ប្រសិនបើអ្នកឃើញថា ពេលអ្នកកំពុងដើរ ឬហាត់ប្រាណ រាងកាយរបស់អ្នកមានបង្ហាញនូវសញ្ញាទាំង៤ ដូចខាងក្រោម នោះវាជាសញ្ញាដែលបញ្ជាក់ថា រាងកាយរបស់អ្នកកំពុងជួបនូវបញ្ហានៃជំងឺទាំងអស់នេះ ។

  តែងតែមានអារម្មណ៍ឈឺពោះពេលដើរ

អ្នកជំងឺមួយចំនួនដែលមានជំងឺក្រពះពោះវៀននឹងមានការឈឺពោះនិងហើមពោះនៅពេលដែលចលនានៃក្រពះពោះវៀនកើនឡើងនៅពេលដើរ។ ដូច្នេះហើយ ប្រសិនបើអ្នកដើរ ឬហាត់ប្រាណដោយមិនមានអារម្មណ៍ឈឺពោះ នោះមានន័យថា រាងកាយរបស់អ្នកមានសុខភាពល្អប្រសើរទាំងស្រុង ។

https://blogger.googleusercontent.com/img/a/AVvXsEjGqPrSkVK2A1A1Au8yzb2t8VD7cBCPF6flss6J1TCdw_KrOcyHbEhFvu6hA8CJq2hIsJSKnCWouEgDXXQa2C523CXMAOBcknUkN6XSdE4vcn2OeQiRWaUZ2Xf8AtfT-IdVnFiwgeKDnQRrS-GBUBEIJsWfgQeZjaqyuJme-e5FGOjo7uIKKXuXlu6fWA=s700

  មានអារម្មណ៍ឈឺចាប់ក្នុងសន្លាក់របស់អ្នកពេលដើរ

ថ្វីត្បិតតែការដើរ គឺជាការធ្វើលំហាត់ប្រាណបែបយឺតមួយៗក៏ដោយ ក៏ប៉ុន្តែវាក៏បានទាមទារឱ្យមានការសម្របសម្រួលនៃសន្លាក់រាងកាយទាំងមូលផងដែរ ជាពិសេសសន្លាក់ជង្គង់ និងឆ្អឹងខ្នង ប្រសិនបើអ្នកមានអារម្មណ៍ឈឺសន្លាក់នៅពេលដើរ អ្នកត្រូវតែប្រយ័ត្នចំពោះជំងឺរលាកសន្លាក់។

https://blogger.googleusercontent.com/img/a/AVvXsEgrjLx0tyADr2Qy4AkTdGuvIuUFogiXXh2Ui8UgPgZlVqK1Cl4dRwtwJ0_cRvgimfvEFae3z2hNPKiVDSWN8oJWbTr4n1HZE6Pa5DNvKhOsDtB57H40-iocHIgjSaVK2h5NZrs6_pVCg4EzMgYNJ-FsCJjBaZIoQ7icFmK1wxkA-qJ-ZXlyUvG0peY9Ng=s765

ដើម្បីការពារសុខភាពនៅក្នុងរាងកាយអ្នកត្រូវតែសកម្ម ការដើរ គឺជាទម្រង់លំហាត់ប្រាណសាមញ្ញបំផុត ។ ការរីករាយ និងដើរតាមមាគ៌ាត្រឹមត្រូវអាចជួយឱ្យអ្នកមានអាយុវែង លើសពីនេះការដើរ ក៏ជាការឆ្លុះបញ្ចាំងពីសុខភាពរាងកាយ និងអាយុវែងផងដែរ ។ 

  មានអារម្មណ៍វិលមុខពេលដើរ

ប្រសិនបើអ្នកឧស្សាហ៍វិលមុខ និងឈឺក្បាលនៅពេលដើរ វាទំនងជាសញ្ញាដែលបង្ហាញថា សរសៃឈាមរបស់អ្នកមានបញ្ហា។ ជាឧទាហរណ៍ អ្នកដែលមានជាតិខ្លាញ់ក្នុងឈាម ឬលើសសម្ពាធឈាម នឹងមានរោគសញ្ញាវិលមុខ និងឈឺក្បាលនៅពេលដើរ ព្រោះវាប៉ះពាល់ដល់ការផ្គត់ផ្គង់ឈាមទៅកាន់ខួរក្បាល។

https://blogger.googleusercontent.com/img/a/AVvXsEg3toHKWEVtFKMOoJSzDqUZnkasHQWwpTcOHOhpMbJraEcOBKrOhi_vzPzQbnw3Mli1Tn760TezUldhikF_32fow0wV7Hi70KsFsDawMcgFuOYxmzhwYvVntelnD71C_BqGkG3N-35HOKvVRGayEIR9BRbNVq4FYm_2d5kb44AqxDVwDmbmnRg7Q4gC8A=s860

ជាពិសេស ការឈឺក្បាល និងវិលមុខអាចជាសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាល ដោយសារសរសៃឈាមស្ទះខ្លាំង។ បន្ថែមពីលើការឈឺក្បាល និងវិលមុខ ប្រសិនបើអ្នកមានរោគសញ្ញាដូចជាស្ពឹកអវយវៈ អ្នកក៏ត្រូវតែប្រុងប្រយ័ត្ន និងស្វែងរកការយកចិត្តទុកដាក់ពីគ្រូពេទ្យភ្លាមៗ ដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរចំពោះសុខភាពផងដែរ ។

  មានអារម្មណ៍ថាតឹងទ្រូង និងញ័របេះដូងពេលដើរ 

ជាធម្មតានៅពេលដើរលឿន អ្នកនឹងមានអារម្មណ៍ថាតឹងទ្រូង ដោយសារតែបរិមាណឈាម និងអុកស៊ីហ្សែនផ្គត់ផ្គង់មិនបានគ្រប់គ្រាន់ដល់បេះដូង ប៉ុន្តែផ្ទុយួទៅវិញ ប្រសិនបើអ្នកមានរោគសញ្ញាដូចជា ដកដង្ហើម តឹងទ្រូង ឈឺទ្រូង និងញ័របេះដូង នេះអាចជាសញ្ញាដែលបង្ហាញថា រាងកាយរបស់អ្នកកំពុងតែប្រឈមជាមួយនឹងជំងឺសរសៃឈាមបេះដូង។

https://blogger.googleusercontent.com/img/a/AVvXsEixhvVDZtzlQXcAVcekorSzSxUmWhZRNKUD-wg9tCKPMPdm9MNRh5i-ljQxOnAk_OoY8-zHk0jxk2jL3MdcJOeJls462LMa7Xh1wL50McQ6FbCnbNzdvVSs_uG0Ys_TgaqgITkbpUZ4VZ8K74bacQouNiijbkR3X7F515HIEBJFVm6J5YfJX8oNDxWFYA=s1280

អត្ថបទដោយ៖ សុផានីត