ទឹក​សណ្តែក ​ត្រូវបានគេដឹងថា​ផលិតឡើង​ពី​ទឹកនិង​សណ្ដែកសៀង​ឆ្អិន ដែលមានតម្លៃអាហារូបត្ថម្ភខ្ពស់ រួមទាំងវីតាមីន A , B​, D និងសារធាតុរ៉ែដូចជាកាល់ស្យូម រួមទាំងប្រូតេអ៊ីនសម្រាប់ជួយជួសជុលផ្នែកដែលខូចខាតនៅក្នុងរាងកាយ  ពង្រឹងសាច់ដុំចំពោះអ្នកដែលមានអាឡែស៊ីទៅនឹងជាតិ lactose នៅក្នុងទឹកសណ្ដែក ឬអ្នកបួសអាចជំនួសប្រូតេអ៊ីនតិចដោយការផឹកទឹកសណ្តែកបានផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaw10IGk5QCal9BwXePXjKZnOXoDgMdV3qRpwz5PJCZMZiMFqYVTkRsuoBCJXiYkCs2XP6auMk9S59jP5gTawBU5oURiyrrqYiVp8L0-HneBTHlekQnNBCLptcXrgq1jAHZj_833cR7AZHTQslDa5Lx-SpZpJICKBy_qZOPaEy9TJz3fVdMIjeA7Y7fw/s750/photo_2022-08-08_15-53-14.jpg

លើសពីនេះទៅទៀតទឹកសណ្តែកគឺជា មានសមត្ថភាពខ្ពស់ក្នុងការជួយថែរក្សាឆ្អឹង និងធ្មេញឱ្យរឹងមាំ ,  កាត់បន្ថយហានិភ័យនៃការបាក់ឆ្អឹងដែលផុយស្រួយ និងជំងឺពុកឆ្អឹង ,  ការពារការប្រមូលផ្តុំជាតិខ្លាញ់ក្នុងសរសៃឈាម , ជួយបំប៉នខួរក្បាល ព្រមទាំងកាត់បន្ថយហានិភ័យនៃជំងឺវង្វេងផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXLhdyOZBewnNU9GrybL1c5Sh6fqACbRZZxRlmdpFQGx_rL4sknu_ssG01kxNtldXkdkSzpf0qJenpUwdEQ5a5-UDV05K4XRIA9iFvDYNoDvr14K49UXtkRPGLqP_IcY7W6EPU51EAXJgQ0HWsAeH6g4KQjODTtAfs8cxEXA1RvuK7sJE8NZxgSQ5ksg/s1280/photo_2022-08-08_16-13-29.jpg

តែយ៉ាងណាមិញទោះបីជាទឹកសណ្ដែកល្អចំពោះសុខភាពក៏ដោយ ក៏ប៉ុន្តែអ្នកក៏គួរតែមានការប្រុងប្រយ័ត្នក្នុងការទទួលទានវាផងដែរ ។

–       មានជម្ងឺប្រតិកម្មអាឡែហ្ស៊ីមិនគួរផឹកទឹកសណ្ដែកឡើយ

–       អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​សង្កេត​មើល​បរិមាណ​ជាតិ​ស្ករ​នៅ​លើ​ផ្លាក​សញ្ញា

–       ស្ត្រីមានផ្ទៃពោះ មិនគួរផឹកទឹកសណ្តែកច្រើនពេកទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​របស់​ទារក

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyPC6E-NDmk7kXaYhiCsVcgDoyc869V29sdNdnJl5Iog72PrREg6z0I_EKU28WsHNJcqxmnGXghdoZcC4mQPk_WFe6SnXpCZorcQ8mSifaBTcgK4vQ6EvR8KbE6FM_94qAzKXuVs0NIe7AujbINZNn5IUbJrEbtVW9E0V1X-wQntC-W18nN3fBHYG0pA/s700/Consumed-During-Pregnancy-700x455.jpg

–       ទារក និងកុមារ មិន​គួរ​ផឹកទឹកសណ្ដែកជំនួស​​ទឹកដោះគោ​ឡើយ ជាពិសេស​ចំពោះ​កុមារ ដោយសារតែទឹកសណ្តែកអាចមិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ការលូតលាស់របស់កុមារនោះទេ

–       ធ្វើឲ្យកុមារ និងទារកប្រឈមនឹងហានិភ័យនៃក្រួសក្នុងតម្រងនោម ដោយសារតែសណ្តែកសៀងមានផ្ទុកសារធាតុ oxalate ដែលជាសារធាតុរារាំងការស្រូបយកជាតិកាល់ស្យូម និងសារធាតុរ

–       អាចធ្វើឲ្យកុមារ ប្រឈមនឹងជំងឺក្រពេញទីរ៉ូអ៊ីត និងរំខានដល់ការស្រូបយក levothyroxine-       សម្រាប់ព្យាបាលអ្នកជម្ងឺ hypothyroidism អាចទទួលទានទឹកសណ្ដែកបាន ប៉ុន្តែ​គួរ​ផឹក​៤​ម៉ោង​ក្រោយ​ពី​លេបថ្នាំ​ទី​រ៉ូ​អ៊ី​ត​។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPh97hCDLbMlSpdSg9XOiMnbGO3YXXiHFoEemCr6VvPyz3nVWW1zYsFr5ccNI4XvFnpn4i2G6AWGq6Jt3rYJCstaFW9Zap3QZEMmoQmc89kgHiPbvuMGYecApEMMKocu_9wOHxNXCk1MusCJXeB-lzhZu3g0M0uXhQ1Q1R5S2vzxn8sVfcq6bG350FUg/s1280/photo_2022-08-08_16-13-21.jpg