រដ្ឋធានីអ៊ិស្លាមបាដ៖ ស្របពេលវិបត្ដិនយោបាយ និង សេដ្ឋកិច្ច កំពុងតែផ្ទុះឡើង
នៅក្នុងប្រទេសប៉ាគីស្ថាន នោះ នាយករដ្ឋមន្រ្ដីថ្មីរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ គ្រាន់តែចូលកាន់តំណែងភ្លាម បានទាមទារឲ្យសមភាគីឥណ្ឌា នាំយករឿងតំបន់កាស្មៀរ ឡើងទៅកាន់អង្គការសហប្រជាជាតិ ដើម្បីបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃនេះ ហើយរស់នៅជាប្រទេសជិតខាងល្អនឹងគ្នា។

សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ថា លោក ហ្សេបាហ្ស សារីហ្វ (Shehbaz Sharif) នាយករដ្ឋមន្រ្ដីថ្មីរបស់ប៉ាគីស្ថាន គ្រាន់តែចូលកាន់តំណែងភ្លាម ក៏បង្កហេតុ ស្ដីពីតំបន់កាស្មៀរ។ គាត់បានជំរុញឲ្យនាយករដ្ឋមន្រ្ដីឥណ្ឌា លើកយកបញ្ហាតំបន់កាស្មៀរ (Kashmir) ទៅកាន់អង្គការសហប្រជាជាតិ ហៅកាត់ UN ។

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ទើបនឹងតែងតាំងថ្មី លោក Shehbaz Sharif បានប្រកាស កាលពីថ្ងៃចន្ទ ទី១១ ខែមេសា នៅក្នុងការថ្លែងសុន្ទរកថាជាដំបូងរបស់គាត់ បន្ទាប់ពីការបោះឆ្នោតជាឯកច្ឆន្ទ ថា «យើងចង់បានទំនាក់ទំនងល្អជាមួយឥណ្ឌា ប៉ុន្តែលុះត្រាណាតែបញ្ហាតំបន់កាស្មៀរ (Kashmir) ត្រូវបានដោះស្រាយ បើមិនដូច្នោះទេ មិនអាចមានសន្តិភាពនោះឡើយ»។

លោកនាយករដ្ឋមន្រ្តីថ្មីប៉ាគីស្ថាន បានសង្កត់ធ្ងន់ថា «ប្រទេសជិតខាង មិនមែនជាជម្រើសអ្វីទេ ក្រៅតែពីយើងត្រូវតែរស់នៅជាមួយគ្នា។ លោក Nawaz Sharif អតីតនាយករដ្ឋមន្រ្ដីប៉ាគីស្ថាន បានលាដៃ ដើម្បីសន្តិភាពដល់ប្រទេសឥណ្ឌា។ លោក Nawaz Sharif បាននិយាយអំពី Kashmir នៅអង្គការសហប្រជាជាតិ។ ចំណែក លោក Imran Khan អតីតនាយករដ្ឋមន្រ្ដីមុននេះ មិនដែលធ្វើទំនាក់ទំនងការទូត នៅលើ Kashmir ទេ។ រដ្ឋាភិបាលរបស់យើងចង់បានទំនាក់ទំនងល្អជាមួយឥណ្ឌា។ ប៉ុន្តែបញ្ហាកាស្មៀរ នៅតែត្រូវបានដោះស្រាយទំនាក់ទំនង ដោយសន្តិវិធី រវាងឥណ្ឌា និងប៉ាគីស្ថាន»។

ការអត្ថាធិប្បាយរបស់នាយករដ្ឋមន្រ្ដីថ្មីរបស់ប៉ាគីស្ថានរូបនេះ បានកើតឡើង ខណៈប្រទេសអាស៊ីខាងត្បូងមួយនេះ កំពុងតែរងនូវអស្ថិរភាពសេដ្ឋកិច្ច និង នយោបាយយ៉ាងធ្ងន់ធ្ងរ គួបផ្សំនឹងអតិផរណា និង បំណុលកំពុងតែកើនឡើង។ ប្រទេសនេះ មិនត្រឹមតែឯកោ ជាលក្ខណៈអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានបង្រួបបង្រួមជាសកល សម្រាប់ការតភ្ជាប់ភេរវកម្មរបស់ខ្លួន ដោយមិនបានដកឈ្មោះរបស់ប្រទេសនេះ ចេញពីបញ្ជីពណ៌ប្រផេះរបស់ FATF ៕