នំបុ័ងស្រូវសាលី គឺជានំបុ័ងពណ៌ត្នោត ដែលត្រូវបានគេបង្កើតឡើងពីម្សៅស្រូវសាលីទាំងមូល ឬស្រូវសាលីដែលមិនបានចម្រាញ់។ដោយនំប៉័ងប្រភេទនេះ ត្រូវបានគេចាត់ថ្នាក់ថាជាអាហារសុខភាពដ៏ល្អ ព្រោះតែវាសម្បូរទៅដោយសារធាតុចិញ្ចឹម សារធាតុរ៉ែ និងវីតាមីនដែលមានប្រយោជន៍ដល់រាងកាយជាច្រើន រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនផ្សេងទៀតផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyfk7BmYPM97GhkJv4TD-IPnqA3E5c790zjCwWAnPLYmwfFP_7-iL4nZoHTHmf5RkdLAO1BoNRF9d9NJKa3_y_4mZZJo5Ji5T-k1_O_NrZghmXtgOBwwQ1Uq213Jfe9tEMgIxJ7XFSuqRvjVndRgjEMJILu9Jk896CwwpnSGlnv2oaafWuOuhSTDMz7g/s1200/photo_2022-08-22_15-57-10.jpg

ជាមួយគ្នានេះ បើយោងទៅតាមការសិក្សាវិទ្យាសាស្ត្រជាច្រើន បានបង្ហាញថា​ ការទទួលទាននំបុ័ងស្រូវសាលី អាចជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម ព្រមទាំងប្រយុទ្ធប្រឆាំងនឹងជំងឺសរសៃឈាមបេះដូង និងការពារហានិភ័យនៃជំងឺមហារីកប្រភេទមួយចំនួនបានថែមទៀតផង ។

យ៉ាងណាមិញបើនិយាយអំពីតម្លៃអាហាររូបត្ថម្ភរបស់វា នំប៉័ងស្រូវសាលី100 ក្រាម ត្រូវបានគេដឹងថា អាចផ្តល់ថាមពលចំពោះរាងកាយប្រហែល 254 គីឡូកាឡូរី រួមទាំងសារធាតុចិញ្ចឹមដូចខាងក្រោម៖

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8PxH7oLbjSRvUS9xsqNHIoqhpIl9qfzhg3x4ZCSJUK7rZ1eznwTnuwfgUexGKiIjcN7tCh2DuPaY6UbEoRSeFKLNMhsBBeoq2eO5_ErjwdSDv-FOPKAVnkJ7eS1r2_btmWT_l37Oe1xA3nAIeLbFZtQM9PCuZvaLatRFRW3nUNKfLzIQzoKvtGpEumA/s1200/whole-wheat-bread-horizontal-1-jpg-1590195849.jpg

  • កាបូអ៊ីដ្រាត ៤៣,១ ក្រាម
  • ប្រូតេអ៊ីន 12,3 ក្រាម
  • ខ្លាញ់ ៣.៥៥ ក្រាម
  • សូដ្យូម 450 មីលីក្រាម
  • ប៉ូតាស្យូម 250 មីលីក្រាម
  • ផូស្វ័រ 212 មីលីក្រាម
  • កាល់ស្យូម ១៦៣ មីលីក្រាម
  • ម៉ាញ៉េស្យូម ៧៦,៦ មីលីក្រាម
  • វីតាមីន C 55 មីលីក្រាម
  • កូលីន (Choline) ២៧,២ មីលីក្រាម
  • សេលេញ៉ូម (Selenium) 25.8 mcg ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVpCvsEeK2c_pdBDM6xo_7lSb1sB6NC1CMeNMVFPj4yS8KCjf-tHxKsDUnX0uZ2bHYg7QwD6adkHIynznyNATzf5p8AJ6sZTyr4AsWoBJNVdJRGPkj6_SVY70LnH89hQKE94NkfCSKgQZt1Yyl2jl3slq6u1PrJOlwD_SD7SKIITrlhd-8qkLO1t19ig/s600/22recipehealth-articleLarge-v2.jpg

លើសពីនេះ នំប៉័ងស្រូវសាលីក៏មានផ្ទុកនូវសារធាតុរ៉ែជាច្រើនដូចជា សារធាតុម៉ង់ហ្គាណែស  ជាតិដែក  ទង់ដែង  ស័ង្កសី រួមជាមួយនឹងវីតាមីនជាច្រើនដូចជា វីតាមីន A វីតាមីន E វីតាមីន B1 វីតាមីន B2 វីតាមីន B3 វីតាមីន B5 វីតាមីន B6 និងវីតាមីន B9 ជាដើម ។