កាលពីព្រឹកថ្ងៃទី០៤​​ ខែកក្កដា ឆ្នាំ​២០២២ ក្រុមហ៊ុន ​ហនុមាន​ ប៊ែវើរីជីស ​ឯ.ក បានរៀបចំ ” ចំនួន០៩គ្រឿង ដល់ដៃគូសហការទាំង៦តំបន់ នៅរោងចក្រផលិតស្រាបៀរហនុមាន ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៤ ស្រុកអង្គស្នួល ខេត្តកណ្តាល។ កម្មវិធី ប្រគល់រង្វាន់ម៉ូតូកង់បី ត្រូវបានរៀបចំឡើង ដើម្បី​លើកទឹកចិត្តដល់អ្នកលក់ស្រាបៀរហនុមាន ក្នុ​ងដំណើរការចែកចាយបន្តទៅដល់អតិថិជនទូទាំងប្រទេស​​ ក៏ដូចជាប្រសិទ្ធិភាពនៃកិច្ចសហការឆ្ពោះទៅភាពជោគជ័យប្រកបដោយនិរន្តរភាពរួមគ្នា។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs--Sp8i2kOMz3tJR-MV27fbQDwa4_pb262NZ6evgzjZi1PVDjXcBPwerRohntLfmJEKs0x1Qy82Qd1Yt9A3XuRDWo_O1-WOJOG6kLVEl_3BCBfKP9QEFetssUGX4UNaHX2hLAXJVELalt9QMiVn0I-ZpVat0c5VTO3gbvp2rzNwYNw1rnCwLYa5PhKw/s6048/DSC_4003.jpg

តាមរយៈប្រសាសន៍របស់លោក Geschke Charles Winston ជានាយកប្រតិបត្តិនៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ក្នុងពិធីចាប់រង្វាន់ម៉ូតូកង់បីដល់អ្នកលក់បន្ត ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស នារសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២២-ដៃគូលក់រាយទាំងអស់របស់យើងបានទទួលឱកាសក្លាយជាមនុស្សដំបូងគេក្នុងការទិញស្រាបៀរហនុមាន និងគាំទ្រការចែកចាយរបស់យើង ហើយយើងយល់ថា ការកសាងទំនាក់ទំនងដ៏រឹងមាំជាមួយដៃគូលក់រាយ និងចែកចាយបន្តរបស់យើង គឺពិតជាមានសារៈសំខាន់បំផុតចំពោះភាពជោគជ័យរបស់យើង។ ហេតុដូច្នេះហើយយើងសូមយកឱកាសនេះថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅបំផុតដល់ដៃគូលក់បន្តរបស់យើងទាំងអស់ និងផ្តល់ឱកាសដើម្បីទទួលបានរង្វាន់នាថ្ងៃនេះ ដើម្បីជាប្រយោជន៍សម្រាប់ អាជីវកម្មរបស់អ្នកអ្នកលក់បន្តទាំងអស់ដូចគ្នាដែលអ្នកទាំងអស់គ្នាមានសារៈសំខាន់សម្រាប់អាជីវកម្មរបស់យើងដែរ។

 

ក្រុមហ៊ុនហនុមានសូមអបអរសាទរដល់អ្នកដែលឈ្នះរង្វាន់ម៉ូតូកង់បីទាំង៩ រួមមាន​​​:

១. ចេង គុយលាង (ភ្នំពេញ)    

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH7mKy-E1nFWoJYDwIsX2elZJ963CudWf9YLptQ3t6j8hvdH3XUc1XysoIPAfRlxSJnKVf3FHf89KjPmD8ea4X1JlbfnVFFAmUX9k3jSwlsyqNl0Wn9mjinDMQFnPpZtZh-_rVGjTLGfAwTEysqfIaaikINF87S8OEZcMt2pat0NaCQBgHQNl4PClHwQ/s5901/DSC_4140.jpg  

២. ប៉េន រដ្ឋា (ចាក់អង្រែក្រោម)       

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje6yO1a4sohyCB2VoR4ip3pdtdcOf97zbs-zNVyuGHuQpaRfVviWyvRD54S7TOkzjTKLapGs7L8bJ2gKxIrc8BVqlYjTiRZg50lHEJWbQ8F6-eyB3ZcFTIXQ-I5Q2zH-Hq_RBIF4nzk3Dpe8a8AJUwdO_DxfbM9exXNwB-bZwyJMDqnJIC7liuu7O40w/s5817/DSC_4147.jpg         

៣. ហ៊ា​​ សេង (ច្រាំងចំរេះ)

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9AwLb90dyBZMKAUozAsPrAOcvtelKCuOyYkjHZ9XHsZ0ckFGIoZ5QnvMIe3T_siYye7eYgru_zLV9YRL10zJDTv8Yf787ti2AsZ9E6KVf38ZPxQgagqq9Jx4S6jVp7PZXfVyHMVsCHAUFGA4YejXoOlR542ofQWGTZyVmJmaAVD7wuBQ8Ko_IiOSCEQ/s5829/DSC_4158.jpg

៤. រ៉េត សូរិយ៉ា (ភូមិលេខ២ ស្វាយរលំ)      

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNMdkPuHqNRyca6vp5-rSQhbBPuQKTFXfkIXpXijYjaFimD8JLTtWvBMZiGAyUnOwsoFUGpFrtuSS5Ov080iWJAR_trJ7jcnCG1HcxGt1fLgnGQZDY-pzvm_k5xXo1Jy2-4W90nsZIXVb3g5QtObdZoKxcr2Bh1MOxYZyje1gH5b6-J8O-DZmA9SKlDQ/s6048/DSC_4172.jpg              

៥. ជា ស៊ីមប៉ា អេនណា (ស្រុកឈូក ខេត្តកំពត)

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi673BOXosW4Kp6gbYFfoN8cBNvfo-rGLinmyBvvlLiVr4roUaLQDgWs9IMjQ8V6UbMvqPpD8GFQpeMW-3JStdWdP19xlBfMbTeKwpuwHEwUZQWVoqpn4G0IutqmJ1kOfWQaGD5JjzHQn0UiXhtF2xkBZvwHkPoSIiuigBqZe0obMDbbO6OSHjSpEMqLA/s6048/DSC_4182.jpg

៦.  ហួយ ង៉ា (ស្រុកបរវេល ខេត្តបាត់ដំបង)      

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLdHL_r4rS7RjKSAVLjuTnfwUyKUET9mMcPuGrjckRgHv6Ctrozt_os5gKt8NmKltPkuAC1WFB0Z0xMycbdbLaTFS57YYH2auXWhjgeTS7B7sLw-dihIh_jDIoWjcMcbSZl0uOX7RU-W9lljy59OuL5AUhUsLDJefEaoLQnSZ_2NOWb5J_nNqIERKvDw/s6048/DSC_4187.jpg                 

៧. ប៊ន ពិសី ចែចន្ថា (ខេត្តសៀមរាប)

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu4L_BvHMNKGBB1XR_cJptoMJ1P-EZXHRhYzl13uFSN-FxZBZ45u_hpzKXcWBahXKE-hObjp8-orj50NVL0SkOXh4Z6PhRNaXhZyf_QOmWgIw5nT-Fn6VeVbCD-Fzwewd9Bqc8Nodqb3WR1Ygka2vkP7Sil-xCepGOU6vrLTiYu1kgRZlK0lp5H7JR4Q/s6048/DSC_4198.jpg

៨. កូនហ៊ា ហួ (ក្រុងស្វាយរៀង ខេត្តស្វាយរៀង)    

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhozhgs2v7erjZ82xVhQkbo9M4XY8DxM3CW8l01--d0x8a1EsGC1hVvwBlMld2kajNRVPz9fdYgEML9vaSWybzyy1ZrdCK2DcJWr_YdMcxlYMWd6Kx5sX_3rd9c67cHQ2YTRdMp9-gFtObYCRnrLj9YCJ5olPlo2qmygLNe_Y_VtB9zzgpN5Gqd1r0ljQ/s6048/DSC_4204.jpg

៩. ឯក សុវណ្ណមុន្នីរៈ (ព្រែកខ្សោយ ពារមក៏ ខេត្តព្រៃវែង)

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXBaw7KPsWUf0ExtaCiBvud98KwUXs5JkQblrwcCU3oBwvOTyKQWfdTcY_sLhrVbS_1SdGL_etu5K6R1stJpXj5ahc7Yk6GK2oRYhUp7O4sSJv67PfDtOD4p8fzH2Smq8ULujGeucYO000qijQ8KtU1BIViZ6gLfOhGXlz2uJ-Wr7dvXbdv03AP477Dg/s6048/DSC_4212.jpg

គួបញ្ជាក់ថា ។​ ក្រុមហ៊ុន ​ហនុមាន​ ប៊ែវើរីជីស សូមថ្លែង អំណរគុណយ៉ាងជ្រៀលជ្រៅបំផុត ចំពោះដៃគូរសហការក្នុងការចែកចាយនូវផលិតផល ស្រាបៀរ ហនុមាន ទៅដល់ អតិថិជនគ្រប់គោលដៅទាំង៦តំបន់របស់់ខ្លួន ។ ក្នុងឱកាសនេះដែរ ដើម្បីជុំរុញអោយអ្នក ដែលមានបំណងធ្វើជាអ្នកលក់បន្ត ឲ្យបានជ្រាបពី ស្រាបៀរ ហនុមាន ​ទទួលបានការគាំទ្រពេញចិត្ត និងកោតសរសើរមិនដាច់ពីមាត់ ពីសំណាក់បងប្អូនប្រជាជនកម្ពុជា​ និង​ភ្ញៀវអន្តរជាតិ ពីរសជាតិដ៏ឆ្ងាញ់ គុណភាពល្អ និងមានរូបរាងគួរឲ្យទាក់ទាញ ដែលនេះជាសមិទ្ធផលផ្លែផ្កាដ៏វិសេសវិសាល របស់ក្រុមហ៊ុនហនុមាន។ ហើយគួរបញ្ជាក់ផងដែរថាចាប់តាំងពីឆ្នាំ ២០២០ មក ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស មានទស្សនៈវិស័យវែងឆ្ងាយ​ ក្នុងការកសាងស្លាកសញ្ញាហនុមាន ដែលផ្តោតសំខាន់លើគុណភាពផលិតផល ស្របតាមស្តង់ដារអន្តរជាតិជាចម្បង ក៏ដូចជាយុទ្ធសាស្រ្តផ្សេងៗដែលនឹងនាំស្លាកសញ្ញានៃផលិតផលខ្មែរទៅលើឆាកអន្តរជាតិ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNNqwl1CHgiqEc6AmoeM0vOzhQxTbVEPTJIN6xOD_1GYkGDYYImI6aBxvvOoEpiAiOFxiPBv77kcj5EzBQRskeqryybo5bmHxCBmIlPezHIbV-KUGNMLGMQkpzjbHQ550JrQRSDZR1LIiqYk0enLTwHLnLs3BvbHO8cDrVHwBQ9x-cvuP9lwnFkcx_Pw/s6048/DSC_4254.jpg

ម្យ៉ាងវិញទៀត ក្រុមហ៊ុន ហនុមានប៊ែវើរីជីស ( Hanuman Beverages) បានធ្វើបទបង្ហាញនូវខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន ជូនដល់ដៃគូចែកចាយស្រាបៀរហនុមាន ដែលឈ្នះរង្វាន់ទាំង០៩គ្រឿង។ ចំណុចពិសេសដែលធ្វើអោយ ស្រាបៀរ ហនុមាន ពិតជាវិសេសវិសាល គឺ ស្រាបៀរហនុមាន ជាស្រាបៀរ ដែលផលិតយ៉ាងសម្រិតសម្រាំង ហើយផ្តោតសំខាន់ លើគុណភាព និងរសជាតិឆ្ងាញ់វិសេសវិសាល ដែលបានទទួលស្គាល់ដោយស្ថាប័នអន្តរជាតិ Monde Selection ជាមួយមេដាយមាស។  ស្រាបៀរ ហនុមាន ផលិតឡើងដោយវត្ថុធាតុដើមល្អៗពីអ៊ឺរ៉ុប ដែលបានសម្រិតសម្រាំងយ៉ាងពិសេស ដោយបច្ចេកវិទ្យាផលិតទំនើបចុងក្រោយបង្អស់ ស្របទៅតាមស្តង់ដារអន្តរជាតិ។​ លើសពីនេះ ស្រាបៀរ ហនុមាន ត្រូវបានផលិតឡើងពី​​ផ្កាហប់ពិសេសម្យ៉ាង ដែលធ្វើឲ្យរសជាតិលេចធ្លោខុសប្លែកពីស្រាបៀរដ៏ទៃទៀត។ ដៃគូអាជីវកម្មដែលមានវត្តមាននៅទីនោះ បានធ្វើការកោតសរសើរចំពោះទំនើបកម្ម និងភាពសម្រិតសម្រាំងយ៉ាងហ្មត់ចត់ដ៏ល្អឥតខ្ចោះ នៃការផលិត​ស្រាបៀរ​ហនុមាន ដែលរាប់ចាប់តាំងពីការជ្រើសរើសគ្រឿងផ្សំ​ រហូតដល់ការវេចខ្ចប់ផលិតផលសម្រេច ដោយបានឆ្លងកាត់នូវដំណាក់កាលផលិត ក៏ដូចជាការពិសោធន៍ ត្រឹមត្រូវតាមបទដ្ឋានស្តង់ដារ មុននឹងចែកចាយនៅលើទីផ្សារ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoWyIEqzz_7zZkB49BEQ3CYhoGggof7-7iE79IoC_JHDfe9xTOwoCmiQk9uNbN5360SlsxySY30bTyr_TzYTrzd3S3lHfDYzPQxObMjFH6xTKv7Ha-mhahGBv4WWuQ_Nw15BhQYudL2PuE4w5W1A_JX7xkwHMjhGGZH0FhNdLrIGFTD9UoQ8mfQhjIIA/s6048/DSC_4437.jpg

បន្ទាប់ពីបញ្ចប់ទស្សនកិច្ចខ្សែសង្វាក់ផលិតកម្មស្រាបៀរហនុមានរួចមក​​​ លោក Keekong Ong ប្រធានផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុន ហនុមាន​ ប៊ែវើរីជីស បានប្រកាសអំពីកម្មវិធីថ្មីមួយទៀត ដែលចាប់ផ្តើមពីខែកក្កដា ដល់ ខែធ្នូ ឆ្នាំ២០២២ គឺកម្មវិធី៖ “រង្វាន់ដ៏មហិមាពី ហនុមាន សម្រាប់អ្នកលក់បន្ត” ដែលសរុបជាទឹកប្រាក់រហូតដល់ទៅ 3,000,000,000 លានរៀល សម្រាប់អតិថិជនលក់បន្ត នឹងមានឱកាសទទួលបានសន្លឹកឆ្នោតផ្សងសំណាង​ ដែលមហារង្វាន់ទាំងអស់នោះមានដូចជា៖

  • ផ្ទះអាជីវកម្ម ចំនួន ០២ រង្វាន់
  • រថយន្ត Ford Eco-Sport             ចំនួន ០៦​ រង្វាន់
  • ម៉ូតូ កង់បី​ ចំនួន ១២ រង្វាន់
  • ម៉ូតូ Honda Dream 2023 ចំនួន ១៨​ រង្វាន់
  • ទូរស័ព្ទដៃ iPhone 13 Pro Max             ចំនួន ៣៦ រង្វាន់

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI8npyuB-TFnH5jVv4kzesduLVJHkI9S0R_tA8Jzh-kgdw-ycYDH1IVbib27R5IQqT8t1Yw6qOHP4uklD_J5V7D8i7_Z3n798HGtsWL2b9BmZ_OLXJsKdoYtLwxn_hmLRi247Hc7_NlsQPJfpBamaBeAUGILomDHq9HPyQPhKVl7Oz4tYyEyR_yOWyJQ/s8000/New%20Promotion%20Poster,%20Put%20Above%20promotion%20texts.jpg

ដៃគូអាជីវកម្មទាំងអស់មានក្តីរំភើបរីករាយ និងសប្បាយចិត្តជាខ្លាំងក្រោយបានទទួលដំណឹងអំពីកម្មវិធីឈ្នះមហារង្វាន់ដល់មហិមាមួយនេះ។ ពិតជាអស្ចារ្យខ្លាំងណាស់ សម្រាប់អ្នកលក់បន្តរបស់ ស្រាបៀរ ហនុមាន នេះជាលើកទីមួយហើយ ដែលមានផ្តល់នូវការឈ្នះរង្វាន់ដ៏ធំមហិមា ជាផ្ទះអាជីវកម្ម ពិតជាសាកសមនូវពាក្យស្លោកប្រចំារបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស នោះគឺ “វិសាលភាពគ្រប់ពេល” ដែលផ្តល់ជូនដល់អ្នកលក់បន្តរបស់ខ្លួននូវអ្វីដែលនឹកស្មានមិនដល់។ សម្រាប់អ្នកចង់ធ្វើជាអ្នកបន្ត និងចង់ជ្រាបច្បាស់ព័ត៌មានលម្អិតអំពីកម្មវិធីនេះ​ សូមទំនាក់ទំនងទៅកាន់លេខ 023 933 338។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH4DZB5HwQ97rPkWzzh-PqGiYoua_07UtADDyB-cYzxcXiNuCdjeBvENoWAYF3idwP9xkh2PAV4MUGm5ZHJyJ4AQ4eyT_lVTpDN8AvlK7sFK6UxF1Nf7CkbEGps-OqBKJrYgaO3CCQh5SPEz0Uy6vzcU7x1CD9htFXZKAlFib3s-gDX45DpOsuEAgMvg/s6048/DSC_8740.jpg