បរទេស៖ ក្នុងរយៈពេល២៤ម៉ោង កន្លងមកនេះ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ-១៩ថ្មី ជិត៣,៥លាននាក់ និង មានករណីស្លាប់ថ្មី ជាង១០ ០០០នាក់ ហើយសហរដ្ឋអាមេរិក បារាំង ឥណ្ឌា និង បណ្ដាប្រទេសជាច្រើនទៀត ក៏នៅតែឆ្លងច្រើន ជាពិសេស តំបន់អឺរ៉ុប។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ថា នៅលើពិភពលោក រកឃើញការឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ៣ ៤៥៥ ៨២៨នាក់ និង មានករណីស្លាប់ថ្មី ១០ ០៤៥នាក់។

បើគិតត្រឹមវេលាខាងលើ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង ៣៦៦,៥៣លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ជាង៥,៦៥លាននាក់ និង មានអ្នកជាសះស្បើយ ជាង ២៨៩,៧០លាននាក់។ ដោយឡែក អ្នកជំងឺជាង ៧១,១៧លាននាក់ផ្សេងទៀត កំពុងតែសម្រាកព្យាបាល ហើយក្នុងនោះ មានអ្នកឈឺធ្ងន់ ៩៥ ៩២៣នាក់៕

សូមអានតារាងបណ្ដាប្រទេសមួយចំនួនមានអ្នកឆ្លងកូវីដ-១៩ច្រើន នៅលើពិភពលោក៖