ទឹកកាបូន គឺជាទឹកដែលត្រូវបានបញ្ចូលដោយឧស្ម័នកាបូនឌីអុកស៊ីតក្រោមសម្ពាធ ដែលជាទូទៅត្រូវបានគេយកមកបង្កើតជាភេសជ្ជៈដែលមានជាតិហ្គាស។ ហើយវាក៏ត្រូវបានគេស្គាល់ជាទូទៅថា​ភាគច្រើនមាននូវក្នុង ប្រភេទភេសជ្ជៈសូដា និងទឹកក្រូច ជាដើម… ។ ដោយភេសជ្ជៈទាំងអស់នេះ ក្រៅពីមានផ្ទុកនូវជាតិកាបូនជាធម្មតា វាក៏ត្រូវបានគេបន្ថែមអំបិលដើម្បីជួយបង្កើនរសជាតិផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHehU1zn72027M_bx8Vr6qD6l4q5wUO9fjJQJ7mo3dunE1fXGXLPrz-R-9fZee2yO_p7le34Dz-U8YMqom4i8tmIeASXBFzx9oef7p65jI0z25C4JHsvz2L6iWnjLjsL6O-tPL58Civ-wNSgMg1pNCh-TlAv7a_pdmY8bK6WpDYUyR3qgPyUqOLdLAXA/s1540/FBI%20carbonated%20soft%20drinks.jpg

ជាមួយគ្នានេះក៏ត្រូវបានគេដឹងថា ការផឹកនូវភេសជ្ជៈដែលមានជាតិស្ករខ្ពស់ និងជាតិកាបូនទាំងអស់នេះ  ភាគច្រើនត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺធាត់ និងជំងឺទឹកនោមផ្អែមប្រភេទទី២ ។ ក៏ដូចជាបានជះឥទ្ធិពលអាក្រក់ធ្វើឲ្យពុកធ្មេញ ជាដើម …។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHfBijMPqaj4ToYleyX5pNCROnMPWmQRP-MGT4GhQYpObEJJLJ1tD0sG7hgmup93QwFV8WHjnf8ufxKaDsUJNFJF0Zt7LEXXA-bz91p7jUl5cISVIagGCLAmE8CzUrmXB1qD5ptBkmZ1M5znAz2F1kl9FhAOeP0lfooaHZrGaQAak3jwPmdmbIGL2nBw/s770/man-woman-soda-glasses.jpg

យ៉ាងណាមិញ បើយោងទៅតាមវេជ្ជបណ្ឌិត Hughes បានធ្វើការពន្យល់ថា ភេសជ្ជៈដែលមានជាតិកាបូនគឺមានផ្ទុកនូវជាតិកាបូនឌីអុកស៊ីតរលាយ ដែលក្លាយទៅជាឧស្ម័ននៅពេលដែលវាក្តៅដល់សីតុណ្ហភាពរាងកាយនៅក្នុងផ្លូវ GI របស់អ្នក។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg06Jx1aEHrkjaq-dy5qaro_O3Wp7z_NW69623zEgNsphYyahlMHAMpvXLTfA8N6LcBdQyQlg-V0_PywnWIg4TjJzWw6Wju8fwKATgK6agpwNEjCX0lw8jLotvTye3a7iJhw20x__PdO2tc_u6KxQYGNCZets_qb7kUue-cS-PVdKcI0gs763dVImYqDA/s780/intro-1640281072.jpg

ជាងនេះទៅទៀត ការទទួលទានភេសជ្ជៈដែលមានជាតិកាបូនច្រើន មិនល្អចំពោះសុខភាពឡើយ ព្រោះវាមិនត្រឹមតែមិនល្អចំពោះសុខភាពតែម្យ៉ាងនោះទេ ។ ប៉ុន្តែវាក៏អាចបណ្តាលឱ្យមានការក្រហាយ ឬហើមពោះ និងរាគ អាចបណ្តាលឱ្យរាគ ព្រមទាំងធ្វើឲ្យមានការផ្លាស់ប្តូរមីក្រូជីវជាតិពោះវៀន និងធ្វើឲ្យមានការប្រមូលផ្តុំឧស្ម័នកាបូនឌីអុកស៊ីតនេះទៅកាន់ក្រពះពោះវៀនរបស់អ្នកកាន់តែច្រើនថែមទៀតផង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR3WGgk_NkychqzlQ9ICHYuG4rJcA5QOexaJQFV3blxIsdx63bxC1guq-lCLNniju_0azcrmMeb5xl85IqfAEx5QbfbVZ8pRodboJEdvLqzoB1GhzfsCNz4bos7MSdPo74_9EF7Gls4XJEktxU7huKRL11mlVdiuuCU2sbwAow8j7A6q__TICQx9JTLw/s1200/photo_2022-08-18_15-31-51.jpg

ដោយឡែក ក្នុងន័យនេះ​មិនមែនមានន័យថាគ្រប់ភេសជ្ជៈដែលមានផ្ទុកនូវជាតិកាបូនទាំង់សុទ្ធតែធ្វើឲ្យខូចសុខភាពទាំងអស់នោះទេ ។ តែផ្ទុយទៅវិញ អ្នកអាចទទយលទានភេសជ្ជសៈដែលមានជាតិកាបូន និងជាតិស្ករខ្ពស់ទាំងអស់នេះបាន ប៉ុន្តែនៅក្នុងករណីដែលចាំបាច់ ឬយូរៗម្ដងប៉ុណ្ណោះ ។ បន្ថែមពីនេះប្រសិនជាអ្នកចង់ទទួលទាន អ្នកក៏គួរតែធ្វើការជ្រើសរើសនូវប្រភេទដែលមានជាតិកាបូនតិចបំផុត ក៏ដូចជាជាតិស្ករទាបបំផុត ផងដែរ ។