ទីក្រុងប៊្រុសសែលស៍ (Brussels)៖ ស្របពេល បណ្ដាប្រទេសជាច្រើន នៃសមាជិកទាំង២៧របស់សហភាពអឺរ៉ុប កំពុងតែជំរុញឲ្យមានការដាក់បម្រាមទិដ្ឋាការ សម្រាប់ជនជាតិរុស្ស៊ី ជុំវិញការប្រឆាំងនឹងសកម្មភាពយោធារបស់ក្រុងមូស្គូ នៅលើទឹកដីអ៊ុយក្រែន នោះ អាល្លឺម៉ង់ និង បារាំង បានចេញមុខព្រមគ្នា ប្រឆាំងនឹងបម្រាមនេះ។

សារព័ត៌មាន Euro News បានចេញផ្សាយ កាលពីថ្ងៃទី៣០ ខែសីហា ថា អាល្លឺម៉ង់ និង បារាំង ជាប្រទេសដ៏ធំ និង ជាសមាជិកដ៏មានឥទ្ធិពលបំផុត នៅក្នុងសហភាពអឺរ៉ុប បានរួមគ្នា ប្រឆាំងនឹងការទាមទារ ដែលកំពុងតែកើនឡើង ដើម្បីជំរុញឲ្យសហភាពអឺរ៉ុប ពង្រីកនូវការហាមឃាត់ទិដ្ឋាការលើអ្នកទេសចរជនជាតិរុស្ស៊ី។

អាល្លឺម៉ង់ និង បារាំង ជឿថា សកម្មភាពរ៉ាឌីកាល់បែបនេះ នឹងធ្វើឱ្យប្រជាជនរុស្ស៊ី ទាំងមូល នៅដាច់ឆ្ងាយ ពីប្រទេសលោកខាងលិច រួមទាំងអ្នកដែលនៅតែប្រកាន់ភ្ជាប់នូវទំនាក់ទំនងជាមួយនឹងបណ្ដាប្រទេសបស្ចិមលោក ថែមទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP-TIq68Q42Psfz_N2wJLu-J4i5cMNkqagepuwWdq_2vhPaiAUW47ICu1RnSw6TywG27b7cKZWVOW15VMM4sgZG8j__thHZ69ZPttnY4t3Kwfz1ubusdmpwco63rDGy7QSTpOeyxm4ld1r0Nftn_QmFH37NBO_S9TbX1JqX3DqSV07XIMqErS9PBz1OQ/s1280/photo_2022-08-31_11-35-59.jpg

រដ្ឋាភិបាលក្រុងប៊ែរឡាំង និង ក្រុងប៉ារីស បានសរសេរ នៅក្នុងឯកសារមួយ ហើយត្រូវបានទីភ្នាក់ងារសារព័ត៌មាន Reuters ទទួលបាន ដោយបង្ហាញថា «ស្របពេលការយល់ឃើញ អំពីកង្វល់របស់រដ្ឋ ជាសមាជិកសហភាពអឺរ៉ុបមួយចំនួន នៅក្នុងបរិបទនេះ យើងមិនគួរមើលស្រាលដល់អំណាចផ្លាស់ប្តូរ សម្រាប់ការឆ្លងកាត់ជីវិត នៅក្នុងប្រព័ន្ធប្រជាធិបតេយ្យនោះឡើយ ជាពិសេស សម្រាប់មនុស្សជំនាន់ក្រោយ។ ចំណែកគោលនយោបាយទិដ្ឋាការរបស់យើង គួរតែឆ្លុះបញ្ចាំង អំពីរឿងនេះ ហើយបន្តអនុញ្ញាតឱ្យមានទំនាក់ទំនងគ្នា រវាងប្រជាជន និងប្រជាជន នៅក្នុងសហភាពអឺរ៉ុប ជាមួយនឹងជនជាតិរុស្ស៊ី ដែលមិនមានទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលក្រុងមូស្គូ»។

រហូតមកដល់ពេលនេះ បណ្ដាប្រទេស ជាសមាជិកសហភាពអឺរ៉ុប ជាច្រើន កំពុងតែបង្កើននូវការគាំទ្រ ជំរុញឲ្យប្លុកសេរីមួយនេះ ដាក់បម្រាមទិដ្ឋាការ លើអ្នកទេសចររុស្ស៊ី។ ហើយប្រទេសទាំងនោះ រួមមាន ហ្វាំឡង់ដ៍ ដាណឺម៉ាក ប៉ូឡូញ និង ប្រទេសចំនួន៣ទៀត ដែលធ្លាប់ជារដ្ឋចំណុះឲ្យសហភាពសូវៀត មានដូចជា អេស្ដូនី ឡាតវី និង លីទុយអានី ក៏បានលើកឡើង អំពីទឡ្ហីករណ៍របស់ពួកគេ ថា ការឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន សមល្មនឹងផ្អាកទេសចរណ៍របស់ជនជាតិរុស្ស៊ី មកលើទឹកដីរបស់ពួកគេ។ ស្របគ្នានេះដែរ ប្រទេសហូឡង់ដ៍ កាលពីថ្ងៃអង្គារ ក៏បានបញ្ចេញនូវសំឡេងគាំទ្រ ដល់សកម្មភាពរបស់បណ្ដាប្រទេស ជាសមាជិកសហភាពអឺរ៉ុប ទាំងនេះ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgURil_7yPHL7OSOF-6Mu3ucJBhc2bEW9WEOQxX9Zqbx2viOx9xz1KX6beME1wEAVk8baxBU0sV2MPCnaPrxgLqj437_tXJQc41iNNDr7AZPf389828Mp9VNMPkx2pbOTQZUd75Zjqsw2q4zfbJJR5f0EJEhGae2bit2YZnpv4BMw7DKbGaZoVdDnOA6g/s1280/photo_2022-08-31_11-36-00.jpg

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) បានជំរុញឱ្យបណ្ដាប្រទេសបស្ចិមលោកទាំងអស់ គួរតែដាក់បម្រាមដល់ការធ្វើដំណើររបស់ពលរដ្ឋរុស្ស៊ីទាំងអស់ មកកាន់ប្រទេសលោកខាងលិច។

ទន្ទឹមគ្នានេះដែររដ្ឋាភិបាលព័រទុយហ្គាល់ បានបញ្ជាក់ថា ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ប្រឆាំងនឹងវិមានក្រឹមឡាំង គួរតែដាក់ទណ្ឌកម្ម ទៅលើតែក្បាលម៉ាស៊ីនបង្កើតសង្រ្គាមរបស់រុស្ស៊ី។ ប៉ុន្ដែទណ្ឌកម្មរបស់ប្លុកសេរីមួយនេះ មិនត្រូវផ្ដោតទៅលើប្រជាជនរុស្ស៊ី ធម្មតានោះឡើយ ហើយទស្សនៈមួយនេះ ក៏ទទួលបានការគាំទ្រ ពីអេស្ប៉ាញ ផងដែរ៕