000/photo_2022-09-14_15-33-00.jpg

+ ចំពោះរោគសញ្ញាដំបូងនៃជំងឺRSV ៖

–       អ្នកជម្ងឺមានការដកដង្ហើមខ្លី អស់កម្លាំង និងពិបាកដកដង្ហើមខុសពីធម្មតា

–       ដកដង្ហើមដង្ហក់ និងលឺសម្លេង

–       ពេល​ក្អក​​មាន​សំឡេង​ខ្លាំង និង​មាន​កំហាក

–       កើតមានស្លេសច្រើននៅក្នុងបំពង់ក

–       ដោយឡែកចំពោះ​កុមារ​ដែល​មាន​ជំងឺ​ប្រចាំខ្លួនស្រាប់​ដូច​ជា ជំងឺ​បេះដូង សួត ឬ​ជំងឺ​ហឺត​  នោះវាអាច​បង្កឲ្យពួកគេជួបប្រទះនូវ​​រោគ​សញ្ញា​ធ្ងន់ធ្ងរ​រហូត​ដល់មិនអាច​ដក​ដង្ហើម​បាន ដែលជាហេតុធ្វើឲ្យពួកគេងាយប្រឈមជាមួយនឹងការ​​គំរាម​កំហែង​ដល់​អាយុ​ជីវិតថែមទៀតផង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ5iKggA1pfH1vWAtTQKQ0ULIzdmJvVt1orS71XcQJyaRfDkShLvLIkXKmgJPFaiUbyJanW8llH0txfa0Fy6YP4S2UZ0gA0fJQYc4N-Vs6g9iql0xqWvW9lqiwC4WxL0flDzeagRTaWblzN5Hed8TsGT87ExfrQDGjlWGHFXnsVECYIaIHNgbSJxOW5A/s2122/infant-nebulizer-56a6fdba5f9b58b7d0e5dfb0.jpg