រដ្ឋធានីព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើង បានបង្កើតច្បាប់ថ្មីមួយ សម្រាប់ការអនុញ្ញាតឲ្យមានការបាញ់អាវុធនុយក្លេអ៊ែរជាមុន សម្រាប់ការពារខ្លួន ហើយច្បាប់ថ្មីរបស់ក្រុងព្យុងយ៉ាង ហាក់ដូចជាការបញ្ចប់នូវការចរចារ ស្តីពីការរំសាយអាវុធនុយក្លេអ៊ែររបស់ប្រទេសឯកោមួយនេះ។North Korea Admits Kim Jong Un Lost Weight

សារព័ត៌មានសិង្ហបុរី CNA បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១២ ខែកញ្ញា ថា ទីភ្នាក់ងារសារព័ត៌មានគ្រប់គ្រង ដោយរដ្ឋ KCNA បានរាយការណ៍ កាលពីថ្ងៃទី៩ ខែកញ្ញា ថា កូរ៉េខាងជើងបានកំណត់ជាផ្លូវការនូវសិទ្ធិ ប្រើប្រាស់ការវាយប្រហារនុយក្លេអ៊ែរ ជាមុន ដើម្បីការពារខ្លួន។ ច្បាប់ថ្មីនេះ ត្រូវបានមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអះអាង ថា វានឹងធ្វើឱ្យស្ថានភាពនុយក្លេអ៊ែររបស់ខ្លួន «មិនអាចកែប្រែបាន» ហើយច្បាប់នេះ នឹងរារាំងដល់កិច្ចពិភាក្សា ស្តីអំពីការរំសាយអាវុធនុយក្លេអ៊ែរ ផងដែរ។Mysterious North Korea site may be building nuclear bomb parts, report says  | South China Morning Post

ច្បាប់ថ្មីរបស់ក្រុងព្យុងយ៉ាង បានរៀបរាប់ថា កូរ៉េខាងជើង ជារដ្ឋអាវុធនុយក្លេអ៊ែរ ប្រកបដោយការទទួលខុសត្រូវ»។ ប្រទេសនេះ ប្រឆាំងគ្រប់ទម្រង់ នៃសង្គ្រាម រួមទាំងសង្គ្រាមនុយក្លេអ៊ែរ ហើយប្រាថ្នាចង់កសាងពិភពលោក ប្រកបដោយសន្តិភាព និង យុត្តិធម៌ជាអន្តរជាតិ។ ឥឡូវ កូរ៉េខាងជើង អាចវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ដើម្បីការពារខ្លួន។North Korea: Kim Jong Un satisfied over weapons test | News | DW |  05.05.2019

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានថ្លែង កាលពីខែកក្កដា ថា ប្រទេសរបស់គាត់ បានត្រៀមខ្លួនរួចហើយ ដើម្បីចល័តអាវុធនុយក្លេអ៊ែររបស់ខ្លួន នៅក្នុងការប្រឈមមុខនឹងសង្គ្រាមណាមួយ ជាមួយនឹងសហរដ្ឋអាមេរិក ហើយកូរ៉េខាងត្បូង៕