កីឡាការិនីដ៏ឆ្នើមរបស់កម្ពុជា ស្រួង ភាវី ប្រភេទកីឡាប៊ីយ៉ា-ស្នូកឃ័រ វិញ្ញាសាប៊ីយ៉ាការ៉ុម ដែលជាម្ចាស់ជ័យលាភីអន្តរជាតិជាច្រើនព្រឹត្តិការណ៍ បានបង្ហាញក្តីរំភើបរីករាយជាខ្លាំង ដែលខ្លួនទទួលបានដំណឹង និងត្រៀមខ្លួនក្លាយជាបេក្ខភាព១រូប ចូលរួមប្រកួតកីឡាចំនួន២វិញ្ញាសា ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ស្រួង ភាវី Archives | Cambosport.net

កីឡាការិនីប៊ីយ៉ាការ៉ុម ស្រួង ភាវី បានបញ្ជាក់ប្រាប់ពីប្រទេសកូរ៉េថា ពីមុន លោកស្រីមានភាពស្រពិចស្រពិលលើវិញ្ញាសាប៊ីយ៉ាការ៉ុម សម្រាប់គោលដៅ ស៊ីហ្គេម ២០២៣។ ប៉ុន្តែពេលនេះច្បាស់លាស់ជាផ្លូរការហើយ បន្ទាប់ពីលោកស្រីទទួលបានដំណឹងពីសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា ដោយឲ្យលោកស្រីហ្វឹកហាត់ត្រៀមខ្លួន ចូលរួមការប្រកួតស៊ីហ្គេម។ កីឡាការិនីប៊ីយ៉ាការ៉ុមកម្ពុជា ដែលកំពុងមានភាពល្បីល្បាញ និងរស់នៅប្រទេសកូរ៉េខាងត្បូងរូបនេះបន្ថែមថា ការចង់ឈ្នះមេដាយ អ្នកក៏ចង់បានដែរ ហើយលោកស្រីប្តេជ្ញាថា នឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីដណ្តើមមេដាយជូនជាតិ ពីព្រោះថា នេះជាឱកាសដ៏កម្រសម្រាប់ស៊ីហ្គេម រៀងរាល់២ឆ្នាំម្តង ហើយត្រូវបានរៀបចំជាលើកដំបូងនៅកម្ពុជា។ស្រួង ភាវី Archives | Cambosport.net

កីឡាការិនីរូបនេះ ក៏បានសង្កត់ធ្ងន់ទៀតថា “នាងខ្ញុំប្តេជ្ញាចិត្តថា នឹងប្រឹងប្រែងហ្វឹកហាត់ឲ្យបានខ្លាំងក្លាបន្ថែមទៀត ក្នុងការដាក់ចិត្តដាក់កាយត្រៀមខ្លួនឲ្យល្អ រឹងមាំល្អ ជាងការប្រកួតនៅកូរ៉េ និងការប្រកួតអន្តរជាតិនានាទៅទៀត ពីព្រោះស៊ីហ្គេម ២០២៣ គឺជាកិត្តិសធំធេងរបស់ជាតិ”៕ស្រួង ភាវី រំភើបដល់ស្រែកយំ ក្រោយសម្រេចក្តីសុបិន ឈ្នះពានកម្រិតពិភពលោក នៅចំពោះមុខអ្នកមានគុណ | We Are Soccer