រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជាឲ្យទប់ស្កាត់ នូវការវាយកម្ទេច និងបំផ្លិចបំផ្លាញ សំណង់អគារបេតិកភណ្ឌ ខណៈ រាល់សំណង់អគារបេតិកភណ្ឌ ដែលត្រូវជួសជុល កែប្រែរូបរាង ឬវាយកម្ទេចចោល ត្រូវស្នើសុំការពិនិត្យ និងសម្រេចពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
https://blogger.googleusercontent.com/img/a/AVvXsEgu5UVU3PmC5qwTgK0bWQsideCGc9ugU8PT6eKIl5jAnyhhDESfmX6ms92eUl-MUF9lPHmlASSvjQ0uWNkeoqOTHFcixky1mclVgsgbBHz2d5cIE2J_RjP2RT4dMFCKLWrxav1CK6vfg6tQ8hdAZ1-pnb8W_0FvBpMkb1Xa5duqNsJP3e8Lrkur0aXUCA=s831

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

យោងតាមសារាចររបស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១បានពិនិត្យឃើញថា សព្វថ្ងៃដោយសារ ទំនើបកម្ម បណ្តាលឲ្យមានការបាត់បង់ ការវាយបំផ្លិចបំផ្លាញ ការធ្វើឲ្យខូចខាតតាមគ្រប់រូបភាពជាបន្តបន្ទាប់ ចំពោះសំណង់អគារបេតិកភណ្ឌ ដែលស្ថិតនៅក្នុងតំបន់បេតិកភណ្ឌទីក្រុង តាមបណ្តារាជធានី-ខេត្ត ដែលជាសម្បត្តិបេតិកភណ្ឌជាតិដ៏មានតម្លៃ ហើយមានការប្រឈមនឹងហានិភ័យ និងស្ថិតក្រោមការគំរាមកំហែងខ្ពស់ដោយការអភិវឌ្ឍ ដែលទាមទារឲ្យមានការថ្លឹងថ្លែងរវាងការអភិរក្ស និងការអភិវឌ្ឍ គឺត្រូវតែមានតុល្យភាព។
https://blogger.googleusercontent.com/img/a/AVvXsEjoyGzS4G7AncQi86NiJH6Li6bq7ygxOE8wgJALLx-DoNpLXWIq33PjLXMniGpbzsSevVyqEYQGdKAwE1G-gvBB3Lf06haRzeXiB1jhl8HTJexwrcgAfoCG6raLiSZZA5pQixgLWeGN11z5IOq8rNyq_BR2zGDNLb3RTEZyUwWrHiwd256vby4MwSScRQ=s1024

សារាចររបស់រាជរដ្ឋាភិបាល បញ្ជាក់ថា “ហាមឃាត់ចំពោះការកែប្រែ ការប្តូររូបរាងខាងក្រៅ ឬធ្វើឲ្យខូចខាត សោភ័ណ ភាពចំពោះសំណង់នៃតំបន់បេតិកភណ្ឌទីក្រុង។ ទប់ស្កាត់ការវាយកម្ទេច និងបំផ្លិចបំផ្លាញសំណង់វប្បធម៌ ប្រវត្តិសាស្ត្រ សំណង់បុរាណ និងសំណង់អគារបេតិកភណ្ឌ ដើម្បីការពារឲ្យបានគង់វង្ស”។

បញ្ឈប់ជាបន្ទាន់ចំពោះការបំផ្លាញអគារបេតិកភណ្ឌក្នុងតំបន់ការពារ និងក្រៅតំបន់ការពារ ដោយផ្តោតលើ យុទ្ធសាស្ត្រ គោលនយោបាយ និងផែនទីចង្អុលបង្ហាញ ដើម្បីជំរុញការអភិរក្ស និងការអភិវឌ្ឍទីក្រុងបេតិកភណ្ឌ ប្រកបដោយនិរន្តរភាព៕