រាជធានីភ្នំពេញ៖ យោងតាមរបាយការណ៍ របស់ក្រសួងកសិកម្ម និងនេសាទបានឲ្យដឹងថា នៅឆ្នាំ២០២១ កម្ពុជាបាននាំចេញផ្លែចេក និងផ្លែស្វាយជាង៦៦ម៉ឺនតោន ទៅកាន់ទីផ្សារបរទេស។

របាយការណ៍បានឲ្យដឹងទៀតថា ផ្លែចេកស្រស់របស់កម្ពុជាត្រូវបាននាំចេញមានចំនួន ៤២៣ ១៦៨.៩៧តោនកើនឡើង២៧.០២ភាគរយ ដោយក្នុងនោះបាន នាំទៅកាន់ប្រទេសចិនចំនួន ៣៧៦ ៩៦១.៦០តោន នាំចេញទៅកាន់ប្រទេសវៀតណាមចំនួន ៤៥ ១៩៣.៣៧តោន នាំចេញទៅប្រទេសជប៉ុនចំនួន ៥៣៣.៥២តោន និងប្រទេសសិង្ហបុរីចំនួន ៤៨០.៤៨តោន។

ចំណែកផ្លែស្វាយស្រស់ដែលត្រូវបាននាំចេញមានចំនួន ២៤២ ៤៨៣.៧៦តោន កើនឡើង១៤៨.៣៨ភាគរយ ក្នុងនោះនាំចេញទៅប្រទេសវៀតណាម ចំនួន១៩៩ ០៧៧.៣៨តោន, ប្រទេសថៃចំនួន ៣៨ ៤១៩.២៨តោន, ប្រទេសចិនចំនួន ៤៧៧១តោន ប្រទេសកូរ៉េចំនួន ១៤៩.១១តោន,ទីក្រុងហុងកុង ចំនួន ៥០.៧៨តោន និងប្រទេសសិង្ហបុរីចំនួន ១៦.២០តោន៕
https://blogger.googleusercontent.com/img/a/AVvXsEjslPrDwWG4mQSQaqz4s-yzj2t_1hqSHJEjthyC8tigNUM-JtBmfT6H51IsALCeZIz0mVkCiPCAiADMXWqyFQfqwzRMnTPQ3tGVVcKcpt6ZLRRX2IdlTXtKusOIUhL3GQ8vxkivuN_qMLqkJHgqM25FpzSTv169-iGn9MbgmSPEv3yH2biNCjt-w_gBbg=s1000