ទូរស័ព្ទដៃ កុំព្យូទ័រ គឺសុទ្ធសឹងតែជាគ្រឿងអេឡិចត្រូនិចដ៏ពេញនិយមបំផុតមួយសម្រាប់មនុស្សគ្រប់គ្នានាសម័យបច្ចុប្បន្ននេះ ។ ដោយមានមនុស្សជាច្រើនតែងតែចំណាយពេលទៅលើវា ដោយមិនបានដឹងពីផលប៉ះពាល់ចំពោះសុខភាពរាងកាយឡើយ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5Y992KU88PIpBc32lacZE8NHZWts-OqHoUhbj7_zFLE3mnCJv-GbeCf7gfBkPyr6dWUfXQgrdqKbPau-vP-cUI9lqfMBbnHkAk7yL88twQ4XLSngt9vAs0ql15Nv06qCFMo3_MuzZ9hy0yiYTW_0Ki9atxMrU2mqcZV4bNICdRIzYJ4_c6diXOwuIGw/s820/photo_2022-08-22_13-45-16.jpg

ទូរស័ព្ទដៃគឺពោរពេញទៅដោយជាតិវិទ្យុសកម្ម ដែលប៉ះពាល់ជាខ្លាំងចំពោះសុខភាពរាងកាយ ជាពិសេសវាមិនសាកសមចំពោះកូនក្មេង និងស្រ្ដីមានផ្ទៃពោះប្រើប្រាស់ឡើយ ។
ខាងក្រោមនេះគឺជារឿងមួយចំនួនដែលត្រូវបានអ្នកជំនាញហាមឃាត់ក្នុងការប្រើប្រាស់ទូរស័ព្ទ ៖

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9iQECZ5wq1V_FdkN2yLRuFDTKsx_ynzHfDJR5Vh_ufQ_4MlfFKmeMUb5mXyOw86IEAM6DLju5sic3CGa2GJsoCvR_GAqS6aQVM6MMUxM8OItKtxRx5IRbgMmjcquYEfpL367v4r4lkmJIW4sGzSSCSv7NyBGu6gbjUt6mLgymLMsAmdKRKzqGFN9lCQ/s1280/640535-sleeping-thinkstockphotos.jpg

– យកទូរស័ព្ទចូលក្នុងបន្ទប់ទឹក
ការយកទូរស័ព្ទដៃចូលទៅក្នុងបង្គន់ គឺជារឿងដ៏គ្រោះថ្នាក់មួយសម្រាប់មនុស្សគ្រប់គ្នា ។ ដោយពួកគេភាគច្រើនមិនបានដឹងទេថា បន្ទប់ទឹកគឺជាកន្លែងផ្ទុកទៅដោយមេរោគ និងបាក់តេរីរាប់មិនអស់។ ដូច្នេះប្រសិនបើអ្នកយកទូរស័ព្ទចូលក្នុងបន្ទប់ទឹកនោះ វាអាចធ្វើឲ្យមេរោគទាំងអស់នោះតោងជាប់នឹងផ្ទៃទូរសព្ទ ក៏ដូចជាដៃ និងផ្ទៃមុខរបស់អ្នកប្រើប្រាស់ផងដែរ ។

លើសពីនេះទៅទៀត ការប្រើប្រាស់ទូរស័ព្ទក្នុងបង្គន់ក៏អាចនាំឱ្យកើតមាននូវជំងឺគ្រោះថ្នាក់ជាច្រើននៃពោះវៀន និងឈាម។ ជាពិសេសការអង្គុយក្នុងបន្ទប់ទឹករយៈពេលយូរក៏បង្កើនហានិភ័យនៃជំងឺឬសដូងបាតផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaq3JoIAXxo64JS4IbxHIKdcdFbCjUzhIft0zMSeGXeoXRnrrycKuHxKw9zpVUtuDxcYu8DVjAnaJZr5xuUQzBh6bND4Tw8xiLQOkW0Bg466bnjLRrYT2XTtv0FgzBSfdM634-5l9OaeYU5eZRzgfmaKQylEJA3-fBFI_V9xTmWGB9xnffAmRe6ZdKIg/s450/700-00194469en_Masterfile.jpg

– ដាក់ទូរស័ព្ទនៅជិតខ្នើយគេង
មនុស្សជាច្រើនតែងតែមានទម្លាប់ដាក់ទូរស័ព្ទដៃរបស់ពួកគេនៅក្រោម ឬក្បែរខ្នើយពេលគេង។ ដោយមានមនុស្សតិចណាស់ដែលដឹងថា ការធ្វើបែបនេះ គឺពិតជាមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរចំពោះសុខភាព ព្រោះតែពន្លឺ LED ពីអេក្រង់រំខានដល់ការផលិតមេឡាតូនីន និងចង្វាក់ circadian របស់រាងកាយ ព្រមទាំងបណ្ដាលឲ្យមានការរំខាន់ដល់ដំណេករបស់អ្នកជាដើម ។

ក្នុងពេលជាមួយគ្នានេះ ក៏ត្រូវបានគេរកឃើញថាបរិមាណវិទ្យុសកម្មដែលបញ្ចេញដោយទូរសព្ទដៃគឺស្មើនឹងការបញ្ចេញដោយមីក្រូវ៉េវ។ យោងតាមសមាគមជំងឺមហារីកអាមេរិក បានលើកឡើងពីការព្រួយបារម្ភថា វិទ្យុសកម្មចេញពីទូរស័ព្ទដៃទាំងអស់នេះអាចបណ្ដាលឲ្យអ្នកប្រើប្រាស់កើតមាននូវជំងឺមហារីក និងដុំសាច់ខួរក្បាលនាពេលអនាគតផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFf0TCa1-BhUQBgFJ02hpAj2YK3oadcdCkXzcNwL6uB5QF-PmRqS2qaALcuO7x8N3T5IebuofsLGMI5UO5SAN4C_HIviJpU3bMsWgr-DtoOgh4OWtvJ8AGfPRWueMSc959ffIvcptnso0DWst4TU9h8bEJwZ4s--t0YFe-u9iKcFPZYXjiz3IHtr7htQ/s780/AdobeStock_119756691-780x520.jpeg