ខាងក្រោមនេះ គឺជាពណ៌ទាំង៣ របស់ទឹករំអិលនៃអវៈយវៈភេទរបស់ស្រ្ដី ដែលបង្ហាញអំពីភាពមិនប្រក្រតី ៖ 

              ពណ៌ប្រផេះ

នេះដោយសារតែប្រភេទបាក់តេរីមួយចំនួននៅក្នុងទ្វារមាសត្រូវបានកាត់បន្ថយ ដែលជាហេតុ ធ្វើឱ្យចំនួនបាក់តេរីបង្កជំងឺកើនឡើង រហូតដល់ធ្វើឲ្យមានការរលាកនៅក្នុងទ្វាមាស ទើបជាហេតុធ្វើឲ្យទឹករំអិលមានពណ៌ប្រផេះស្រាល និងមានក្លិនមិនល្អខ្លាំងបែបនេះ ជាពិសេសក្រោយពេលរួមភេទ ឬអស់រដូវ ។ ជាមួយគ្នានេះ ការប្រើប្រាស់ ថ្នាំអង់ទីប៊ីយោទិចអស់រយៈពេលយូរ ក៏ជាហេតុផលមួយទៀតសម្រាប់ការកាត់បន្ថយបាក់តេរីដែលរារាំងការលូតលាស់នៃបាក់តេរីបង្កជំងឺនៅក្នុងទ្វាមាស និង អាចបណ្តាលមកពីការឆ្លងជំងឺកាមរោគផងដែរ ។

             ពណ៌ត្នោត

ការហូរទឹករំអិលពណ៌ត្នោត គឺបណ្តាលមកពីឈាមលាយជាមួយទឹករំអិលពណ៌ស ប៉ុន្តែមានបរិមាណមិនច្រើននោះទេ ដែលភាគច្រើនវាត្រូវបានកើតឡើងជាញឹកញាប់បន្ទាប់ពីការមករដូវមិនតាន់អស់  ប៉ុន្តែវាមិនបង្កគ្រោះថ្នាក់អ្វីនោះទេ ។  ម៉្យាងវិញទៀត ប្រសិនបើរកឃើញថា មានឈាមលាយជាមួយនឹងទឹករំអិលទ្វារមាសដែលមានក្លិនមិនល្អ  នោះវាអាចបណ្តាលមកពីការឆ្លងមេរោគក្នុងទ្វារមាស ឬភាពមិនធម្មតានៃកោសិកាមាត់ស្បូន ដែលរោគសញ្ញាទាំងអស់នេះ អាចបណ្តាលមកពីការផ្សាំនៃអំប្រ៊ីយ៉ុង ឬពេលខ្លះគេហៅថា “ ឈាមលាងមុខរបស់អ្នក ឬមានផ្ទៃពោះក្រៅស្បូន “ ។ 

                  ពណ៌ផ្កាឈូក

ការហូរទឹករំអិលពណ៌ផ្កាឈូកស្រាល  វាអាចបណ្តាលមកពីការហូរចេញនៃស្រទាប់ខាងក្នុងនៃស្បូន ដែលជាញឹកញាប់ត្រូវបានរកឃើញបន្ទាប់ពីការសម្រាលកូន ។ 

តែទោះបីជា  ការហូរទឹករំអិលចេញពីទ្វារមាស គឺជារឿងដែលតែងតែកើតមានឡើងសម្រាប់ស្ត្រីទាំងអស់ដែលមានអាយុបង្កើតកូនក៏ដោយ ប៉ុន្តែការដឹងពីរបៀបសម្គាល់ពណ៌ ក្លិន និងរូបរាងដែលខុសប្រក្រតី  ក៏អាចជួយអ្នកឲ្យរកឃើញនូវបញ្ហានៃជំងឺបានយ៉ាងឆាប់រហ័ស  ហើយប្រសិនបើវាបណ្តាលមកពីជំងឺធ្ងន់ធ្ងរ អ្នកក៏អាចព្យាបាលបានទាន់ពេលវេលាផងដែរ។ (តចប់) 

អត្ថបទដោយ៖ សុផានីត