មនុស្សជាច្រើន តែងតែមានការព្រួយបារម្ភជាមួយនឹងរូបរាងក៏ដូចជាសម្រស់រូបរាងកាយរបស់ពួកគេជាខ្លាំង ។ ទើបជាហេតុធ្វើឲ្យពួកគេ មានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះការទទួលទានអាហារ ដោយពួកគេតែងតែយល់ថា​មានតែអាហារ និងភេសជ្ជសៈដែលមានរសជាតិផ្អែមប៉ុណ្ណោះ ទើបអាចធ្វើឲ្យពួកគេឡើងទម្ងន់បាន ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCqcz8-ynQntSEzmA2xWve6wbzvcecJf1sASRAHPiZLQiCWZLcvnVjEQNp1eSnqhS4hy5evNge4K2S3mW_BaR77AybKO3JdD1pp9anPcnZw0tCBQzOV3NLeNmz8Qc4R6UQZ3ulgwU6c0s4P3_0r_iWN-K92Gw4MLcNN5ZTqLH696bMTZXhtUzNpN1_zQ/s1200/photo_2022-08-17_16-01-05.jpg

ប៉ុន្តែពួកគេមិនបានដឹងទេថា ផ្លែឈើដែលមិនមានរសជាតិផ្អែមមួយចំនួន ក៏មានផ្ទុកនូវជាតិកស្ករជាច្រើន  ដែលអាចបណ្ដាលឲ្យអ្នកទទួលទាន ឡើងទម្ងន់បានដោយមិនដឹងខ្លួនផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNUapKc1A-to9yrMi22vlLguLF0-LQjq-2ZLMT353G6Q_wNS5OfOvuGtqUIjSVpdQjNWKxO01nxk--7CWES2rSrEOGDK15FG0OUGtvRWiTZnTt86nW4y9ZqNPa_P6su4bBeivUtLFVwoPJ0jotODsxbIXdooxjn7x1asAbZJQxArqCINy8ltELL9o6KQ/s1000/shutterstock_1444692188.jpg

ខាងក្រោមនេះគឺជាផ្លែឈើមួយចំនួន ដែលអាចធ្វើឲ្យអ្នកឡើងទម្ងន់បានដោយមិនដឹងខ្លួន ៖

  • ផ្លែស្រកានាគ

ផ្លែស្រកានាញ គឺជាផ្លែឈើដ៏ពេញនិយមបំផុតមួយនៅតំបន់អាស៊ី ។ ដោយវាមានផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដូចជា វីតាមីន B  , វីតាមីន C និងសារធាតុរ៉ែជាច្រើនដូចជា កាល់ស្យូម ជាតិដែក និងផូស្វ័រព្រមទាំងសម្បូរទៅដោយសារធាតុ Anthocyanins ដែលជួយការពារអុកស៊ីតកម្ម ការពារជំងឺសរសៃឈាម ការពារជំងឺបេះដូង និងពន្យាភាពចាស់។ ដោយនៅក្នុងផ្លែស្រកានាគ ត្រូវបានគេរកឃើញថាមានជាតិស្ករប្រហែល 14% ក្នុង 100 ក្រាម។  ហើយ 70-80% នៃវា គឺជាជាតិគ្លុយកូសដែលអាចបណ្តាលឱ្យជាតិស្ករក្នុងឈាមកើនឡើងលឿនខ្ពស់ផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMIAngX07ixSk3wzniGVPNRs_qMshEY24QoebjWYn7j5sQRiFyELBTJ9OkG8k4zPTnSHW_BIDkST8gkJjRk7lL8vlgm4Ygi5DRWlvRn50jo1iaDTNknf5yFB_3x87q5mbxGtvwoj9v_aeF7NowP5ZY0B1G9Pj_r57nb-iMSEoTfmvDGY3I7qgaTR4bow/s1200/Dragonfruit.jpg

  • ផ្លែផាសិន

ផ្លែផាសិន សម្បូរទៅដោយវីតាមីន A  សារធាតុប្រឆាំងអុកស៊ីតកម្ម flavonoids និងសមាសធាតុ phenolic ដែលមានសមត្ថភាពខ្ពស់ក្នុងការជួយការពារពីជំងឺផ្សេងៗ។

ជាមួយគ្នានេះ ផ្លែផាសិន ក៏ត្រូវបានគេប្រើជាភេសជ្ជៈក្នុងរដូវក្តៅ ក៏ដូចជាកែច្នៃទៅធ្វើជាការ៉េម និងនំបានផងដែរ ។ ថ្វីត្បិតតែវាមានរសជាតិជូរបន្តិចក៏ដោយ ប៉ុន្តែមានមនុស្សមិនច្រើនទេដែលដឹងថាផ្លែផាសិនមានផ្ទុកនូវជាតិគ្លុយកូសច្រើនជាង ១៣%ដែលអាចបណ្ដាលឲ្យអ្នកឡើងទម្ងន់បានយ៉ាងងាយ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyvjom4IPSB7Bbt4Joh4TdSwEx3cCf8YAIyhOOMaHCWMWaxCUX3amlNhRgE9fRQk2mvIcYuBI_8Io5RcAdtl15_5EBVZGFxZE9UVmMwbQKrZv2NVEdKc9GyQDVJumaMSn5pmK2K0cDwsN5e2aJTMVYYKpqBq-fy0bRuakbP5u04iRLT2zLcRnb9vL8qg/s2000/GettyImages-76948399-58ae02d83df78c345b1cb32a.jpg

  • ផ្លែម្នាស់

ម្នាស់​គឺជា​ផ្លែឈើនៅក្នុងតំបន់​ត្រូពិច ដែលមាន​រសជាតិ​ផ្អែម និង​ជូរ ប៉ុន្តែសម្បូរ​ទៅដោយវីតាមីន និង​សារធាតុចិញ្ចឹមជាច្រើនល្អសម្រាប់សុខភាពរាងកាយ។  ជាមួយគ្នានេះក៏ត្រូវបានគេដឹងថា ការទទួលទានផ្លែម្នាស់ជាប្រចាំ ក៏មានប្រសិទ្ធភាពក្នុងការលើកកម្ពស់សកម្មភាពរំលាយអាហារបានយ៉ាងល្អផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ អ្នកប្រហែលជាមិនដឹងទេ ម្នាស់ក៏ជាផ្លែឈើមួយប្រភេទដែលមានជាតិស្ករច្រើនផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidWeEqBhcl6JUj6W9Gx4TtU_0digvJmn_tC0LrUviD8dvgnhDxRy83F3XBvx3MUS8ddQpfgNmQZAGJcvHzCIf5xZDlk8BH_8Uv00syTjdH2-zuYxI7yZNKNAYvar_o_az84sIrTYpB7J3lcC1Zh7sji-JD6myVyxK1EgGEHJI1tpzf6MJ6OCxYHiH85w/s640/photo_2022-08-17_15-55-40.jpg