រដ្ឋធានីញូវដេលី៖ បុរសម្នាក់ខឹងនឹងការចាក់មេក្រូឮខ្លាំងពេក ក៏ចូលទៅវាយប្រហារលើមនុស្ស៤នាក់ ដោយរួមទាំងអ្នកបួសផង ហើយហេតុការណ៍នេះ បានកើតឡើង កាលពីល្ងាច ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ នៅក្នុងភូមិ Thanwa Mundiari រដ្ឋ Uttar Pradesh ។

បើតាមសារព័ត៌មាន New Indian Express បានចេញផ្សាយ នៅថ្ងៃទី១៨ ខែតុលា ថា បុរសម្នាក់ ត្រូវបានចោទប្រកាន់ពីការវាយប្រហារទៅលើមនុស្ស៤នាក់ រួមទាំងអ្នកបួសម្នាក់ផង។ ករណីហិង្សានេះ បានកើតឡើង ដោយសារការចាក់មមេក្រូ ឮរំពងសំឡេង។​​

មន្រ្ដីប៉ូលិស ក្នុងតំបន់ បានបញ្ជាក់ថា ​ប៉ូលិសបាន​​ទទួលព័ត៌មានមកថា មានការប៉ះទង្គិចគ្នារវាងប្រជាជន នៃសហគមន៍ពីរ នៅក្នុងភូមិ Thanwa Mundiari ។ ករណីនេះ ប៉ូលិសបានរកឃើញថា បុរសម្នាក់​បានវាយប្រហារទៅលើអ្នកបួសម្នាក់ ហើយពលរដ្ឋ៣នាក់ផ្សេងទៀត ពាក់ព័ន្ធនឹងការចាក់មេក្រូឮសំឡេងខ្លាំង។​​ ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយជនបង្ក ត្រូវបានប៉ូលិសនាំទៅសាកសួរ៕​