ភ្នំពេញ៖ លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដានឹងដាក់មាស៊ីនអេធីអឹមទំនើបៗចំនួន៤៧៨គ្រឿងបន្ថែមទៀតក្នុងការផ្តល់សេវាកាន់តែទូលំទូលាយជូនអតិថិជនក្នុងឆ្នាំ២០២២ខាងមុខនេះ។

https://blogger.googleusercontent.com/img/a/AVvXsEjrnR0HY53vbq9wPCluQrHSTyZntEE67e6wx_d2mOtwUD-Hb7qomnkMtCO2l32illzMEOU-vgjOKx9HdKi7Bni6DVeRCFGkL2uSG-hhm85Eyx0Ukm4BsMJFBdHQj4dvZiJ_dC2x7THhRGd08ePiE4B3PnOM4vbooe5ZlAnBjrBPqMeHnwfRQLQKTX2F=s1024លោកស្រីនាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារបានបន្ថែមថា ធនាគារ អេស៊ីលីដាតែងតែគិតគូរក្នុងការបំពាក់បំពាក់ម៉ាស៊ីនទំនើបៗ ប្រកបដោយបច្ចេកវិទ្យាដោយបង្កើតនូវភាពលេចធ្លោនិងទាន់សម័យសម្រាប់អតិថិជន, សាធារណជន និងបណ្តាដៃគូពាណិជ្ជកម្មរបស់ខ្លួន ដែលធ្វើអោយខ្លួនបានង្កើននូវការវិនិយោគលើការដាក់ពង្រាងមាស៊ីនអេធីអឹមកាន់តែច្រើនបន្ថែមទៀត «ធនាគារអេស៊ីលីដាបានសម្រេចវិនិយោគក្នុងការបន្ថែមមាស៊ីនអេធីអឹមឱ្យបានកាន់តែច្រើ់នឡើងជារៀងរាល់ឆ្នាំគឺដើម្បីបង្ករលក្ខណៈងាយស្រួលជូនអតិថិជនដ៏ថ្លៃថ្លាទាំងអស់ក្នុងការប្រើប្រាស់នូវសាច់ប្រាក់របស់គាត់នៅទូទាំងប្រទេសរបស់យើងនិងបាន២៤ម៉ោងក្នុង៧ថ្ងៃ។

https://blogger.googleusercontent.com/img/a/AVvXsEhRmjeaP0GlVbkgvV0wvaMslbPgiCOFSGZNeeb_YiveGNZ1uQKC0kT6w6xnq5F3hdovzPygpSULjBOlbh9Uv_6DyKqyMAgmSoBbHZfkLC-c8tRAcer0bnRmnHfWM58aK4ZXTQtTTdWxdVaEk99vL_AzwWdXFcxg8_8KLhtE2QAF-2SY8rzJ7DBFIWRB=s1280ដូច្នេះធនាគារអេស៊ីលីដានឹងដាក់ឱ្យដំណើការនូវមាស៊ីនអេធីអឹមចំនួន៤៧៨គ្រឿងនៅក្នុងឆ្នាំ២០២២ ដែលនឹងត្រូវដាក់ពង្រាយនៅទូទាំងប្រទេសដើម្បីឱ្យមានភាពងាយស្រួលដល់អតិថិជនរបស់យើង»។ជាមួយទីតាំងនៃការផ្តល់សេវាម៉ាស៊ីនអេធីអឹម និងសេវាកម្មធនាគារស្វ័យប្រវត្តិ (Banking Self Service) របស់ធនាគារ អេស៊ីលីដា អនុញាតឱ្យលោកអ្នកធ្វើប្រតិបត្តិការសេវាធនាគារ បានគ្រប់ពេលវេលា (២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍) ដោយខ្លួនឯងបាន ២៤ម៉ោងលើ២៤ម៉ោង តាមតម្រូវការ ដូចជា ការដាក់ប្រាក់ ផ្ទេរប្រាក់ ឬបើកគណនី ដោយមិនគិតកម្រៃសេវាឡើយ។

https://blogger.googleusercontent.com/img/a/AVvXsEjn4KiGoe7nTWxHmQZy1oGYj7q7qK0G7Ryph0xKynBZlX9wGrBxTB-XcO5ik78S5ffya__vWKe7xEq-LSSTWIdzbPM7jsR4DA7ma53nZMp7kO5AxKa-dn6i-gqpOKBHm4dyFCNwnIhCFIPC0w4DpxcAOU1IaANt8aUJgTY_mUbfYibMY_bkVv9UDfBG=s1280លោកស្រី នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថាបន្ថែមទៀតថា៖ ការពង្រីកនៅហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធឌីជីថលនិងសេវាស្វ័យប្រតិបត្តិការ(Banking Self-Service) ជូនអតិថិជន និងដើម្បីបំពេញនៅសេចក្តីត្រូវការដ៏ច្រើនលើសលប់ពីសំណាក់អតិថិជនដ៏ថ្លៃថ្លារបស់ខ្លួន ធនាគារ អេស៊ីលីដាដែលជាធនាគារពាណិជ្ជក្នុងស្រុកដ៏ធំជាងគេនៅកម្ពុជាបានធ្វើការវិនិយោគបន្ថែមក្នុងការដាកពង្រាយនូវម៉ាស៊ីនដាក់-ដកប្រាក់ ម៉ាស៊ីនដកប្រាក់ចំនួន ៤៧៨ គ្រឿងក្នុងឆ្នាំ ២០២២ នេះ ដែលធ្វើឱ្យម៉ាស៊ីនអេធីអឹមរបស់ខ្លួនកើនដល់ ១ ៣១៧គ្រឿងសំដៅធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលដល់អតិថិជិនរបស់ខ្លូនកាន់តែទូលំទូលាយទូទាំងព្រះរាជាណាចក្រកម្ពុជា។

https://blogger.googleusercontent.com/img/a/AVvXsEiu-G-EnzgjuW-fxVyd2tTsCf0nTKu0aIiZVwqNM8zSAS7hRK7zF9lJ807RNjqZGFpmmJwtFoCrevRClo3NTxB1dR1-NNGZLoP6ZG93eGi8_-RjyrFvmhx8sF0qGvMxsM-nyEcNlqw5TFXqrQR9tk3yqve0sLIbMLEDNoYF0HR6LRl4p-sfWeC2NQzB=s1280ជាមួយនឹងការនាំចូលនូវមាស៊ីនអេធីមអឹមដ៏ច្រើននេះ ម៉ាស៊ីនដាក់-ដកប្រាក់ ម៉ាស៊ីនដកប្រាក់ចំនួន ៤៧៨ គ្រឿងនេះ ធនាគារអេស៊ីលីដាបានចំណាយពេលចំនួនបីថ្ងៃក្នុងការដឹកជញ្ជូន នាំចូលមកតម្លើងនៅទីតាំងនានានៅទូទាំង២៤រាជធានីខេត្តនៃប្រទេសកម្ពុជាដើម្បីដាក់ឱ្យដំណើការជាផ្លូវការក្នុងឆ្នាំ២០២២ខាងមុខនេះ។ តោះនៅរង់ចាំដល់ណាទៀត ចុះឈ្មោះប្រើសេវាកម្មធនាគារធនាគារអេស៊ីលីដាមានគ្រប់ទិសទី និងគ្រប់ទីកន្លែង ជាមួយនិងសេវាកម្ម២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍។

https://blogger.googleusercontent.com/img/a/AVvXsEjsN7ZVLQFa42wBU4Mx61aEHSds8HEwS46_NeP0ocra8fYtvlL5-3BtlO6e9S9OHmJhzG9betuOx9nLlU4rM05Dz3T3tJwWaljLm6MSc9rtj3wpDuw6yT3O7T6BEsaIsSW4cj2MMD6EQ6O1PFBEu3XsnEd-ixi8pdVlS4JH9S9JQiL7VhD7_EDHovII=s1280ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ emailinquiry@acledabank.com.kh
#ACLEDABank #ACLEDAmobile #ACLEDAApp #QRPayment