ជាម្តាយថ្មីថ្មោង ទោះបីវាជារឿងមួយដែលគួរឱ្យរីករាយក៏ដោយ ក៏ប៉ុន្តែវាក៏ត្រូវបានរកឃើញថាមានអ្នកម្ដាយថ្មីថ្មោងត្រូវរងទុក្ខជាមួយការធ្លាក់ទឹកចិត្តក្រោយសម្រាលផងដែរ  ដោយបញ្ហាទាំងអស់នេះពេលខ្លះអាចធ្ងន់ធ្ងរ រហូតដល់ការគិតចង់ធ្វើបាបខ្លួនឯង និងកូនរបស់ខ្លួនឯងជាដើម    ដោយអង្គការសុខភាពពិភពលោកបានរកឃើញថា អ្នកម្តាយដែលទើបតែសម្រាលកុនរួចថ្មីថ្មោង រហូតដល់ 20%បានជួបប្រទះនូវរឿងទាំងអស់នេះ ប៉ុន្តែចំនួនពិតប្រាកដអាចជាច្រើនជាងនេះ។ 

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត Shane Preechanichwong ជនជាតិចិន ក៏បានមានប្រសាសន៍បន្ថែមទៀតថា  “ការសម្រាលកូនទំនងជាធ្វើឱ្យមានការបាត់បង់ឈាមជាច្រើនសម្រាប់ម្តាយ ព្រមទាំងអាចបណ្ដាលឲ្យមានការកកស្ទះ” នៅក្នុងខ្លួនផងដែរ ។  ដែលការបាត់បង់ឈាម រហូតដល់ត្រូវការផ្តល់ឈាមបន្ថែម ដោយត្រូវបានគេដឹងថាវាជាប្រភេទនៃការបាត់បង់ “ថាមពល” នៅក្នុងខ្លួន។ ជាពិសេសនៅក្នុងផ្នែកវះកាត់ រាងកាយនឹងបាត់បង់កាន់តែខ្លាំងឡើង ដែលជាមូលហេតុធ្វើឲ្យស្រ្ដីភាគច្រើនជួបប្រទះនូវបញ្ហាទាំងអស់នេះ ។

មូលហេតុនៃជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាលក្នុងវេជ្ជសាស្ត្រចិនអាចបែងចែកជាបីប្រភេទដូចខាងក្រោមៈ

1.  ការផ្គត់ផ្គង់ឈាមទៅកាន់បេះដូងតិច  

“បេះដូង” នៅក្នុងឱសថបុរាណចិន វាមិនមែនគ្រាន់តែជាសរីរាង្គមួយដែលបំពេញមុខងារចរាចរឈាមតែមួយមុខនោះទេ ប៉ុន្តែវាក៏មានមុខងារមួយក្នុងការគ្រប់គ្រងអារម្មណ៍ និងគំនិតរបស់មនុស្សផងដែរ ។ នៅពេលដែលការផ្គត់ផ្គង់ឈាមទៅកាន់បេះដូងត្រូវបានកាត់បន្ថយ វានឹងធ្វើឲ្យចិត្តរបស់មនុស្សមិនស្ងប់ អារម្មណ៍ប្រែប្រួល គេងមិនលក់ សុបិន្តញឹកញាប់ បាត់បង់ស្មារតី អស់កម្លាំង និងមុខស្លេកស្លាំងជាដើម ។ ជាពិសេសប្រសិនបើមុនពេលមានកូន ម្តាយគឺជាមនុស្សដែលងាយនឹងឈឺផងដែរនោះ រោគសញ្ញាទាំងអស់នេះងាយនឹងកើតឡើងកាន់តែគួរឱ្យកត់សម្គាល់។

https://blogger.googleusercontent.com/img/a/AVvXsEhIuExTpyS3Tqr_HARnrqIB-8z9NHro0URSpLyk8YTX-FXcy-j_LbxKraM_Ns8o6BlThdiNUGRFwMInsl2S2i_TpGzL-AYalhSVxkpj9zCH2Q1_32Ud1hayegpNDHSdAv3Lzj2pmEfP_bk0lcUKVzIe2pChVplR2Yfm9nYz2Ugl14ts4gRO9OxdW2hl5A=s620

2.  Hematoma ស្ទះ 

ចំពោះបញ្ហាទាំងនេះក៏ព្រោះតែពេលសម្រាល មិនថាសម្រាលដោយការវះកាត់ ឬការសម្រាលដោយធម្មជាតិនោះទេ វានៅតែអាចធ្វើឲ្យអ្នកម្តាយជួបនូវការបាត់បង់ថាមពលដូចគ្នា ជាមួយគ្នានេះវាក៏ធ្វើឱ្យលំហូរឈាមយឺត ឬអាចមានស្នាមជាំតាំងពីពេលសម្រាល រហូតបណ្ដាលឲ្យមានឈាមកក     ដែលជាមូលហេតុធ្វើឲ្យការផ្គត់ផ្គង់ឈាមទៅកាន់ “បេះដូង” មិនគ្រប់គ្រាន់ផងដែរ ។ ចំពោះរោគសញ្ញាគឺស្រដៀងនឹងប្រភេទទីមួយដែរ លើសពីនេះវាក៏បង្កឲ្យមានការកកស្ទះនិងមានកំណកឈាមពណ៌ខ្មៅច្រើន និង មានមុខខ្មៅស្រអាប់ជាដើម ។ 

https://blogger.googleusercontent.com/img/a/AVvXsEgA5w80dXjLDUqSFmepD809RqkIOQklAqnj4lMcSS0yWCTY7OOjHyibJn478I7kAkLyRTPGB-mlraKW37BeupecCRGITS_Y7WMei5IEiLMgwikaNGGMfqs-PfE6cxupPVnGd6EpfPttgzFrun8gaExsH1iTBA5ORr4hMwwdnKtzKIzuyP9CgeMvXVg53g=s1000

3.  ថាមពលថ្លើមត្រូវបានស្ទះ

 ចំពោះមូលហេតុនេះ អាចបណ្ដាលមកពីម្តាយគឺជាមនុស្សដែលចូលចិត្តគិតច្រើន មានអារម្មណ៍តានតឹង ងាយតានតឹង ជាពិសេសពេលសម្រាលកូនរួចដែលធ្វើឲ្យមានការបាត់បង់ឈាមសម្រាប់ចិញ្ចឹមបេះដូង។  ដោយសារកត្តាទាំងអស់នេះហើយ ទើបធ្វើឱ្យស្ថានភាពនៃរាងកាយរបស់អ្នកម្ដាយកាន់តែអាក្រក់ ព្រមទាំងមានអារម្មណ៍ឆេវឆាវ ឆាប់ខឹង ធ្លាក់ទឹកចិត្ត ភ័យ សុបិន្តអាក្រក់ តឹងទ្រូង ហើមពោះ និងមានខ្យល់ក្នុងក្រពះច្រើនពេលដកដង្ហើមធំ។ 

https://blogger.googleusercontent.com/img/a/AVvXsEjSSjv_b_qBtY6CL_XQ_gJ1R7gWzt3XwAulpEw137m0dUSnHyH_9ZYT4d5z8tEqSeKptkGN6CYJ8OoJCmvTLUHl4hoRV0XgL4u0oebzvtcIsxqftISg3IgbBtw-luJ2qO6543Sy0fANTA4SEBNoCySx_pmpVqrf8y0AE3G0TmjxEROyPpc8nqjLy_aInQ=s632

អត្ថបទដោយ៖ សុផានីត