រាជធានីភ្នំពេញ៖ អង្គការផ្កាយសមុទ្រ ជាអង្គការដែលបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ 2006 មកម្លេះ ដែលកំពុងធ្វើការជាមួយកុមារក្រីក្រកម្ពុជា ក្នុងកម្មវិធីអប់រំ កម្មវិធីបាល់ទាត់ និងកម្មវិធីសហគមន៍។ អង្គការនេះបានបង្កើតគម្រោងជា ច្រើននៅក្នុងកម្មវិធីសហគមន៍របស់ខ្លួន ដែលក្នុងនោះរួមមានគម្រោងបណ្ណាល័យសហគមន៍ ដែលចាប់ផ្តើមបង្កើតនៅក្នុងឆ្នាំ 2014។

មកទល់នឹងពេលនេះ បណ្ណល័យសហគមន៍របស់អង្គការផ្កាយសមុទ្រមានចំនួន ៥ ទីតាំង ដែលមាន 4 ទីតាំង ស្ថិតនៅខណ្ឌស្ទឹងមានជ័យ និង 1 ទីតាំងទៀត ស្ថិតក្នុងខណ្ឌច្បារអំពៅ។ បណ្ណាល័យ សហគមន៍នេះប្រមូលផ្តុំសៀវភៅអាន និងរូបភាពជាច្រើនប្រភេទ ដែលមានដូចជា សៀវភៅ អានសម្រាប់កុមារ សៀវភៅចំណេះដឹងទូទៅ ទស្សនាវត្តីសុខភាព សៀវភៅរូបភាព សៀវភៅរឿងនិទាន និងសៀវភៅភាសាអង់គ្លេសកម្រិតស្រាល។ កន្លងមក អ្នកអានរបស់បណ្ណាល័យសហគមន៍ របស់អង្គការផ្កាយសមុទ្រមានចាប់ពីអាយុ 4 ដល់ 50 ឆ្នាំជាង ដែលអ្នកអានភាគច្រើនជាកុមារ។

ដោយមានការកើនឡើងនៃចំនួនអ្នកអានជាគំហុក បានធ្វើឲ្យបណ្ណាល័យចំនួន 3 ត្រូវការសៀវភៅអានជាច្រើនក្បាល ដូច្នេះ ប្រសិនជាបងប្អូន ដែលមានសៀវភៅចាស់ៗ ឬសៀវភៅដែលលែងប្រើ អាចធ្វើការបរិច្ចាកទៅកាន់បណ្ណាល័យសហគមន៍របស់ អង្គការផ្កាយសមុទ្រ ដោយធ្វើការទាក់ទងទៅកាន់លេខ 098 977 981។ សម្រាប់លោកអ្នកដែលចង់បរិច្ចាកជាថវិកាដើម្បី ចូលរួមចំណែកក្នុងការទិញសៀវភៅ សម្រាប់ដាក់ក្នុងបណ្ណាល័យសហគមន៍នេះ ក៏អាចធ្វើការបរិច្ចាគតាមរយៈ គណនី

ABA: 002 345 589 Indochina Starfish Foundation
Pi Pay: 098 977 981 ISF Cambodia
ACLEDA: 3864-04264699-99 Indochina Starfish Foundation (ISF)

https://blogger.googleusercontent.com/img/a/AVvXsEhM32Eg3ULCXlWLIiJSDiXbBbJIaLhEma6L6ICm4BYjVl4c4H-tQN4hVo0Z32Sl-mAFJVnBNY9iUkHoDi8Iktq9J8gJ1epyBD4KTJtGIv4pD6_kpy9ccodAz6HUJFOnOGpM-3ycFGfWueso8tNikDW-PgdpDX-Pr0cxNfKjVDYHuTJLVOnqMdKlYtOgBA=s960
https://blogger.googleusercontent.com/img/a/AVvXsEiweClMrONvctALjyYILyTnGOQhuWhAnI4_CNyHCKPDdkKYprRXwHfRY7ozKutTDtdd9oiBbf0GXflFImgwkl82FjEeXC5aQMKrnsN8DgJPlYcZpnlJ828cITNMVzHwM8_7LiiTBipvURL4mnd1R3BiyNTkP6hJ2ci9XxWw0AmGfzucX8D4DGT5TT0dTA=s1280
https://blogger.googleusercontent.com/img/a/AVvXsEi8HAzR-IrZ7VbEdZIuIYG2-sEQlkQNJ_1UC-SJeEeYez7SrJpD9j5EB8nHmjUgqIrc9cbp3lmm5tzdvzw8MZ0Fx3JEqziWKWmkQ72Bb6Kx5c-dKmsjNm8c3364fLm8l8FLqQpt6aEhO6bwVxfVXjsA3I7G8yuL2Nxv79V70RRz4toB6kqLTaqN_k6gcQ=s1280
https://blogger.googleusercontent.com/img/a/AVvXsEiSsGIgt_Y_B1Ox73QvBPw9qBsZrbcLw-p0HSBusZ3A0LiLKOVUFw4_jwsb3v0LP7gQS6inkxs3uNrKD6VlOA5KG93oaVjRlHRtdyXxDPFs72OkTYOj85FzZU16GOsv_HBavstPWkXN66UUDtpVndGZWw-MIMMVA4R_BiPgiZztnAK5UNIaf_YcmJz7ZA=s1280
https://blogger.googleusercontent.com/img/a/AVvXsEgUXJ1M6Qjo2o9rp34j9u-lzMMEzI2cwwJmPCafIHTbk80VbcLUJNKF3oKCR85L0diXx82cOD0kCkGM7bbg05xRonBwULp9-04ZUOJVR08wK6ZM7hPcEhxC12YdcCnhzbxIU1kIJasKJSDHWL4x9R_RoDH3nMY2mhSgNL5ln6RPUBGc6QMTB4-L9SUIsA=s1280
https://blogger.googleusercontent.com/img/a/AVvXsEhLUnRoNkwbsUuf1g8RTrIZBJAFOdZfyEA4lcKEAvoEmmmxZtq9bbBbfZ4Aybj8XZJkMY84KkjiXByPny8G6JkwJsCi_4R3D7jZdmvdlSUetdY-e0XZoEOdpZxeoK7RmFVGlY0djn6w5cxUY8PJZXw0Jhyx93nZxqOI-DjViWDhlm7bgOfPMc8sxWJWuQ=s1280