រាជធានីបាងកក៖ ស្របពេលវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីអូមីក្រុង (Omicron) រកឃើញមានករណីឆ្លងជាចង្កោម គួរឲ្យព្រួយបារម្ភ នៅក្នុងប្រទេសថៃ នោះ អ្នកជំនាញជាន់ខ្ពស់ខាងវីរុសដ៏​ល្បីល្បាញរបស់ប្រទេសអាស៊ានមួយនេះ បានអំពាវនាវដល់រដ្ឋាភិបាល ឲ្យបង្កើនការចាក់វ៉ាក់សាំង ដូសជំរុញបន្ថែមទៀត និង ត្រូវតែមាន​កាតព្វកិច្ច ធ្វើចត្ដាឡីស័កឡើងវិញដល់ភ្ញៀវ​ទេសចរទាំងអស់។​

បើតាមសារព័ត៌មានថៃ  The Nation  បានចេញផ្សាយ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ថា លោកវេជ្ជបណ្ឌិត Yong Poovorawan ជាអ្នកជំនាញខាងវីរុស បានសរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃពុធ ទី២២ ខែធ្នូ  ដោយព្រមានថា វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Omicron នឹងឆ្លងរាតត្បាត នៅក្នុងប្រទេសថៃ។ ប៉ុន្ដែទោះជាយ៉ាងណា រោគវិទូរូបនេះ ក៏ចង់ឲ្យការឆ្លងវីរុសនេះ មានល្បឿនយឺតបំផុត តាមតែអាចធ្វើទៅបាន។​

លោកវេជ្ជបណ្ឌិត Yong Poovorawan បានបញ្ជាក់ថា លោកចង់ឲ្យអាជ្ញាធរសាធារណសុខាភិបាល ត្រូវចាក់វ៉ាក់សាំង ដូសទី៣ ឬដូសជំរុញនេះ ដល់ប្រជាពលរដ្ឋឲ្យបានច្រើន តាមតែអាចធ្វើបាន។ ចំណែកការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ ត្រឹមតែ២ដូស គឺមិនគ្រប់គ្រាន់ សម្រាប់ការពារ ឬទប់ទល់នឹង Omicron នោះឡើយ។​Call for a careful tourist reopening

លោកវេជ្ជបណ្ឌិត Yong Poovorawan បានបន្ថែមថា វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Omicron  បានឆ្លងចូលមកក្នុងប្រទេសថៃ យ៉ាងឆាប់រហ័ស​ តាមអ្នកទេសចរបរទេស ជាពិសេស ក្រោមកម្មវិធី​ «Test & Go scheme និង did not undergo quarantine (មិនចាំបាច់ធ្វើចត្ដាឡីស័ក)» ។ ករណីនេះ​ គឺពិតជាមានការលំបាកខ្លាំង នៅក្នុងការទប់ទល់នឹងវីរុស Omicron ព្រោះ​​វីរុសបំប្លែងខ្លួនថ្មីប្រភេទនេះ ​អាចស្ថិត​ក្នុងរយៈពេលភ្ញាស់ ឬអ្នកធ្វើដំណើរអាចឆ្លងមេរោគនេះ នៅត្រឹមពាក់កណ្តាលផ្លូវ។

លោកវេជ្ជបណ្ឌិត Yong Poovorawan បានបន្ដថា ប្រទេសថៃ ត្រូវតែដាក់កំហិតនូវការធ្វើចត្ដាឡីស័ក រយៈពេល៧ ឬ១០ ឬ១៤ថ្ងៃ ជាថ្មី ទើបអាចទប់ស្កាត់ការឆ្លងរីករាលដាលវីរុសបំប្លែងខ្លួនថ្មី Omicron បាន។​ ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត បានផ្ដល់យោបល់ដល់រដ្ឋាភិបាលថៃ ត្រូវផ្អាក​សកម្មភាព​មួយ​ចំនួន ឬ​កាត់​បន្ថយ​ចំនួន​អ្នក​ធ្វើ​ដំណើរ នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី (ឆ្នាំសកល) នេះ។​ ចំណែកស្ថានភាពអូមីក្រុងនេះ នឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រទេស ប្រសិនបើ​រីករាលដាល។​

បើគិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ថៃបានរកឃើញមានករណីឆ្លងវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីអូមីក្រុង (Omicron) ជាចង្កោម ចំនួន៤លើក ធ្វើឲ្យប្រទេសអាស៊ានមួយនេះ មានអ្នកឆ្លងវីរុសប្រភេទនេះ កើនឡើងដល់៦០នាក់ ខណៈ២០នាក់ផ្សេងទៀត កំពុងតែរង់ចាំលទ្ធផល ពីមន្ទីរពិសោធន៍។ រហូតមកដល់វេលាខាងលើនេះ ថៃក្លាយជាប្រទេសរងគ្រោះលំដាប់លេខ២៤ នៃបណ្ដាប្រទេសមានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក ដោយមានអ្នក​ឆ្លងកូវីដ-១៩ សរុបជាង ២,១៩លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ២១ ៤៧១នាក់ និង មានអ្នកជាសះស្បើយជាង២,១៣លាននាក់៕​Thailand reimposes quarantine for travelers to halt Omicron spread - VnExpress International