បរទេស៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ នៅលើពិភពលោក មានករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ជាង៣លាននាក់ និង មានករណីស្លាប់ថ្មី កើនដល់ជាង៩ ០០០នាក់ ហើយបារាំង សហរដ្ឋអាមេរិក ឥណ្ឌា និង បណ្ដាប្រទេសនានា នៅតែបន្ដឆ្លងច្រើន ជាពិសេស នៅតំបន់អឺរ៉ុប។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយនូវតួលេខ កាលពីព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ថា នៅលើពិភពលោក មានករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ៣ ២១៨ ១៨០នាក់ និង មានករណីស្លាប់ថ្មី ៩ ៤០២នាក់។

បើគិតត្រឹមវេលាខាងលើនេះ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង ៣៥៨,៩៤លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ជាង ៥,៦៣លាននាក់ និង មានអ្នកជាសះស្បើយ ជាង ២៨៤,៤៥លាននាក់។ ដោយឡែក អ្នកជំងឺ ជាង៦៨,៨៥លាននាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ៩៥ ៩២៤នាក់៕

សូមអានតារាង នៃបណ្ដាប្រទេសមួយចំនួន ដែលឆ្លងកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក៖