កាលពីពេលថ្មីៗនេះ​ ខ្សែបម្រើឆ្នើមរបស់ក្លិបសេះបង្កង់ Juventus កីឡាករ Paul Pogba បានដាក់ពាក្យបណ្តឹងទៅប៉ូលីសនៅក្នុងប្រទេសបារាំង ដោយបានអះអាងថាខ្លួនកំពុងជាគោលដៅចាប់ជម្រិតមួយរបស់ពួក Gang។Mathias Pogba promises explosive revelations about his brother and Mbappe -  Sport News

ហេតុការណ៍នេះ កើតឡើងបន្ទាប់ពីបងប្រុសរបស់គាត់ Mathias Pogba បានបង្ហោះវីដេអូ ដោយគំរាមថា “អ្នកគាំទ្រគួរតែដឹងរឿងនេះ វាជារឿងពិតនៃ Pogba។ ខ្លឹមសារនៅក្នុងវីដេអូនេះ នឹងធ្វើអោយ Pogba បាត់បង់ឱកាសបង្ហាញខ្លួននៅព្រឹត្តិការណ៍ World Cup 2022។”Mathias Pogba declara la guerra a su hermano Paul, a Mbappe y a Pimienta

ដោយឡែកមេធាវី​ និងម្តាយរបស់ Pogba បានលើកឡើងថា “វីដេអូនេះគ្មានអ្វីគួរអោយភ្ញាក់ផ្អើល ឬខ្លាចនោះទេ​ ព្រោះវាគ្រាន់តែការគំរាមកំហែង និងការប៉ុនប៉ងជំរិតទារប្រាក់១១លានផោន ដោយក្រុមក្មេងទំនើងដែលមានបងប្រុសផងដែរនៅពីក្រោយតែប៉ុណ្ណោះ។”Paul Pogba responds to brother Mathias' 'revelation' threats against  Juventus star, Kylian Mbappe - saminagahi

ខណៈពេលនេះ ប៉ូលីសនៅក្នុងប្រទេសបារាំងកំពុងបើកការស៊ើបអង្កេតជុំវិញករណីនេះ​ ដោយរំពឹងថានឹងចាប់បានបងប្រុស Pogba និងក្រុមក្មេងទំនើងទាំងនោះ មុនព្រឹត្តិការណ៍ World Cup មកដល់៕

ប្រភព: Daily Mail