ព្រឹកព្រលឹមពេលពោះទទេ ជាពេលវេលាមាសដែលអ្នកគួរញ៉ាំខ្ទឹមស ព្រោះខ្ទឹមសនឹងជួយជំរុញប្រសិទ្ធភាពល្អបំផុត ដោយលក្ខណៈសម្បត្តិរបស់ខ្ទឹមសនឹងប៉ះពាល់ដល់បាក់តេរីមិនល្អនៅក្នុងខ្លួននឹងជំរុញសកម្មភាពរបស់វាតាមធម្មជាតិ ។

តើការទទួលទានខ្ទឹមសពេលពោះទទេរយៈពេល៧ថ្ងៃមានអត្ថប្រយោជន៍អ្វីខ្លះ?

1. ឆ្អឹងរឹងមាំ

ការសិក្សាលើស្ត្រីក្រោយពេលអស់រដូវបានបង្ហាញថា ការទទួលទានខ្ទឹមសស្ងួត 2g ជារៀងរាល់ថ្ងៃ នឹងជួយកាត់បន្ថយរោគសញ្ញានៃកង្វះអរម៉ូនអ៊ឹស្ត្រូសែន ជាងនេះទៅទៀតវាក៏រួមចំណែកធ្វើឱ្យឆ្អឹងរឹងមាំ កាត់បន្ថយការឈឺចាប់ ព្រមទាំងមានឥទ្ធិពលល្អលើជំងឺពុកឆ្អឹងផងដែរ។

2. សរសៃឈាមកាន់តែរឹងមាំ

ជនជាតិចិនប្រដូចសរសៃឈាមទៅនឹង “ប្រភពនៃភាពជាប់បានយូរ” ហើយខ្ទឹមសក៏ជា “ស្តេចនៃសរសៃឈាម” ផងដែរ ប្រសិនបើអ្នកទទួលទានខ្ទឹមសជាប្រចាំ អ្នកនឹងមិនខ្លាចជំងឺនៅពេលអ្នកមានអាយុ 75 ឆ្នាំឡើយ ។
ជាងនេះទៅទៀត ទំលាប់នៃការទទួលទានខ្ទឹមសឆៅជាប្រចាំរៀងរាល់ព្រឹក ក៏អាចជួយជំរុញការស្ទះសរសៃឈាម ជំរុញចលនាឈាមរត់ក្នុងរាងកាយ ព្រមទាំងមានប្រសិទ្ធភាពបន្សុទ្ធឈាមបានល្អ បណ្តេញជាតិពុលក្នុងឈាម ដែលជួយឱ្យសរសៃឈាមមានភាពរឹងមាំ ជាមួយគ្នានេះវាក៏មានឥទ្ធិពលល្អខ្លាំងក្នុងការការពារជំងឺសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាលផងដែរ ។

ក្នុងពេលជាមួយគ្នានេះខ្ទឹមសក៏នឹងជួយអ្នកបន្ថយដំណើរការនៃភាពចាស់នៃអ័រតា បន្ថែមពីលើការកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម , ខ្ទឹមសក៏រារាំងការប្រមូលផ្តុំប្លាកែត , ការពារការកកើតកំណកឈាម នឹងការពារជំងឺសរសៃឈាមបេះដូង។

3. ការពារ និងគាំទ្រការព្យាបាលជំងឺមហារីក

យោងតាមការសិក្សាជាច្រើនបានបង្ហាញថា ខ្ទឹមសមានប្រសិទ្ធភាពយ៉ាងសំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃជំងឺមហារីក ជាពិសេសមហារីកពោះវៀន។ ជាមួយគ្នានេះដែរ ខ្ទឹមសក៏ជួយក្នុងការរារាំងដំណើរការនៃនីត្រាតដែលប្រែទៅជានីទ្រីតក្នុងទឹកក្រពះ , ការពារការបង្កើត nitrosamines ព្រមទាំងជួយការពារមហារីកក្រពះ។ ក្រៅពីនេះ ខ្ទឹមសក៏អាចការពារការរាតត្បាតនៃជាតិពុល , លោហធាតុធ្ងន់នឹងសារធាតុបង្កមហារីកដល់រាងកាយ។ ជាមួយគ្នានេះដែរ សមាសធាតុ germanium និង selenium នៅក្នុងខ្ទឹមជួយឱ្យរាងកាយប្រយុទ្ធប្រឆាំងនឹងការផ្លាស់ប្តូរកោសិកា , ការពារការបង្កើតរ៉ាឌីកាល់សេរី និងគាំទ្រការការពារជំងឺមហារីកប្រកបដោយប្រសិទ្ធភាព ដោយទាក់ទងនឹងសមត្ថភាពក្នុងការគាំទ្រការព្យាបាលជំងឺមហារីក សារធាតុសកម្មនៅក្នុងខ្ទឹមសដូចជា diallyl disulphide, s-allystein និង ajoene អាចពន្យឺតអត្រាលូតលាស់នៃដុំសាច់ ដោយកាត់បន្ថយទំហំនៃដុំសាច់រហូតដល់ 50% ព្រមទាំងមានប្រសិទ្ធភាពក្នុងការការពារ និងគាំទ្រដល់ការគ្រប់គ្រងការវិវត្តន៍នៃមហារីកដូចជា មហារីកសុដន់ , មហារីកក្រពះ , មហារីកច្រមុះ , មហារីកពោះវៀនធំ , មហារីកបំពង់អាហារ , មហារីកក្រពេញប្រូស្តាត នឹងមហារីកថ្លើមមហារីកប្លោកនោម…។

4. ជួយឱ្យស្បែកមើលទៅស្អាតជាងមុន

យោងតាម Healthlineបានបង្ហាញឲ្យដឹងថា ស្បែកស្ងួត និងរមាស់គឺជារឿងធម្មតានៅក្នុងរដូវរងា មធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការការពារជំងឺដែលទាក់ទងនឹងស្បែកនេះ គឺអ្នកអាចទទួលទានខ្ទឹមសនៅពេលព្រឹកពេលពោះទទេ និងទទួលទានខ្ទឹមសជារៀងរាល់ថ្ងៃនៅពេលព្រឹក ដើម្បីស្បែកភ្លឺថ្លារលោង។ ខណៈពេលដែលខ្ទឹមសក៏ល្អក្នុងការជួយកែលម្អការរំលាយអាហារ និងជំរុញការរំលាយអាហារផងដែរ ។

5. ការពារជំងឺសរសៃឈាមបេះដូង

ខ្ទឹមសមានប្រសិទ្ធភាពបញ្ចុះកូឡេស្តេរ៉ុលអាក្រក់ និងបង្កើនបរិមាណកូឡេស្តេរ៉ុលល្អក្នុងរាងកាយ ជួយកម្ចាត់បន្ទះដែលជាប់នឹងជញ្ជាំងសរសៃឈាម។ជាងនេះទៅទៀតការទទួលទានខ្ទឹមសជាទៀងទាត់ក៏ជួយពន្យឺតដំណើរការនៃភាពចាស់នៃអ័រតាផងដែរ បន្ថែមពីលើការកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម ខ្ទឹមសក៏ជួយរារាំងការប្រមូលផ្តុំប្លាកែត ការពារការកកើតកំណកឈាម ព្រមទាំងមានប្រសិទ្ធភាពការពារជំងឺសរសៃឈាមបេះដូង។ជាមួយគ្នានេះ ខ្ទឹមសក៏មានប្រសិទ្ធភាពក្នុងការគ្រប់គ្រងសម្ពាធឈាមដោយកាត់បន្ថយភាពស្អិតក្នុងឈាមដោយសារសារធាតុសកម្ម ajoeneផងដែរ ។

អត្ថបទដោយ៖ សុផានីត